ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តោះ​មក​មើល​សកម្មភាព​លំ​ហាត់​សមយុទ្ធ​របៀប​អន្តរាគមន៍​ពន្លត់អគ្គីភ័យ​(​មាន​វី​ដេ​អូ​)

5 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ នា​រសៀល​ថ្ងៃ​០៣ ខែកក្កដា ឆ្នាំ​២០១៨ សមត្ថកិច្ច​ចម្រុះ​ដឹកនាំ​ដោយ​លោក​ឧត្តមសេនីយ៍ត្រី ភឹង សម្បត្តិ ស្នងការ​រង​ទទួល​ការិយាល័យ​នគរបាល​បង្ការ​ពន្លត់អគ្គីភ័យ និង​សង្គ្រោះ​ក្នុង​នោះ​មាន…

ខេត្តសៀមរាប ៖ នា​រសៀល​ថ្ងៃ​០៣ ខែកក្កដា ឆ្នាំ​២០១៨ សមត្ថកិច្ច​ចម្រុះ​ដឹកនាំ​ដោយ​លោក​ឧត្តមសេនីយ៍ត្រី ភឹង សម្បត្តិ ស្នងការ​រង​ទទួល​ការិយាល័យ​នគរបាល​បង្ការ​ពន្លត់អគ្គីភ័យ និង​សង្គ្រោះ​ក្នុង​នោះ​មាន កម្លាំង​នគរបាល​ការិយាល័យ​បង្ការ ពន្លត់អគ្គីភ័យ និង​សង្គ្រោះ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប និង​កម្លាំង​សន្តិសុខ​អគ្គិភ័យ​ភូមិ​វប្បធម៌​កម្ពុជា បាន​សហការ​គ្នា​បើក​ការ​ធ្វើ​សមយុទ្ធ លំ​ហាត់​របៀប​អន្តរាគមន៍​ពេល​មាន​អគ្គី​ភ័យ​កើតឡើង​ដោយ​មានការ​ចល័ត​រថយន្ត​ពន្លត់​អគ្គិភ័យ​សរុប​ចំនួន​០៨​គ្រឿង ។


ក្នុង​ឱកាស​នា​ពេល​នោះ​ដែរ​លោក​ឧត្តមសេនីយ៍ត្រី ភឹង សម្បត្តិ ស្នងការ​រង​ទទួល​ការិយាល័យ នគរបាល​បង្ការ​ពន្លត់អគ្គីភ័យ និង​សង្គ្រោះ​បាន​ដឹកនាំ​បើក​យុទ្ធនាការ​សមយុទ្ធ​លំ​ហាត់​របៀប​អន្តរាគមន៍​ដោយ​ធ្វើការ​ចល័ត​រថយន្ត​អគ្គី​ភ័យ​ចំនួន​៨​គ្រឿង​ចេញពី​គោលដៅ​មន្ទីរ​ទេ​ចរណ៍​ចាស់​កាត់​តាម​ដង​វិ​ថី​នានា​ក្នុង​ក្រុង​សៀមរាប​ឆ្ពោះ​ចូល​ទៅ​កាន់​ភូមិសាស្ត្រ​បុរី​ទេសចរណ៍ ( អតីត​បុរី សុខ លាភ ) ស្ថិត​នៅ​ភូមិ​គោក​ត្នោត ឃុំ​ក​ណ្តែ​ក ស្រុក​ប្រាសាទបាគង ខេត្តសៀមរាប ។ នៅ​ក្នុងភូមិ​សាស្ត្រ​បុរី​ទេសចរណ៍ (​អតីត​បុរី សុខ លាភ ) ក៏​មានការ​ដុត​កង់​ឡាន​ចំនួន​៣០ គ្រាប់​ធ្វើ​ជា​ករណី​អគ្គី​ភ័យ​សិប្បនិមិត្ត​ផង​ដែរ ។

លោក​បាន​បញ្ជាក់​ថា ការ​ធ្វើ​លំ​ហាត់​របៀប​អន្តរាគមន៍​ពេល​មាន​អគ្គី​ភ័យ​កើតឡើង​នេះ​គឺ​ធ្វើ​ឡើង​ដើម្បី​បង្កើន​សមត្ថភាព​បន្ថែម​ដល់​កងកម្លាំង​ដើម្បី​ត្រៀម​ឆ្លើយ​តប​លើ​បញ្ហា​គ្រោះ​អគ្គី​ភ័យ ដែល​កើតឡើង​ជាយថាហេតុ និង​ដើម្បី​ធ្វើការ​ត្រួតពិនិត្យ​ឧបករណ៍​សម្ភារ​បច្ចេកទេស​ផង​ដែរ ។

សូម​បញ្ជាក់​ផង​ដែរ​ថា ការ​ធ្វើ​សមយុទ្ធ​នា​ពេល​នេះ​មាន​រថយន្ត​ចំនួន​៨​គ្រឿងក្នុង​នោះ​រួម​មាន​រថយន្ត​ពន្លត់អគ្គីភ័យ​របស់​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប​ចំនួន​០៧​គ្រឿង និង​រថយន្ត​ពន្លត់អគ្គីភ័យ​របស់​ភូមិ​វប្បធម៌​កម្ពុជា​ចំនួន​១​គ្រឿង​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ