ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពលរដ្ឋ​ខ្មែរនៅ​ប្រទេស​កូរ៉េ​ទទួល​បានការ​បន្ត​សុពលភាព​លិខិតឆ្លងដែន និង​​ប្រឹក្សា​ច្បាប់​ការងារ​ដោយ​ឥត​គិតថ្លៃ​នៅ​ថ្ងៃ​ទី១៥ខែកក្កដា

5 ឆ្នាំ មុន

សាធារណរដ្ឋ​កូរ៉េ ៖ នៅ​ថ្ងៃ​ទី​១៥ ខែកក្កដា ខាងមុខ​នេះ ពលរដ្ឋ​ខ្មែរ​នៅ​សាធារណរដ្ឋ​កូរ៉េ​នឹង​ទទួល បាន​សេវា​បន្ត​សុ​ព​ភាព​លិខិតឆ្លងដែន ដោយ​ឥត​គិតថ្លៃ និង​ការ​ប្រឹក្សា​ផ្នែក​ច្បាប់​ការងារ ។…

សាធារណរដ្ឋ​កូរ៉េ ៖ នៅ​ថ្ងៃ​ទី​១៥ ខែកក្កដា ខាងមុខ​នេះ ពលរដ្ឋ​ខ្មែរ​នៅ​សាធារណរដ្ឋ​កូរ៉េ​នឹង​ទទួល
បាន​សេវា​បន្ត​សុ​ព​ភាព​លិខិតឆ្លងដែន ដោយ​ឥត​គិតថ្លៃ និង​ការ​ប្រឹក្សា​ផ្នែក​ច្បាប់​ការងារ ។ នេះ​បើ​តាម
សេចក្តីជូនដំណឹង​របស់​ស្ថានទូត​កម្ពុជា​ប្រចាំសាធារណរដ្ឋ​កូរ៉េ នៅ​ព្រឹក​ថ្ងៃ​ទី​២ ខែកក្កដា ។

សេចក្តីជូនដំណឹង​បានឱ្យ​ដឹង​ថា ស្ថាន​ឯកអគ្គរាជទូត​កម្ពុជា​ប្រចាំ​សាធារណរដ្ឋ​កូរ៉េ មាន​កិត្តិយស​សូម​ជម្រាប​ជូនដំណឹង​ដល់​ប្រជាពលរដ្ឋ​ខ្មែរ​ទាំងអស់​ដែល​កំពុង​សិក្សា ធ្វើការ និង​រស់នៅ​សាធារណរដ្ឋ​កូរ៉េ​ជ្រាប​ថា ក្នុង​គោលបំណង​ចូលរួម​កាត់​បន្ថយ​ចំណាយ និង​ពេលវេលារ​បស់បងប្អូន ព្រមទាំង​ដើម្បី​អនុវត្ត​យន្ដការ​បង្ខិត​សេវា​ឱ្យ​ជិត​ដល់​ប្រជាពលរដ្ឋ​ខ្មែរ ស្ថាន​ឯកអគ្គរាជទូត​កម្ពុជា​បាន​សហការ​ជាមួយ​អង្គភាព​អភិវឌ្ឍន៍​ធន
ធាន​មនុស្ស​កូរ៉េ​ប្រចាំ​ទីក្រុង​ថេ​ហ្គូ នឹង​ចុះ​ផ្ដល់​សេវា​បន្ដ​សុពលភាព​លិខិតឆ្លងដែន​ដោយ​ឥត​គិតថ្លៃ ប្រឹក្សា​យោបល់​ផ្នែក​ច្បាប់​ការងារ និង​ផ្សព្វផ្សាយ​កម្មវិធី​វិល​ត្រឡប់​វិញ ក្រោយ​ចប់​អាណត្តិ​ការងារ​នៅ​ថ្ងៃអាទិត្យ​ទី​១៥ ខែកក្កដា ឆ្នាំ​២០១៨នៅ​អង្គភាព​អភិវឌ្ឍន៍​ធនធានមនុស្ស​កូរ៉េ​ប្រចាំ​ទីក្រុង​ថេ​ហ្គូ ចាប់ពី​ម៉ោង​១៣​ដល់​ម៉ោង​១៦ ។

អាស្រ័យ​ដូច​បាន​ជម្រាប​ជូន​ខាងលើ សូម​បងប្អូន​ប្រជាពលរដ្ឋ​ខ្មែរ​ទាំងអស់​អញ្ជើញ​ទៅ​ទទួល​សេវា​ឥត​បង់ថ្លៃ​នេះ​ឱ្យ​បាន​ច្រើន​កុះករ និង​សូម​ចូលរួម​ផ្សព្វផ្សាយ​ព័ត៌មាន​បន្ដ ។ សម្រាប់​ព័​ត៌មាន​បន្ថែម សូម​ទាក់ទង​លោកស្រី ហេង វួ​ច​លាង ០៥៣-៥៨០-២៣៦២ និង​លោក ជា លី​សែ ០១០-៤៤៤៧-៧១៦៨ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ