ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​អាច​យូរ​​៤​​ខែ លឿន​​ត្រឹម​១​​ខែ និង​លឿន​ខ្លាំង​ត្រឹម​១​អាទិត្យ ខណៈទាំង១៣​កំពុងបំប៉ន​រាង​កាយ​

5 ឆ្នាំ មុន

តាម​ប្រភព​​ Bangkok Post បាន​ឱ្យ​ដឹង​ថា ក្មេង​ៗ​ជា​កីឡាករ​ទាំង​១២​នាក់ និង​គ្រូបង្វឹក​ម្នាក់ កំពុង​តែ​ត្រៀម​បំពាក់បំប៉ន​រាង​កាយ ដើម្បី​អាច​ចេញពី​រូងភ្នំ​ទៅ​ជួប​ម្តាយ​ឪពុក​របស់​ពួកគេ​​វិញ ​។ មេបញ្ជាការ​កងទ័ពជើងទឹក…

តាម​ប្រភព​​ Bangkok Post បាន​ឱ្យ​ដឹង​ថា ក្មេង​ៗ​ជា​កីឡាករ​ទាំង​១២​នាក់ និង​គ្រូបង្វឹក​ម្នាក់ កំពុង​តែ​ត្រៀម​បំពាក់បំប៉ន​រាង​កាយ ដើម្បី​អាច​ចេញពី​រូងភ្នំ​ទៅ​ជួប​ម្តាយ​ឪពុក​របស់​ពួកគេ​​វិញ ​។

មេបញ្ជាការ​កងទ័ពជើងទឹក ឧត្តមនាវីទោ អា​ផា​កន យូ​កង​កេវ បាន​មាន​ប្រសាសន៍​ថា ក្មេង​ៗ​អាច​នឹង​ចេញ​បាន កាលណា​ពួក​គេ​មាន​ផ្លូវចិត្ត​និង​ផ្លូវ​កាយ​ល្អ​គ្រប់គ្រាន់ ​ក្នុង​ការ​ធ្វើ​ដំណើរ​យ៉ាង​លំបាក​ចេញពី​រូងភ្នំ​ ។

លោក​បន្តថា ​វា​អាច​យូរ​ដល់​ទៅ​៤​​ខែ លឿន​ល្មម​ត្រឹម​១​​ខែ និង​លឿន​ខ្លាំង​ត្រឹម​១​អាទិត្យ​ ។ យើង​មិន​ប្រញាប់​​នោះ​ទេ​ ។ គម្រោងការ​ដំបូង​ គឺ​ត្រូវ​តែ​បូមទឹក​ចេ​ញសិន​ ហើយ​យក​ពួក​គេ​ចេញ​មក​តាម​សម្រួល ​។ ប៉ុន្តែ​​ប្រសិនបើ​មិន​ទៅ​រួច​ទេ យើង​ក៏​មាន​ផ្លូវ​​ក្រោយ​ដែរ​ ។ អ្នក​ដែល​អាច​មានការ​កាយ​សម្ប​ទា​គ្រប់គ្រាន់​សម្រាប់​ការ​មុជទឹក​មុនគេ គឺ​នឹង​ត្រូវ​យក​ចេញ​មក​មុន​ម្តងម្នាក់​ៗ​ ដោយ​សុវត្ថិភាព​ជា​កិច្ច​សំខាន់ ។

លោក​​បន្ត​ទៀត​ថា ក្រុម​ក្មេង​ៗ​ពេល​នេះ កំពុង​នៅ​ជាមួយនឹងអ្នក​មុជទឹក​៧​នាក់ វេជ្ជបណ្ឌិត​ទាហាន​ម្នាក់ និង គិលានុប្បដ្ឋាយិកា​ម្នាក់ ដែល​សុទ្ធតែ​សុខចិត្ត​នៅ​ក្នុង​នោះ បើ​ទោះបីជា​ត្រូវ​ចំណាយពេល​រាប់​ខែ​ក៏​ដោយ​ ។
នៅ​ខណៈ​នេះ អាហារ​ដែល​ផ្ទុក​ថាមពល​ខ្ពស់ និងអំបិល​រ៉ែ ត្រូវ​បាន​យក​ទៅ​ដល់​ឱ្យ​ក្មេង​ៗ ដើម្បី​ឲ្យ​មាន​កម្លាំងកំហែង​ឡើង​វិញ​ ។ ធុង​អុក​ស៊ី​សែន​ចំនួន​៧០ ក៏​ត្រូវ​បាន​យក​ទៅ​ដល់​ដែរ ជាមួយនឹង​ទូរស័ព្ទ​ប្រើ​ខ្សែ​សម្រាប់​ឲ្យ​ក្មេង​ៗ​ទាក់ទង​ជាមួយ​ម្តាយ​ឪពុក​ ។

អត្ថបទសរសេរ ដោយ