ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មើល​មុខ​ជនសង្ស័យ​ដែល​លួច​វត្ថុ​ទាំង​១២​យ៉ាង​នៅ​ក្នុង​វត្ត

5 ឆ្នាំ មុន
  • រតនគិរី

ខេត្តរតនគិរី ៖ ជនសង្ស័យ​ចំនួន​ពីរ​នាក់​ត្រូវ​បាន​កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​កំរិត​ស្រាល​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តរតនគិរី​សហការ​ជាមួយ​កម្លាំង​នគរបាល​ក្រុង​បាន​លុងរួម​​ជាមួយនឹង​កម្លាំង​នគរបាល​ប៉ុស្តិ៍​សង្កាត់​ឡា​បាន​សៀ​ក និង​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​ហាត់​ប៉ក់ ស្រុក​វ៉ើ​ន​សៃ​ធ្វើការ​ឃាត់ខ្លួន​បានជា​​បន្តបន្ទាប់​ក្រោម​ការ​សម្របសម្រួល​នីតិវិធី​ដោយ​លោក រ៉ា បូ​រ៉ា​ន់​ឌី ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​ខេត្តរតនគិរី ។ កា​រ​បង្ក្រាប​នេះ​បាន​ធ្វើ​ឡើង​កាលពី​ថ្ងៃ​ទី​៣…

ខេត្តរតនគិរី ៖ ជនសង្ស័យ​ចំនួន​ពីរ​នាក់​ត្រូវ​បាន​កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​កំរិត​ស្រាល​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តរតនគិរី​សហការ​ជាមួយ​កម្លាំង​នគរបាល​ក្រុង​បាន​លុងរួម​​ជាមួយនឹង​កម្លាំង​នគរបាល​ប៉ុស្តិ៍​សង្កាត់​ឡា​បាន​សៀ​ក និង​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​ហាត់​ប៉ក់ ស្រុក​វ៉ើ​ន​សៃ​ធ្វើការ​ឃាត់ខ្លួន​បានជា​​បន្តបន្ទាប់​ក្រោម​ការ​សម្របសម្រួល​នីតិវិធី​ដោយ​លោក រ៉ា បូ​រ៉ា​ន់​ឌី ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​ខេត្តរតនគិរី ។ កា​រ​បង្ក្រាប​នេះ​បាន​ធ្វើ​ឡើង​កាលពី​ថ្ងៃ​ទី​៣ ខែកក្កដា ឆ្នាំ​២០១៨ នៅ​ចំណុច​ភូមិ​៧​មក​រា សង្កាត់​ឡា​បាន​សៀ​ក ក្រុង​បាន​លុង ហើយ​កាលពី​វេលា​ម៉ោង​១០​ព្រឹក​ថ្ងៃ​ទី​៤ ខែកក្កដា ឆ្នាំ​២០១៨ កម្លាំង​ជំនាញ​អធិការដ្ឋាន​បាន​សហការ​ជាមួយ​កម្លាំង​ប៉ុស្តិ៍​ឃុំ​ហាត់​ប៉ក់​ធ្វើការ​ស្រាវជ្រាវ​ឃាត់ខ្លួន​ជន​ស​ង្ស​័យបាន​ម្នាក់​ទៀត​នៅ​ចំណុច​ស្រែ​សុង​វ៉ា​ ស្ថិត​ក្នុងភូមិ​សាស្ត្រ​ឃុំ​ហាត់​ប៉ក់ ស្រុក​វើ​ន​សៃ​។ ការ​ឃាត់ខ្លួន​ជនសង្ស័យ​ទាំង​២​នាក់​នេះ​ពី​បទ​លួច​ព្រះ​បដិមា​នៅ​វត្ត​ហាត់​ប៉ក់ ឃុំ​ហាត់​ប៉ក់ កាលពី​ថ្ងៃ​ទី​១៧ ខែមិថុនា ឆ្នាំ​២០១៨​កន្លង​ទៅ ។

មន្ត្រី​នគរបាល​ដែល​ចុះ​ប្រតិបត្តិការ​បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ដែល​ឃាត់ខ្លួន​បាន​ទាំង​២​នាក់​នោះ ម្នាក់​ឈ្មោះ​ឡៃ ស៊ីវ​ន្ថា អាយុ​៣៣​ឆ្នាំ និង​ម្នាក់​ទៀត​ឈ្មោះ​ឃួ​ន កា (​ហៅ​គុយ​) ភេទ​ប្រុស អាយុ​១៨​ឆ្នាំ ជា​ជនជាតិ​ឡាវ​សញ្ជាតិ​ខ្មែរ ។ ជនសង្ស័យ​ទាំង​២​នាក់​នេះ​មាន​ទីលំនៅ​ភូមិ​ហាត់​ប៉ក់ ឃុំ​ហាត់​ប៉ក់ ស្រុក​វើ​ន​សៃ​។ ក្រោយ​ការ​ឆែកឆេរ​នៅ​បន្ទប់​ជនសង្ស័យ​រួច​មក កម្លាំង​នគរបាល​បាន​រក​ឃើញ និង​ដកហូត​បាន​រួម​មាន ៖ ព្រះ​ប្រក់​នាគ​ក្បាល​៧​ចំនួន​១​អង្គ​ធំ​, រូប​ព្រះ​ចំនួន​២​អង្គ​តូច​, គង​ស្ពាន់​តូច​-​ធំ​ចំនួន​៨, ចង្ក្រង​ស្ពាន់​ចំនួន​៦, រូប​ក្របី​ស្ពាន់​១, ឆ្នាំង​ស្ពាន់​១, កូនជញ្ជីង​ស្ពាន់​២, រូប​មាន់​ស្ពាន់​៣, តុំ​ដាក់​កំបោរ​ស្ពាន់​២, ផ្តិលស្ពាន់​១, លោហៈធាតុ​ប្រាក់​២​ផ្ទាំង​, រូប​ព្រះ​ថ្មកែវ​១ និង​ម៉ូតូ​មួយ​គ្រឿង​ម៉ាក MSX ព​ណ៍​ស ស៊េរី​ចាស់​។

បច្ចុប្បន្ន​ជនសង្ស័យ និង​វត្ថុ​តាង​ត្រូវ​បាន​ឃាត់ខ្លួន​រក្សា​ទុក​នៅ​កា​រិ​ល័យ​កំរិត​ស្រាល​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្តផ្តន្ទាទោស​តាម​ច្បាប់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ