ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

របៀប​កសាង​សង្គម​មាន​ដើម​កំណើត​ចេញពី​ណា​មក?

5 ឆ្នាំ មុន

ក្នុង​អគ​ញ្ញ​សូត្រ នៃ​គម្ពី​ទីឃនិកាយ បា​ដិ​ក​វគ្ក ព្រះ​សម្ម​សម្ពុទ្ធ​ទ្រង់​បាន​សម្តែង​ពី​កា​រវិ​វ​ឌ្ឍ​របស់​ផែនដី និង​វឌ្ឍនាការ​នៃ​មនុស្សជាតិ​។ ព្រះ​សូត្រ​នោះ​បាន​បង្ហាញ​ឱ្យ​ឃើញ​នូវ​កំណកំណើត​នៃ​ការ​កកើត​ឡើង​របស់​សង្គមមនុស្ស ដោយ​ការ​រួមបវេណី រវាង​ភេទ​ប្រុស និង​ភេទ​ស្រី ការ​សន្សំ​អាហារ…

ក្នុង​អគ​ញ្ញ​សូត្រ នៃ​គម្ពី​ទីឃនិកាយ បា​ដិ​ក​វគ្ក ព្រះ​សម្ម​សម្ពុទ្ធ​ទ្រង់​បាន​សម្តែង​ពី​កា​រវិ​វ​ឌ្ឍ​របស់​ផែនដី និង​វឌ្ឍនាការ​នៃ​មនុស្សជាតិ​។ ព្រះ​សូត្រ​នោះ​បាន​បង្ហាញ​ឱ្យ​ឃើញ​នូវ​កំណកំណើត​នៃ​ការ​កកើត​ឡើង​របស់​សង្គមមនុស្ស ដោយ​ការ​រួមបវេណី រវាង​ភេទ​ប្រុស និង​ភេទ​ស្រី ការ​សន្សំ​អាហារ និង​ការ​បែងចែក​ដីធ្លី បង្កើត​សេដ្ឋកិច្ច​គ្រួសារ ការ​គ្រប់គ្រង​ដើម្បី​ដោះស្រាយ​រឿង​ការ​លួច​អាហារ​គ្នា ការ​កុហក ដោយ​ការ​សន្មត​បុគ្គល​ដែល​មាន​សមត្ថភាព​ឱ្យធ្វើ​ជា​អ្នក​វិ​និ​ច្ច័​យ​រក​ខុស​ត្រូវ ការ​ស្វែងរក​សេចក្តី​ស្ងប់​ក្នុង​ផ្លូវចិត្ត និង​ការ​បន្ត​នូវ​ចំណេះវិជ្ជា​ដល់​គ្នា​និង​គ្នា ។

សូម​ស្រង់​យក​អង្គ​ប្រកប​នៃ​ការ​បង្ក​លក្ខណៈ​សង្គម តាម​បែប​ពុទ្ធសាសនា​ជា​៥​យ៉ាង​គឺៈ

១-​មានការ​រួម​គ្នា​ជា​ក្រុម​គ្រួសារ និង​ការ​បន្ត​ពូជ

២-​មាន​សេដ្ឋកិច្ច​សម្រាប់​ដោះស្រាយ​ជីវិត

៣-​មានការ​គ្រប់គ្រង​ដើម្បី​សេចក្តីសុខ​រួម

៤-​មាន​សាសនា​សម្រាប់​បង្ហាត់​ធ្វើ​អ្វី​ខុស​អ្វី​ត្រូវ

៥-​មានការ​សិក្សា​សម្រាប់​បន្ត​វប្បធម៌ ដែល​ក្រុម​ជន​បាន​បណ្តុះ​ឡើង ។

ទាំង​៥​ចំណុច​នេះ​ជា​មូលដ្ឋាន​ទ្រទ្រង់​សង្គម​ឱ្យ​មាន​ស្ថិរភាព និង​បន្ត​ជា​តំណតទៅ​មុខ​ទៀត​បាន​។ បច្ចុប្បន្ន​អង្គ​ប្រកប​ទាំង​៥​នេះ ខាង​សង្គមវិទ្យា គេ​ហៅ​ថា ស្ថាប័ន​បែងចែក​មែ​ង​ធែ​ង​ជា​ច្រើន​ទៀត ។

ទ​ង្វើ​អ្វីមួយ​ដែល​នឹង​ត្រូវធ្វើ​ឡើង​ជាមួយ​សង្គម ត្រូវ​គិតពិចារណា​ចំពោះ​ស្ថាប័ន​ទាំង​៥​នេះ ជាប់​ជា​និច្ច ព្រោះ​វា​ជា​ធាតុ​ដើម​របស់​សង្គម ។