ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​​កា.ប់មនុស្សចាស់និងនាងក្រមុំ…យកប្រាក់​១០​មឺ​ុ​ន​រៀល​

5 ឆ្នាំ មុន
  • ព្រៃវែង

ខេត្តព្រៃវែង ៖ សេចក្តី​រាយ​ការ​ណ៍​បឋម​ឱ្យ​​ដឹង​ថា កាលពី​វេលា​ម៉ោង​១​រំលង​អធ្រាត្រ ​ឈាន​ចូល​ថ្ងៃ​ទី​០៤ កក្កដា នេះ ស្ថិតត្រង់ចំណុច​​ភូមិ​តា​មូង ឃុំ​ថ្កូវ ស្រុក​កំពង់ត្របែក…

ខេត្តព្រៃវែង ៖ សេចក្តី​រាយ​ការ​ណ៍​បឋម​ឱ្យ​​ដឹង​ថា កាលពី​វេលា​ម៉ោង​១​រំលង​អធ្រាត្រ ​ឈាន​ចូល​ថ្ងៃ​ទី​០៤ កក្កដា នេះ ស្ថិតត្រង់ចំណុច​​ភូមិ​តា​មូង ឃុំ​ថ្កូវ ស្រុក​កំពង់ត្របែក ខេត្តព្រៃវែង មាន​ករណី​ចោរ​មួយ​​ក្រុម​ ធ្វើ​សកម្មភាព​ចូល​ប្លន់​​ផ្ទះ​ប្រជាពលរដ្ឋ ដោយ​យក​បាន​ប្រាក់​១០​មឺ​ុ​ន​រៀល ​ក្នុងចោរ​បានកាប់ទៅ​លើ​​ជន​រង​គ្រោះ​ពីរ​នាក់​ម្តាយ និង​កូនស្រី​បណ្តាលឱ្យ​​រង​របួសហូរឈាម​ផងដែរ ។

សេចក្តីរាយការណ៍បន្តថា ស្ត្រីម្នាក់​​ឈ្មោះ ស សុខ ​ អាយុ​៦៧​ឆ្នាំ (​ម្ចាស់ផ្ទះ​រងរបួសក្បាល​) និង​កូនស្រី​ឈ្មោះ អ៊ូច ច​ន្ធូ អាយុ​១៨​ឆ្នាំ ត្រូវ​បាន​ចោរ​១​ក្រុម​កាប់​​​ត្រូវក.ដៃ​ខាងឆ្វេង ។  បន្ទាប់​​ពី​កាប់​​ម្តាយ និង​កូន​ឱ្យ​​រង​របួស​ហើយ ក្រុម​ចោរ​​​បាន​​យក​ប្រាក់​អស់​ចំនួន១០​ម៉ឺន​រៀលគេចបាត់ ។

ក្រោយ​ពី​ទទួលបាន​ព័ត៌មាន​​ខាងលើហើយ សមត្ថកិច្ច​នគរបាល​មូលដ្ឋាន​បាន​ចុះ​ទៅ​ដល់​កន្លែង​កើតហេតុ និង​បាន​បញ្ជូន​ជន​រង​គ្រោះ​ទៅ​មណ្ឌលសុខភាព​ខេត្ត ។ ភ្លាម​ៗ​នោះ​ សមត្ថ​​កិច្ច​ក៏បាន​ធ្វើការ​ស្រាវជ្រាវ និង បាន​កំណត់មុខសញ្ញា រហូត​ឈាន​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ចំនួន​២​នាក់យក​ទៅ​សាកសួរ​ ​។

ជនសង្ស័យ​ម្នាក់​ឈ្មោះ ឈុ​ន សក្តា ភេទ​ប្រុស អាយុ​១៨ ឆ្នាំ នៅ​ភូមិ​តា​មូង ឃុំ​ថ្កូវ ស្រុក​កំពង់ត្របែក ជាអ្នក​កាន់​កាំបិត​ផ្គាក់(​ជន​ដៃដល់​) ​និង​ម្នាក់ទៀត​​ឈ្មោះ ហ៊ុន វិសាល​( ​ហៅ​លក​)​ ភេទ​ប្រុស ​អាយុ​១៨​ឆ្នាំ នៅ​ភូមិ​តា​មូង ឃុំ្ក​ថ្កូវ ស្រុក​កំពង់ត្របែក​ជា​កាន់​ព្រនង់ ។

បច្ចុប្បន្ន ជនសង្ស័យ​កំពុងត្រូវ​បាន​សមត្ថកិច្ច​សាកសួរ និងកសាង​សំណុំរឿង​តាម​នីតិវិធី​ច្បាប់ ​។

អត្ថបទសរសេរ ដោយ