ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដឹង​អត់ ប្រទេស​ណា​ជាប់​ជើង​ឯក​ស្ត្រី​មាន​រង​គ្រោះ​បំផុត

5 ឆ្នាំ មុន

ការ​រៀប​ចំណាត់ថ្នាក់​ពី ​«Thomson Reuters Foundation» ​កាលពី​ពេល​ថ្មី​ៗ​កន្លង​មក​ដោយ​​សាកសួរ​លើ​អ្នកជំនាញ​ពី​បញ្ហា​ដែល​កើត​ទៅ​លើ​ស្ត្រី​ឃើញ​ថា​ ឥណ្ឌា​ជា​ជើងឯក​ប្រទេស​​គ្រោះថ្នាក់​បំផុត​សម្រាប់​ស្ត្រី តាម​រយៈ​ការ​ប្រព្រឹត្ត​បទល្មើស​លើ​ផ្លូវភេទ ការ​ជួញដូ​រ​មនុស្ស ការ​បង្ខំ​ឲ្យ​រៀប​ការ ការ​រៀប​ការ​មុន​អាយុ…

ការ​រៀប​ចំណាត់ថ្នាក់​ពី ​«Thomson Reuters Foundation» ​កាលពី​ពេល​ថ្មី​ៗ​កន្លង​មក​ដោយ​​សាកសួរ​លើ​អ្នកជំនាញ​ពី​បញ្ហា​ដែល​កើត​ទៅ​លើ​ស្ត្រី​ឃើញ​ថា​ ឥណ្ឌា​ជា​ជើងឯក​ប្រទេស​​គ្រោះថ្នាក់​បំផុត​សម្រាប់​ស្ត្រី តាម​រយៈ​ការ​ប្រព្រឹត្ត​បទល្មើស​លើ​ផ្លូវភេទ ការ​ជួញដូ​រ​មនុស្ស ការ​បង្ខំ​ឲ្យ​រៀប​ការ ការ​រៀប​ការ​មុន​អាយុ និង​បង្ខំ​ឲ្យ​ជួញដូរ​ផ្លូវភេទ ។

កន្លង​មក​ឥណ្ឌា​បាន​ព្យាយាម​បង្កើន​ទោស​ទៅ​លើ​រឿង​ក្ដី​ប្រព្រឹត្ត​បទល្មើស​លើ​ផ្លូវភេទ​នេះ មាន​ទាំង​ការ​ដាក់គុក​រយៈពេល​វែង និង​ជំរុញ​ឲ្យ​មានទោស​ប្រហារជីវិត ប៉ុន្តែ​មិន​បាន​ធូរស្រាល ព្រោះ​តាម​តួលេខ​នៃ​ការ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​នៅ​ក្នុង​ប្រទេស បាន​បញ្ជាក់​ថា​មានការ​ប្រព្រឹត្ត​បទល្មើស​លើ​ផ្លូវភេទ​ជិត​៣៩.០០០​ករណី​នៅ​ក្នុង​ឆ្នាំ​២០១៦ កើនឡើង​ប្រហែល​១២​ភាគរយ ក្នុងអំឡុងពេល​ដូច​គ្នា​នៅ​ឆ្នាំ​២០១៥ ។ លើស​ពី​នេះ​ក្រោយ​ពី​ប្រកាស​ឲ្យ​មានការ​រឹត​បន្ដឹង​លើ​ច្បាប់ អាជ្ញាធរ​បាន​ទទួល​របាយការណ៍​ថា​មាន​ករណី​ល្មើស​លើ​ផ្លូវភេទ​ចំនួន​១០០​ករណី​នៅ​ឥណ្ឌា​ក្នុង​មួយ​ថ្ងៃ​ៗ ។

តាម​ការណ៍​រៀប​ចំណាត់ថ្នាក់​របស់​«Thomson Reuters Foundation» បាន​បញ្ជាក់​ថា​ក្នុង​ចំណោម​៥​ចំណាត់​ថ្នាក់ដំបូង​ពី​១​ដល់​៥​មាន ប្រទេស​ឥណ្ឌា អា​ហ្វ​ហ្គា​នី​ស្ថាន ស៊ី​រី សូ​ម៉ា​លី អា​រ៉ា​ប៊ី​សា​អូឌីត ។ ចំណែក​៥​ចំណាត់ថ្នាក់​ទៀត​ពី​៦​ទៅ​១០​មាន​ប្រទេស​ប៉ា​គី​ស្ថាន កុង​ហ្គោ យេ​ម៉ែ​ន នី​ហ្សេ​រី​យ៉ា និង​អា​មេ​រិ​ក ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ