ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បង្ក្រាប​កណ្តាល​ក្រុងភ្នំពេញ​… ឧក្រិដ្ឋជន​រួម​គ្រឿងញៀ.ន​១៦​គីឡូ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រោម​អនុសាសន៍​ដ៏មឺ​ុ​ង​មា​៉​ត់​រាល់​អង្គប្រជុំ​ប្រចាំខែ​របស់​លោកនាយ​ឧត្តមសេនីយ៍ នេ​ត សា​វឿ​ន អគ្គស្នងការ​នគរបាល​ជាតិ ដែល​ផ្តោត​សំខាន់​លើ​ការ​ទប់ស្កាត់ និងបង្ក្រាប​គ្រឿងញៀន កាលពី​រសៀល​ថ្ងៃ​ទី​១ ខែកក្កដា​កន្លង​ទៅ…

រាជធានី​ភ្នំពេញ ៖ ក្រោម​អនុសាសន៍​ដ៏មឺ​ុ​ង​មា​៉​ត់​រាល់​អង្គប្រជុំ​ប្រចាំខែ​របស់​លោកនាយ​ឧត្តមសេនីយ៍ នេ​ត សា​វឿ​ន អគ្គស្នងការ​នគរបាល​ជាតិ ដែល​ផ្តោត​សំខាន់​លើ​ការ​ទប់ស្កាត់ និងបង្ក្រាប​គ្រឿងញៀន កាលពី​រសៀល​ថ្ងៃ​ទី​១ ខែកក្កដា​កន្លង​ទៅ កម្លាំង​ការិយាល័យ​ទី​៦​នៃ​មន្ទីរ​ប្រឆាំង​គ្រឿងញៀន ក្រសួងមហាផ្ទៃ បាន​ធ្វើការ​ចាប់ខ្លួន​ឧក្រិដ្ឋជន​ជួញដូរ​គ្រឿង​ម្នាក់ និង​ដកហូត​វត្ថុ​តាង​គ្រឿងញៀន​ជាង​១៦​គីឡូក្រាម នៅ​កណ្តាល​​​រាជធានី​ភ្នំពេញ ។ ជន​ដែល​ត្រូវ​បាន​ចាប់ខ្លួន​នេះ​ឈ្មោះ ម៉េ​ង រតនា ហៅ​ខ្វៃ ភេទ​ប្រុស អាយុ​៤១​ឆ្នាំ មុខរបរ និង​កន្លែង​ស្នាក់​នៅ​មិន​ពិតប្រាកដ ។

លោក​ឧត្តមសេនីយ៍ឯក ឡឹ​ក វណ្ណៈ នាយកមន្ទីរ​ប្រឆាំង​គ្រឿងញៀន បាន​ឲ្យ​ដឹង​ថា មុន នឹង​ឈាន​ដល់​ការ​ចាប់ខ្លួន​ឈ្មួញ​គ្រឿងញៀន និង​ថ្នាំ​ញៀន​ជាង​១៦​គីឡូក្រាម​នេះ កម្លាំង​កា​រិយា​ល័យ​ទី​៦​ដឹកនាំ​ដោយ​លោក​ឧត្តមសេនីយ៍ត្រី ហម គ​ន្ធី នាយករង​មន្ទីរ​ប្រ​ឆាំ​គ្រឿងញៀន បាន​ធ្វើការ​ស្រាវជ្រាវ​និង​សើ​ុ​ប​អង្កេត ទម្រាំ​កំណត់​បាន​មុខសញ្ញា​ជួញដូរ​គ្រឿងញៀន​ដ៏​ធំ​មួយ​នេះ ។

លោក​ឧត្តមសេនីយ៍ឯក ឡឹ​ក វណ្ណៈ បន្ត​ថា ក្រោយ​ពី​កំណត់​មុខ​ស​ញ្ញ​បាន​ច្បាស់លាស់​ហើយ​លោកនាយ​ឧត្តម​សេនីយ៍ ម៉ក់ ជី​តូ អគ្គស្នងការ​រង​ទទួល​បន្ទុក​ការងារ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន បាន​ឲ្យ​រូប​លោក​រៀប​ចំ​កម្លាំង​ជំនាញ​បំពាក់​ដោយ​អាវុធ​ការពារ​ខ្លួន ចេញ​បង្ក្រាប​បទល្មើស​ជួញដូរ​គ្រឿងញៀន​នោះ​ឲ្យ​ខាង​តែ​បាន ។

នា​វេលា​ម៉ោង​ប្រមាណ​៣​និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​១ ខែកក្កដា កម្លាំង​សមត្ថកិច្ច​ដឹកនាំ​ដោយ​លោក​ឧត្តម​សេនីយ៍ត្រី ហម គ​ន្ធី បាន​ធ្វើការ​ស្ទាក់​ចាប់​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ ដែល​កំពុង​ធ្វើ​ដំណើ​តាម​រថយន្ត​នៅ​លើ​ដងផ្លូវ​មួយ​ជិត​ស្ថានទូត​ចិន ក្នុង​សង្កាត់​ទួល​ទំពូង​ទី​២ ខណ្ឌចំការមន រួម​ទាំង​ដកហូត​ថ្នាំ​ញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន​(ICE)​ហៅ​ម៉ា​ទឹកកក​ប្រមាណ​១៥​គីឡូក្រាម​ និង​៨១២​ក្រាម និង​ហេ​រ៉ូ​អុ​ី​ន​ចំនួន​២​បន្ទះ ស្មើនឹង​ជាង​៧​ខាំ ។

ក្រោយ​ពី​ត្រូវ​ចាប់ខ្លួន ជនសង្ស័យ​ជា​ឧក្រិដ្ឋជន​ជួញដូរ​គ្រឿងញៀន​រូប​នេះ​សារភាព​ថា ខ្លួន​មាន​ទំនាក់ទំនង​ជាមួយ​ជនជាតិ​ចិន​ម្នាក់​តាំងពី​ឆ្នាំ​១៩៩៣ រហូត​ដល់​ឆ្នាំ​២០១៦ ដោយ​រក​សុ​ីនិង​ជួយ​រក្សា​ទុក​ចែកចាយ​គ្រឿងញៀន​ជា​បន្តបន្ទាប់ ។ នៅ​ថ្ងៃ​ទី​២៦ ខែមិថុនា ឆ្នាំ​២០១៨ ជនជាតិចិន​ម្នាក់​នោះ បាន​ឲ្យ​ខ្លួន​ទៅ​ទទួល​គ្រឿងញៀនមួយ​សាក់​កាដូ និង​មួយ​ដុំ​មាន​ចំនួន​២៨​កញ្ចប់​តូច នៅ​ខាងក្រោយ​ណា​ហ្គា​វើ​ល ហើយ​ឲ្យ​ខ្លួន​យក​ទៅរក្សា​ទុក​និង ចែកចាយ​បន្ត លុះ​នៅ​រសៀល​ថ្ងៃ​ទី​១ ខេ​កក្កដា ក៏​ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន​តែ​ម្តង ។

ជា​ការ​កត់សម្គាល់ កាលពី​ចុងខែ​មិថុនា​កន្លង​ទៅ​ថ្មី​ៗ​នេះ ការ​បង្ក្រាប​ជំនួញ​គ្រឿងញៀន​បាន​លេចធ្លោ ក្រោយ​ពេល​មានការ​ចាប់​បាន​នៅ​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ត្រពាំង​ក្រៀល ខេត្តស្ទឹងត្រែង ដោយ​រឹបអូស​បាន​គ្រឿងញៀន​ប្រមាណ១២០​គីឡូក្រាម ដែល​ចំនួន​នេះ​គឺ​ច្រើន​លើសលប់​មិន​ធ្លាប់​មាន​កន្លង​មក ។ បន្ទាប់​ពី​នោះ​គ្រឿងញៀន​៣​គីឡូក្រាម​ផ្សេង​ទៀត ត្រូវ​ចាប់​បាន​នៅ​ខេត្តរតនគិរី និង​ជាង​១​គីឡូក្រាម​ចាប់​បាន​នៅ​ក្រុង​ប៉ោយ​ប៉ែ​ត ។

តាម​ទំហំ​នៃ​ការ​បង្ក្រាប​ក្នុង​ចំនួន​ដ៏​ច្រើន​នេះ​បង្ហាញ​ថា ក្តី​បារម្ភ​សម្រាប់​សង្គម​កម្ពុជា​ដែល​កំពុង​ធ្លាក់​ចូល​ក្នុង​ជំនួញ​គ្រឿងញៀន​កាន់តែ​ធ្ងន់ធ្ងរ​ផង​ដែរ ព្រោះថា​ប្រសិនបើ​ចំនួន​អ្នក​ត្រូវការ​តិចតួច​នោះ​ក្រុម​រត់ពន្ធ​គ្រឿង​ញៀន​ប្រហែល​មិន​ប្រថុយ​ស្បែក​លួចលាក់​នាំ​ចូល​រាប់​គីឡូក្រាម​បែប​នេះ​ទេ ៕​

អត្ថបទសរសេរ ដោយ