ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពិធី​ការិនី​ល្បីឈ្មោះ​៣​នាក់ប្រកាស​ថា ត្រៀមខ្លួន​ជា​ស្រេច

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ពិធី​ការិនី​៣​នាក់​បាន​ប្រកាស​ថា ​នឹង​បង្ហាញខ្លួន​ក្នុង​ពិធីជប់លៀង​គម្រប់​២​ឆ្នាំ​របស់​«​គ្រួសារ​តារា​កម្ពុជា​»​នៅ​ថ្ងៃ​ទី​៩ កក្កដា ២០១៨ ដោយ​ក្នុង​ពិធី​នោះ​មានការ​ប្រគល់​មេដាយ​កិត្តិយស​ជូន​តារា និង​ប្រកួត​ឈុត​បុរាណ​ខ្មែរ ។ អ្នក​នាង​គង់…

រាជធានី​ភ្នំពេញ ៖ ពិធី​ការិនី​៣​នាក់​បាន​ប្រកាស​ថា ​នឹង​បង្ហាញខ្លួន​ក្នុង​ពិធីជប់លៀង​គម្រប់​២​ឆ្នាំ​របស់​«​គ្រួសារ​តារា​កម្ពុជា​»​នៅ​ថ្ងៃ​ទី​៩ កក្កដា ២០១៨ ដោយ​ក្នុង​ពិធី​នោះ​មានការ​ប្រគល់​មេដាយ​កិត្តិយស​ជូន​តារា និង​ប្រកួត​ឈុត​បុរាណ​ខ្មែរ ។

អ្នក​នាង​គង់ សុ​ជាតិ អ្នក​នាង​យុគ ចិន្តា និង​កញ្ញា​ឌួ​ង ហ្សូ​រី​ដា នៅ​មិន​ទាន់​ដឹង​ថា ​នឹង​រំលេច​​ឈុត​បុរាណ​បង្អួត​គ្នា​បែប​ណា​នៅឡើយ​ទេ ប៉ុន្តែ​អ្វី​ដែល​គេ​បានដឹង​គឺ​ពួក​នាង​នឹង​ជួប​គ្នា​លើ​វេទិកា​តែ​មួយ ។ អ្នក​នាង យុគ ចិន្តា និយាយ​ថា អ្នក​នាង​មិន​ទាន់​ច្បាស់​នឹង​មាន​ឈុត​បុរាណ​ចូលរួម​បង្អួត​សម្រស់ ឬ​យ៉ាងណា​នៅឡើយ​ទេ ប៉ុន្តែ​នាង​នឹង​ចូលរួម​ដើម្បី​ផ្ដល់​កិត្តិយស​ឡើង​បំពាក់​មេដាយ​កិត្តិយស​ជូន​សិល្បករ​សិល្ប​ការិនី​ដែល​មាន​ស្នាដៃ​ក្នុង​សង្គម ក្រោម​វត្តមាន​ថ្នាក់ដឹកនាំ​ធំ​ៗ និង​ត្រៀមខ្លួន​បំពេញ​តួនាទី​មួយ​ចំនួន​ដែល​នាង​អាច​ជួយ​កម្មវិធី​បាន ។

នាង​មិន​ខកខាន​នៅ​ក្នុង​កម្មវិធី​ទ្រង់ទ្រាយ​ធំ​នោះ​ទេ ដោយសារ​តែ​នាង​ក៏​ចង់​ដឹង​ថា​តើ​តារា​ដែល​គ្រង​ឈុត​បុរាណ​ចម្រុះ​គ្នា​អ្នក​ណា​ជា​អ្នក​លើក​ពាន ហើយ​អ្នក​ទទួល​មេ​ដាយមាស​ពី​គ្រួសារ​តារា​កម្ពុជា​តើ​តារា​ណាខ្លះ ។ នាង​ផ្ទាល់​ក៏​ត្រូវ​ទៅ​យក​មេដាយ​កិត្តិ​យស​មួយ​ពី​កម្មវិធី​នោះ​ផង​ដែរ ដោយសារ​តែ​នាង​ធ្លាប់​បាន​បង្ហាញខ្លួន​ក្នុង​សកម្មភាព​សប្បុរសធម៌​របស់​គ្រួសារ​តារា​កម្ពុជា គ្រប់ការ​អញ្ជើញ ។

អ្នក​នាង​គង់ សុ​ជាតិ ដ្បិតតែ​នា​ពេល​កន្លង​មក មិន​ត្រូវ​បាន​ទទួល​ការ​អញ្ជើញ​ពី​គ្រួសារ​តារា​កម្ពុជា​សម្រាប់​សកម្មភាព​សប្បុរសធម៌ តែ​នាង​ប្រកាស​ថា​បានដឹង​ពី​ការងារ​របស់​ក្រុម​នេះ​នា​ពេល​កន្លង​មក ។ នាង​នឹង​ចូលរួម​ក្នុង​កម្មវិធី​នោះ ដើម្បី​ឡើង​ប្រគល់​ពាន និង​មេដាយ​កិត្តិយស​ជូន​តារា​ជំនាន់​ក្រោយ ។ សម្រាប់​ការ​តែងខ្លួន​ជា​សម្លៀក​បំពាក់​បុរាណ​ដើម្បី​ប្រកួតប្រជែង នាង​ថា​មិន​ទាន់​ដឹង​ទេ ។

អ្នក​នាង​គង់ សុ​ជាតិ ប្រកាស​ថា​នឹង​បណ្ដើរ​លោក​ជា វិបុល ជា​ស្វាមី​ទៅ​ចូលរួម​កម្មវិធី​នោះ ប្រសិនបើ​លោក​ទំនេរ​ពី​ការងារ ។

កញ្ញា​ឌួ​ង ហ្សូ​រី​ដា ដែល​ជា រឿយ​ៗ បាន​បង្ហាញខ្លួន​តាម​ការ​អញ្ជើញ​របស់​គ្រួសារ​តារា​កម្ពុជា​​សន្យា​នឹង​បង្ហាញខ្លួន​នៅ​ក្នុង​កម្មវិធី​នោះ​ដែរ​មិន​អាច​ខកខាន ដោយ​កញ្ញា​នឹង​គ្រង​មួយ​ឈុត​បែប​បុរាណ​ឲ្យ​ប្លែក​ភ្នែក​អ្នកចូលរួម​។ ទោះជា​យ៉ាងណា​ក្តី​មិនមែន​ដើម្បី​ចូល​រួម​​ប្រកួតប្រជែង​ឈុត​បុរាណ​ដើម្បី​ឈ្នះ​ពានរង្វាន់​នៅ​ក្នុង​ពិធី​នោះ​ទេ គឺ​គ្រាន់តែ​ចង់​ចូល​រួ​ម​លើកកម្ពស់​សម្លៀក​បំពាក់​បុរាណ​ឲ្យ​កាន់តែ​មាន​តម្លៃ​ប៉ុណ្ណោះ ។

ព្រឹត្តិការណ៍​ប្រគល់​មេដាយ​កិត្តិយស និង​ការ​ប្រកួត​ឈុត​បុរាណ​ក្នុង​ពិធីជប់លៀង​គម្រប់​២​ឆ្នាំ​របស់​គ្រួសារ​តារា​កម្ពុជា ក្រៅពី​តារា ល្បី​ៗ និង​ផលិតករ ល្បី​ៗ ក៏​មានការ​ប្រកាស​ចូល​រួម​ជា​កិត្តិយស​ដោយ​មន្ត្រីជាន់ខ្ពស់​របស់​ស្ថាប័ន​ធំ​៣ គឺ​ក្រសួង​វប្បធម៌ ក្រសួង​ព័ត៌​មាន និង​អាជ្ញាធរ​អប្សរា ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ