ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថ្នាំ​បន្តក់​ភ្នែក Raito គួរ​ប្រើ​ដូច​ម្តេច​ខ្លះ?

5 ឆ្នាំ មុន

ថ្នាំ​បន្តក់​ភ្នែក Raito ជា​ថ្នាំ​ទឹកថ្លា គ្មាន​ពណ៌​ដែល​ក្នុង​មួយ​ដប​ជ័រ​របស់​វា​មាន​ចំណុះ​៥​ម្លី​លី​លី​ត្រ ។ ថ្នាំ​ផ្សំ​ឡើង​ដោយ Tetrahydrozoline Hydrochloride និង Benzalkonium…

ថ្នាំ​បន្តក់​ភ្នែក Raito ជា​ថ្នាំ​ទឹកថ្លា គ្មាន​ពណ៌​ដែល​ក្នុង​មួយ​ដប​ជ័រ​របស់​វា​មាន​ចំណុះ​៥​ម្លី​លី​លី​ត្រ ។ ថ្នាំ​ផ្សំ​ឡើង​ដោយ Tetrahydrozoline Hydrochloride និង Benzalkonium Chloride​។

ថ្នាំ​នេះ​គ្រូពេទ្យ​ប្រើ​សម្រាប់​បន្ថយ​អាការ​ហើម​, ប៉ោង​ភ្នែក និង​ជំងឺ​ក្រហម​ភ្នែក ដែល​បណ្តាល​មក​ពី​អាលែកហ្ស៊ី និង​រកាំភ្នែក ។

ហាម​ប្រើ ៖ ថ្នាំ​នេះ​មិន​អនុញ្ញាត​ឲ្យ​ប្រើ​លើ​អ្នកជំងឺ​ដែល​មាន​ប្រតិកម្ម​ជាមួយនឹង​ធាតុ​ផ្សំ​ណាមួយ​នៃ​ថ្នាំ​នេះ និង​អ្នកជំងឺ Narrow-angle Glaucoma​។

ការ​ប្រុង​ប្រយ័ត្ន ៖ ១-ថ្នាំ​នេះ​អាច​បង្ក​ជា​ការ​ក្រហាយ​ភ្នែក​, ឈឺក្បាល និង​ក្អួតចង្អោរ​បាន។ ២-​គួរតែ​ប្រុង​ប្រយ័ត្ន​ចំពោះ​អ្នកជំងឺ​មាន​សម្ពាធ​ឈាម​ខ្ពស់​, ជំងឺពកក​, មាន​ភាព​មិនធម្មតា​ចំពោះ​បេះដូង​-​សរសៃឈាម ។ ៣-​មិន​ត្រូវ​ប្រើ ប្រសិនបើ​ថ្នាំ​នេះ​ប្តូរ​ពណ៌ ឬ​ឡើង​ល្អក់ ។ ៤-​មិន​ត្រូវ​ប្រើ​លើ​អ្នកជំងឺ​កំពុង​ប្រើ​ថ្នាំ Monoamine Oxidase (MAO) inhibitors ។

កម្រិត​នៃ​ការ​ប្រើប្រាស់ ៖ បន្តក់​១ ទៅ ២​តំណក់​ក្នុង​ភ្នែក មួយ​ថ្ងៃ​បួន​ដង ។ កំណត់ចំណាំ​៖ សូម​ពិគ្រោះ​ជាមួយនឹង​គ្រូពេទ្យ ឲ្យ​បាន​ត្រឹមត្រូវ​មុន​ពេល​អ្នក​សម្រេចចិត្ត ប្រើប្រាស់​វា៕ ស្រង់​ពី​គេហទំព័រ​សុខភាព

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ