ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ប្រតិបត្តិការ​ស​ង្រេ្គ​ោះអ្នក​ទាំង១៣ប្រឈម​​​ បើ​ភ្លៀងថ្ងៃនេះ

5 ឆ្នាំ មុន

ប្រតិបត្តិការ​ជួយ​សង្គ្រោះ​អាយុជីវិត​ក្មេង​ប្រុស​ទាំង​១៣​នាក់ ដែល​ជាប់កុន​នៅ​ក្នុង​រូងភ្នំ​រយៈពេល​១០​ថ្ងៃ​មក​ហើយ មក​ទល់​ថ្ងៃនេះគឺ​បាន​ប្រព្រឹត្ត​ទៅ​យ៉ាង​សកម្ម ។ ប្រតិបត្តិការ​នេះ ​នៅ​តែ​ជា​បញ្ហា​សំខាន់ ទោះបីជា​ដឹង​ថា ពួក​គេ​បាន​រួច​ផុត​គ្រោះអាក្រក់​ហើយ​ក្តី ប៉ុន្តែ​ក៏​មានការ​ព្យាករណ៍​ថា ភ្លៀង​អាច​នឹង​ចាប់ផ្តើម​ធ្លាក់​សា​ជា​ថ្មី​ឡើង​វិញ…

ប្រតិបត្តិការ​ជួយ​សង្គ្រោះ​អាយុជីវិត​ក្មេង​ប្រុស​ទាំង​១៣​នាក់ ដែល​ជាប់កុន​នៅ​ក្នុង​រូងភ្នំ​រយៈពេល​១០​ថ្ងៃ​មក​ហើយ មក​ទល់​ថ្ងៃនេះគឺ​បាន​ប្រព្រឹត្ត​ទៅ​យ៉ាង​សកម្ម ។ ប្រតិបត្តិការ​នេះ ​នៅ​តែ​ជា​បញ្ហា​សំខាន់ ទោះបីជា​ដឹង​ថា ពួក​គេ​បាន​រួច​ផុត​គ្រោះអាក្រក់​ហើយ​ក្តី ប៉ុន្តែ​ក៏​មានការ​ព្យាករណ៍​ថា ភ្លៀង​អាច​នឹង​ចាប់ផ្តើម​ធ្លាក់​សា​ជា​ថ្មី​ឡើង​វិញ ​នៅ​ថ្ងៃ​ទី​៤ កក្កដា ​នេះ ដែល​អាច​នឹង​បង្អាក់​ដល់​ដំណើរការ​សង្គ្រោះ ។

ក្នុង​ឆ​ន្ទះ​មុត​ស្រួច ក្រុម​អ្នក​ជួយ​សង្គ្រោះ​បាន​នាំ​គ្នា​ដេក​នៅ​ក្នុង​រូងភ្នំ​នា​ពេល​យប់ ។ ក្រុម​អ្នក​សង្គ្រោះ​បាន​បំបែក​គ្នា ដោយសារ​តែ​ច្រក​ផ្លូវ​ក្នុង​រូងភ្នំ​តូច​ចង្អៀត និង​ជន់​លិចទៅ​ដោយ​ទឹក​និង​ភក់ ។ ប្រតិបត្តិការ​នេះ​បាន​វិវឌ្ឍន៍​ទៅ​មុខ​យឺត​ៗ​ ក្នុង​ចម្ងាយ​មួយ​ម៉ែត្រ​ម្តង​ៗ ។ ចំណែក​អ្នករុករក​ផ្សេង​ៗ​ទៀត ដោយ​មាន​ជំនួយ​ពី​ឧបករណ៍​ដ្រូ​ន​បាន​រក​ឃើញ​អណ្តូងទឹក​ក្នុង​ភ្នំ​ដែល​គ្របដណ្តប់​រូងភ្នំ ។

ក្រុម​អ្នក​សង្គ្រោះ​បាន​រៀបចំ​ដាក់​ធុង​អុកស៊ីហ្សែន​មួយ ក្នុង​ចម្ងាយ​២៥​ម៉ែត្រ​ពី​គ្នា បន្ត​រហូត​ដល់​ចំណុច​ដែល​ពួក​គេ​កំពុង​ស្ថិត​នៅ ។ មិនតែប៉ុណ្ណោះ ​ទីតាំង​ក្រោម​ដី​មួយ ត្រូវ​បាន​គេ​រៀបចំ​ធ្វើ​ជាទី​កន្លែង​សម្រាប់់​ប្រតិ​បត្តិការ​រួម​ផង​ដែរ ។

អ្វី​ដែល​កំពុង​ប្រឈម​ខ្លាំង​ជាងគេ​នៅ​ពេល​នេះ​ គឺ​ភ្លៀងអាច​នឹង​ចាប់ផ្តើម​ធ្លាក់​ជា​ថ្មី​ឡើង​វិញ​នៅ​ថ្ងៃនេះ ។ បើ​សិនជា​កម្រិត​ទឹកបាន​ឡើងជា​ថ្មី​ទៀត ប្រតិបត្តិការ​អាច​នឹង​ត្រូវ​ផ្អាក​ដូច​កាលពី​ស​ប្តា​ហ៍​មុន​ដែរ ។ ប្រជាជន​ថៃ​​ទូ​ទាំង​ប្រទេស​មានការ​ព្រួយបារម្ភ​ខ្លាំង​ជា​ពន់ពេក​ ចំពោះ​ជោគវាសនា​របស់​ពួក​គេ និង​បាន​តាមដាន​យ៉ាង​​ដិត​ដល់​ពី​កា​រវិ​វ​ឌ្ឍ​នៃ​ប្រតិបត្តិការ​ជួយ​សង្គ្រោះ​នេះ ។

អត្ថបទសរសេរ ដោយ

អត្ថបទសរសេរ ដោយ