ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី បដិសេធ​ការ​ផ្សាយ​ព័ត៌មាន​វិនិយោគ​បឹង​យក្ស​ឡោម

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី ហុ​៊​ន សែន បាន​ប្រកាស​តាម​បណ្តាញ​សង្គម​ នា​ព្រឹក​ថ្ងៃ​ទី៣ ​កក្កដា ​ថា សម្តេច​មិន​បានផ្តល់​សិទ្ធិ​វិនិយោគ​បឹង​ធម្មជាតិ​ដល់​ក្រុមហ៊ុន​ណាមួយ​ទេ…

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី ហុ​៊​ន សែន បាន​ប្រកាស​តាម​បណ្តាញ​សង្គម​ នា​ព្រឹក​ថ្ងៃ​ទី៣ ​កក្កដា ​ថា សម្តេច​មិន​បានផ្តល់​សិទ្ធិ​វិនិយោគ​បឹង​ធម្មជាតិ​ដល់​ក្រុមហ៊ុន​ណាមួយ​ទេ ទោះបីជា​ក្រុមហ៊ុន​នោះ​មក​ពី​ប្រទេស​ណាក៏​ដោយ ។

ការ​ប្រកាស​បែប​នេះ​ របស់​ប្រមុខ​រាជរ​ដ្ឋា​ភិបាល​កម្ពុជា គឺ​បន្ទាប់​ពី​សារព័ត៌មាន​រស្មី​កម្ពុជា​បាន​ចុះ​ផ្សាយ​ថា រាជរ​ដ្ឋា​ល​នឹង​ដាក់​បឹង​យក្ស​ឡោម​ឲ្យ​ទៅ​ក្រុមហ៊ុន​ចិន​វិនិយោគ​រយៈពេល​៧៥​ឆ្នាំ ។ សម្តេច​តេ​ជោ បាន​សរ​សេរ​លើ​បណ្តាញ​សង្គមរបស់​សម្តេច​ផ្ទាល់ នៅ​ថ្ងៃ​ទី​៣ ខែកក្កដា ឆ្នាំ​២០១៨ថា «​ព្រឹក​នេះ ខ្ញុំ​បាន​មើល​សារ​ព័ត៌មាន​រស្មី​កម្ពុជា ដែល​បាន​សរសេរ​ថា រដ្ឋាភិបាល​នឹង​ដាក់​បឹងយក្ស​ឡោម​ទៅ​ឱ្យ​ក្រុមហ៊ុន​ចិន​វិនិយោគ​រយៈពេល​៧៥​ឆ្នាំ ។ តើ​អ្នក​ណា​បង្កើត​រឿង​បែប​នេះ​ ឡើង​ដើម្បី​អ្វី ក្នុង​ឋានៈ​ជា​ប្រមុខ​រាជ​រដ្ឋា​ភិបាល ខ្ញុំ​សុំ​ទាត់​ចោល​ទាំងស្រុង នូវ​ការ​វិនិយោគឯកជន​ណាមួយ​មក​លើ​បឹង​ធម្មជាតិ​ដ៏​សំខាន់​នេះ ទោះ​ក្រុមហ៊ុន​នោះ​មក​ពី​ប្រទេស​ណា​ក៏​ដោយ​» ។

នៅ​ថ្ងៃ​ដដែល​នោះ សម្តេច​តេ​ជោ​ក៏​បាន​លើកឡើង​ថា គណបក្ស​ប្រជាជន​កម្ពុជា​លេខ​រៀង​ទី​២០ នាំ​លាភ​នាំ​ជ័យ នាំ​សិរី​សួស្តី​ដល់​កម្ពុជា យើង​ទាំងអស់​គ្នា​មាន​មោទនភាព​ក្រៃ​លែង ចំពោះ​ការ​រីក​ចម្រើន​របស់​ប្រទេស​ជាតិ​សព្វថ្ងៃ ។ ប្រសិនបើ​គិត​ពី​ភាព​ខ្ទេចខ្ទាំ​ដោយសារ​សង្គ្រាមស៊ី​វិល និង​របប​វិនាសកម្ម​ប្រល័យពូជសាសន៍ ប៉ុ​លពត កន្លង​មកនេះ គឺ​យើង​មិន​នឹក​ស្មានថា កម្ពុជា​បាន​ឈាន​មក​ដល់​ដំណាក់កាល​នេះ​ឡើយ ព្រោះ​ពេល​នេះ​​កម្ពុជា​មាន​អ្វី​ៗ​គ្រប់យ៉ាង​ជាមួយនឹង​កំណើនសេដ្ឋកិច្ច​រឹង​មាំ ហើយ​បាន​ងើបឈរ​ស្មើមុខស្មើ​មាត់​​ជាមួយ​ប្រទេស​លើ​ពិភពលោក ។

សម្តេច​តេ​ជោ​បាន​គូសបញ្ជាក់​យ៉ាង​ដូច្នេះ​ថា «​យើង​មិន​ឈប់​នៅ​ត្រឹមនេះ​ទេ គឺ​យើង​បន្ត​ពួតដៃគ្នា​អភិវឌ្ឍន៍​កម្ពុជា​ឱ្យ​ក្លាយទៅជា​ប្រទេស​មាន​ប្រាក់​ចំណូល​ខ្ពស់ និង​កាន់តែ​រីក​ចម្រើន ហើយ​ខ្ញុំ​នឹង​នៅ​រួមសុខ​រួមទុក្ខ​ជាមួយ​បងប្អូន​ជា​ច្រើន​ឆ្នាំ​ទៀត ។ យើង​ដើរទៅ​មុខ​ទាំងអស់​គ្នា​ដោយ​មិន​ឱ្យ​កម្ពុជា​វិល​ទៅ​រក​សង្គ្រាម និង​វិនាសកម្ម​សា​ជា​ថ្មី​បាន​ឡើយ ។

ជាមួយ​គ្នា​នេះ សម្តេច​តេ​ជោ ​ក៏​បាន​សូម​បងប្អូន​ជនរួមជាតិ​បោះ​ឆ្នោត​ឱ្យ​ «​គណបក្ស​ប្រជាជន​កម្ពុជា​»​ លេខ​រៀង​ទី​២០ ដើម្បី​កម្ពុជា​យើង​ឈ្នះ​ទាំងអស់​គ្នា កម្ពុជា​កាន់តែ​រីក​ចម្រើន​រុងរឿង​ទៅ​មុខ​ផង​ដែរ ៕ ​

អត្ថបទសរសេរ ដោយ