ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កាស៊ីណូ​នេះ​មានអី​មិន​ស្រួល​ហើយ…​បានជា​បែប​នេះ

5 ឆ្នាំ មុន
  • ត្បូងឃ្មុំ

ខេត្ត​ត្បូងឃ្មុំ ៖ តាម​ការ​សង្កេត​ពលរដ្ឋ​ខ្មែរ​ជាង​៩០​ភាគរយ​បាន​នាំ​គ្នា​ចូល​លេង​ដោយ​ខុសច្បាប់​នៅ​កា​ស៊ី​ណ​ច្រក​ដូង​៧​ដើម ស្ថិត​នៅ​ឃុំ​ដារ ស្រុក​មេមត់ មាន​ជា​ហូរហែរ ហើយ​នៅ​រសៀល​ថ្ងៃ​ទី​០៣ ខែកក្កដា ឆ្នាំ​២០១៨ ។…

ខេត្ត​ត្បូងឃ្មុំ ៖ តាម​ការ​សង្កេត​ពលរដ្ឋ​ខ្មែរ​ជាង​៩០​ភាគរយ​បាន​នាំ​គ្នា​ចូល​លេង​ដោយ​ខុសច្បាប់​នៅ​កា​ស៊ី​ណ​ច្រក​ដូង​៧​ដើម ស្ថិត​នៅ​ឃុំ​ដារ ស្រុក​មេមត់ មាន​ជា​ហូរហែរ ហើយ​នៅ​រសៀល​ថ្ងៃ​ទី​០៣ ខែកក្កដា ឆ្នាំ​២០១៨ ។ លោក ប៉ុក តារា ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​ខេត្ត​បាន​ដឹកនាំ​កម្លាំង​សមត្ថកិច្ច​ក្នុង​នោះ​មាន​នគរបាល និង​អាវុធហត្ថ ចុះ​អនុវត្ត​ន៏​ដីកា​រក្សា​ការពារ​មួយ​ដោយ​ឲ្យ​ផ្អាក​បណ្តោះអាសន្ន ។

លោក​ឧត្តម​សេនី​យ៏​ត្រី ប្រាក់ ប៊ុ​ន​ណុ​ន ស្នងការ​រង​នគរបាល​ខេត្ត​ទទួល​ផែន​ព្រហ្មទណ្ឌ​ប្រាប់​ឲ្យ​ដឹង​ថា ដោយ​មានការ​អនុញ្ញាត​ពី​លោកស្នងការ​នគរបាល​ខេត្ត​បាន​ចាត់​ឲ្យ​រូប​លោក​ដឹកនាំ​កម្លាំង​សមត្ថកិច្ចក្រោម​ឪ​វាទ​ជា​ច្រើន​នាក់​ដោយ​មាន​សហការ​ជាមួយនឹង​កម្លាំង​នៅ​មូលដ្ឋាន និង​មានការ​ស្នើ​សុំ​ពី​លោ ក​ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​ខេត្ត​នៅ​វេលា​ម៉ោង​២​រសៀល​ថ្ងៃ​ខាងលើ​បាន​ចុះ​ពិនិត្យ​ឃើញ​ថា មាន​ពលរដ្ឋ​ខ្មែរ​ភាគច្រើន​សឹងតែ​ទាំងអស់​នាំ​គ្នា​ចូល​លេងល្បែង ។

លោក​ឧត្តម​សេនី​យ៏​ត្រី ប្រាក់ ប៊ុ​ន​ណុ​ន ស្នងការ​រង​នគរបាល​ខេត្ត​បន្ត​ថា កាស៊ីណូ​នេះ​ឈ្មោះ គ្លូ​ប​ល​ថឺ​បេ​ខូ បាន​បើក​ដំណើរការ​លេង​មិន​ទាន់​បាន​ប៉ុន្មាន​ផង​បែរជា​មាន​បញ្ហា​ផ្ទៃក្នុង​ក្រុមហ៊ុន មាន​ខ្លះ​បាន​ប្តឹង​ទៅ​សាលាដំបូង​ខេត្ត ហើយ​ត្រូវ​បាន​លោក​លោក ប៉ុក តារា ព្រះរាជអាជ្ញា​រង​ចេញ​ដីកា​ដើម្បី​រក្សា​ការពារ​ជា​បណ្តោះអាសន្ន ដោយ​ហាមឃាត់​កូនបំណុល​មិន​ឲ្យ​លក់​-​ដូរ ជួល​បញ្ចាំ ធានា​ផ្ទេរ​កម្ម​សិទ្ធ ធ្វើ​អំណោយ​អច្ច័យទាន ជួសជុល រុះរើ សាងសង់​នៅ​លើ​ដី និង​អគារ​កាស៊ីណូ​ក្រុមហ៊ុន​ក្លូ​ប​ល​នេះ​ទេ ។

ហើយ​នៅ​រសៀល​ថ្ងៃ​ខាងលើ​បាន​កម្លាំង​សមត្ថកិច្ច​បាន​ចុះ​ទៅ​ឃើញ​មាន​ពលរដ្ឋ​ខ្មែរ​ប្រមាណ​ជាង​៩០​ភាគរយ​បាន​ចូល​លេង តាម​ច្បាប់​កាស៊ីណូ​មិន​អនុញ្ញាត​ឲ្យ​ខ្មែរ​ចូល​លេង​នោះ​ទេ ព្រោះ​ខុសច្បាប់ ។ ក្រោយ​ពី​បាន​ធ្វើ​កំណត់ហេតុ​រួចរាល់​មក​ក៏​បាន​យក​ដីកា​ទៅ​បិទ​ជាប់​នឹង​ទ្វារ​មិន​អនុញ្ញាត​ឲ្យ​បុគ្គល​ណា​ម្នាក់​បើកទ្វារ​ចូល​ទៅ​លេង​ទេ ដោយ​រង​ចាំ​មាន​ដំណោះស្រាយ​សិន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ