ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់​ផាកពិន័យ​រថយន្ត​ដឹក​ខ្សាច់​៥​គ្រឿង ដឹក​លើស​ទម្ងន់​កំណត់

5 ឆ្នាំ មុន
  • ព្រៃវែង

ខេត្តព្រៃវែង ៖ រថយន្ត​យី​ឌុ​ប​ធំ​ៗ​ចំនួន​៥​គ្រឿង ដែល​ដឹក​ខ្សាច់​ទន្លេ​ពេញ​ៗ​រថយន្ត ត្រូវ​បាន​មន្ត្រី​ជំនាញ​ស្ថានីយ​ថ្លឹង​រថយន្ត​អ្នក​លឿង ចាប់​ថ្លឹង​ទម្ងន់ និង​ធ្វើការ​ផាកពិន័យ បន្ទាប់​ពី​ថ្លឹង​ឃើញ​ដឹក​លើស​ទម្ងន់​ដែល​ច្បាប់​បាន​អនុញ្ញាត​។ សកម្មភាព​ចាប់​ថ្លឹង​រថយន្ត​ខាងលើ​នេះ ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​៧​ព្រឹក…

ខេត្តព្រៃវែង ៖ រថយន្ត​យី​ឌុ​ប​ធំ​ៗ​ចំនួន​៥​គ្រឿង ដែល​ដឹក​ខ្សាច់​ទន្លេ​ពេញ​ៗ​រថយន្ត ត្រូវ​បាន​មន្ត្រី​ជំនាញ​ស្ថានីយ​ថ្លឹង​រថយន្ត​អ្នក​លឿង ចាប់​ថ្លឹង​ទម្ងន់ និង​ធ្វើការ​ផាកពិន័យ បន្ទាប់​ពី​ថ្លឹង​ឃើញ​ដឹក​លើស​ទម្ងន់​ដែល​ច្បាប់​បាន​អនុញ្ញាត​។ សកម្មភាព​ចាប់​ថ្លឹង​រថយន្ត​ខាងលើ​នេះ ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​៧​ព្រឹក ថ្ងៃ​ទី​៣ កក្កដា នៅ​ចំណុច​រង្វង់​មូល​ត្រីកោណ ផ្លូវ​ឡើង​ស្ពាន​អ្នក​លឿង ដែល​ស្ថិត​ក្នុងភូមិ​១ ឃុំ​ព្រែក​ខ្សាយ​(​ខ​) ស្រុក​ពាម​រក៍ ខេត្តព្រៃវែង​។

ប្រភព​ពី​មន្ត្រី​មន្ទីរ​សាធារណៈការ ខេត្តព្រៃវែង បាន​ឲ្យ​ដឹង​ថា ការ​ឃាត់​រថយន្ត​ទាំង​៥​គ្រឿង​យក​មក​ថ្លឹង​ទម្ងន់​នេះ គឺ​បន្ទាប់​ពី​ពិនិត្យ​ឃើញ​ថា រថយន្ត​ទាំងនោះ​ដឹក​ហៀរ​ៗ​ទ្រុង​ច្រើន​ហួសហេតុ ទើប​ឃាត់​យក​មក​ថ្លឹង​ទម្ងន់ ហើយ​ក្រោយ​ពី​ថ្លឹង​រួច​ហើយ ឃើញ​ថា រថយន្ត​ទាំង​៥​គ្រឿង​នោះ​សុទ្ធតែ​ដឹក​លើស​ទម្ងន់​ទាំងអស់ ក្នុង​ចន្លោះ​ពី​៧​តោន​ដល់​ទៅ​១៣​តោន ទើប​មន្ត្រី​ជំនាញ​ធ្វើការ​ផាកពិន័យ​ទៅ​តាម​ផ្លូវច្បាប់​តែ​ម្តង​។ ដោយ​ភ្លាម​ៗ​ក្រោយ​ពី​ត្រូវ​ចាប់​ឃាត់ ម្ចាស់​រថយន្ត​មួយ​គ្រឿង​បាន​ចូលខ្លួន​មក​បង់ការ​ផាកពិន័យ ហើយ​មន្ត្រី​ជំនាញ​ក៏​អនុញ្ញាត​ឲ្យ​យក​រថយន្ត ត្រឡប់​ទៅ​វិញ ដោយឡែក​រថយន្ត​៤​គ្រឿង​ទៀត កំពុង​ទំនាក់ទំនង​ហៅ​ម្ចាស់​ជា​បណ្តើរ​ៗ​។

គួរ​បញ្ជាក់​ផង​ដែរ​ថា បើ​តាម​ច្បាប់​ស្តី​ពី​ផ្លូវថ្នល់ ត្រង់​ចំណុច​មាត្រា​ទី​៦០​បាន​កំណត់​ថា សម្រាប់​រថយន្ត​យី​ឌុ​ប​ប្រភេទ​ភ្លៅ​៥ គឺ​អនុញ្ញាត​ឲ្យ​ផ្ទុក​ទម្ងន់​ត្រឹមតែ​៣៥​តោន​ប៉ុណ្ណោះ គិត​ទាំង​សម្បក​រថយន្ត រថយន្ត​ភ្លៅ​៤ អនុញ្ញាតិ​ត្រឹម​៣០​តោន រថយន្ត​ភ្លៅ​៣ អនុញ្ញាត​ត្រឹម​២៥​តោន និង​រថយន្ត​ភ្លៅ​២ អនុញ្ញាត​ត្រឹម​១៦​តោន​។ ក្នុង​ករណី​យានយន្ត​ណា​ដែល​ដឹក​លើស​ទម្ងន់ អនុញ្ញាត​ខាងលើ​នេះ​នឹង​ត្រូវ​មន្ត្រី​ជំនាញ​ចាប់​ផាកពិន័យ ទៅ​តាម​ការ​កំណត់​នៅ​ក្នុង​ច្បាប់ គឺ​បើ​លើស​ត្រឹម​ក្រោម​៥% ត្រឹម​ធ្វើ​កិច្ចសន្យា​ជា​លាយលក្ខណ៍អក្សរ បើ​លើស​ពី​៥%​ដល់​១០% ពិន័យ​ក្នុង​១​តោន​១០​ម៉ឺន​រៀល បើ​លើស​ពី​១០%​ដល់​២០% ពិន័យ​១​តោន​២០​ម៉ឺន​រៀល ហើយ​បើ​ដឹក​លើស​ពី​២០%​ឡើង​ទៅ គឺ​ពិន័យ​ក្នុង​១​តោន​៣០​ម៉ឺន​រៀល​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ