ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មុន​នេះ​បន្តិច​មាន​ករណី​ធ្វើ​ឲ្យ​ផ្អើល​មួយ​នៅ​សង្កាត់​ទួល​ទំពូង​ទី​២(មានវីដេអូ)

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ តាម​សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា នៅ​ខណៈ​ព្រឹក​វេលា​ម៉ោង​ប្រហែលជា​ជិត​១០​ថ្ងៃ​ទី​០៤ ខែកក្កដា ឆ្នាំ​២០១៨ មាន​ករណី​ទុ​ស្សេ​ខ្សែភ្លើង​ឆេះ​យ៉ាង​សន្ធោសន្ធៅ​នៅ​ចំណុច​ផ្លូវ​ម៉ៅ​សេ​ទុង​កែង​ផ្លូវ​១៦៣ ក្នុង​សង្កាត់​ទួល​ទំពូង​ទី​២ ខណ្ឌចំការមន ។…

រាជធានី​ភ្នំពេញ ៖ តាម​សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា នៅ​ខណៈ​ព្រឹក​វេលា​ម៉ោង​ប្រហែលជា​ជិត​១០​ថ្ងៃ​ទី​០៤ ខែកក្កដា ឆ្នាំ​២០១៨ មាន​ករណី​ទុ​ស្សេ​ខ្សែភ្លើង​ឆេះ​យ៉ាង​សន្ធោសន្ធៅ​នៅ​ចំណុច​ផ្លូវ​ម៉ៅ​សេ​ទុង​កែង​ផ្លូវ​១៦៣ ក្នុង​សង្កាត់​ទួល​ទំពូង​ទី​២ ខណ្ឌចំការមន ។

សេចក្តីរាយការណ៍​បន្ត​ថា ខណៈនោះ​កម្លាំង​មាន​សមត្ថកិច្ច​កំពុង​ហៅ​រថយន្ត​ពន្លត់​អគ្គិភ័យ​មក​ជួយ​បាញ់​ទឹក​ពន្លត់​យ៉ាង​ញាប់ដៃ​ញាប់​ជើង និង​ម្នាក់​ៗ​ខំ​ជួយ​គ្នា យ៉ាង​រហ័ស​ផង​ដែរ ។

ពេល​នេះម៉ោងជាង១០ កម្លាំង​មាន​សមត្ថកិច្ច​បាន​ធ្វើការ​ពន្លត់ភ្លើង​បាន​ទាំងស្រុង​ហើយ ដោយ​បាន​ប្រើប្រាស់​រថយន្ត​ពន្លត់​អគ្គិភ័យ​ចំនួន​២​គ្រឿង និង​មិន​បង្ក​ឲ្យ​ឆេះ​រា​ដាល​ដល់​ផ្ទះ​ប្រជាពលរដ្ឋ​ឡើយ ។ តែ​ករណី​នេះ​ខាងយើង​នៅ​មិន​ទាន់​ដឹង​ថា ខូចខាត​អស់​អ្វីខ្លះ​នោះ​ទេ  ៕ ព័ត៌មាន​លម្អិត​នឹង​មាន​ផ្សាយ​ជូន​នៅ​ពេល​ក្រោយ​ទៀត ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ