ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពលរដ្ឋ​១៦​គ្រួសារ​ដាក់​ពាក្យ​ប្តឹង​សុំ​អន្តរាគមន៍​ពី​លោក​ជំទាវ ម៉ែ​ន សំ​អន

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ប្រជាពលរដ្ឋ​មក​ពី​១៦​គ្រួ​សារបាន ស្នើ​សុំ​អន្តរាគមន៍​រក​យុត្តិធម៌​ពី​លោក​ជំទាវ ម៉ែ​ន សំ​អន ឧ​បក​នាយក​រដ្ឋមន្ត្រីក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋសភា ព្រឹទ្ធសភា អធិការកិច្ច ពាក់ព័ន្ធ​នឹង​ការ​រំលោភ​ដី​របស់​ខ្លួន​។…

រាជធានី​ភ្នំពេញ ៖ ប្រជាពលរដ្ឋ​មក​ពី​១៦​គ្រួ​សារបាន ស្នើ​សុំ​អន្តរាគមន៍​រក​យុត្តិធម៌​ពី​លោក​ជំទាវ ម៉ែ​ន សំ​អន ឧ​បក​នាយក​រដ្ឋមន្ត្រីក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋសភា ព្រឹទ្ធសភា អធិការកិច្ច ពាក់ព័ន្ធ​នឹង​ការ​រំលោភ​ដី​របស់​ខ្លួន​។ លោកស្រី យឺន សុ​ខន តំណាង​រា​ប្រជាពលរដ្ឋ​១៦​គ្រួសារ ដែល​រស់នៅ​ក្នុងភូមិ​តា​ជោ និង​ភូមិ​ក្តី​កណ្តាល ឃុំ​សារិកាកែវ ស្រុក​ល្វាឯម ខេត្តកណ្តាល បាន​នាំ​គ្នា​មក​ដាក់​ពាក្យ​បណ្តឹងសុំ​អន្តរាគមន៍​ពី​លោក​ជំទាវ ម៉ែ​ន សំ​អន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ទំនាក់ទំនង រដ្ឋសភា ព្រឹទ្ធសភា​និង​អធិការកិច្ច ដើម្បី​ឱ្យ​លុប​ចោល​បណ្តឹង​លោក ខៀវ វិសេស ដែល​បាន​ក្លែង​ឯកសារ​ប្តឹង​ពួក​គាត់​ទាំង​១៦​គ្រួសារ​ថា​រំលោភ​យក​ដី​របស់​ខ្លួន​។

លោកស្រី យឺន សុ​ខន បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​ចូល​ដាក់​ពាក្យបណ្តឹង​កាលពី​ព្រឹក​ថ្ងៃ​ទី​០២ ខែកក្កដា ឆ្នាំ​២០១៨​នេះ​ថា ការ​ដាក់​ពាក្យបណ្តឹង​ច្រានចោល​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​លោក ខៀវ វិសេស បាន​ប្តឹង​ពួក​គាត់​មក​លោក​ជំទាវ ម៉ែ​ន សំ​អន កាលពី​ពេល​ថ្មី​ៗ ដោយ​បាន ក្លែង​ឯកសារ​ចោទប្រកាន់​ថា​រំលោភ​យក​ដី​របស់​ខ្លួន​ទំហំ​៣២​ហិ​កតា ក្នុង​ចំណោម​៥៥ ហិ​កតា​។ លោកស្រី​បញ្ជាក់​ថា ដី​កសិកម្ម​ចំណុច​ឫស្សី​ជ្រោយ ចំណុច​កោះ​តាអោ និង​ច្រក​រោង​គោ ក្នុងភូមិ​លើ ឃុំ​ស្វាយ​ជ្រុំ ស្រុក​ខ្សាច់កណ្តាល ត្រូវ​បាន​ពួក​គាត់​កាន់កាប់​អាស្រ័យ​ផល​តាំងពី ឆ្នាំ​១៩៩៥​មក តាម​រយៈ​ការ​ឆ្ការព្រៃ​ប្រឈម​នឹង​គ្រាប់​យុទ្ធភណ្ឌ​មិន​ទាន់​ផ្ទុះ និង​សត្វ​សាហាវ ថែម​ទៀត​។ រហូត​ដល់​ឆ្នាំ​២០០៧ ក្រុមហ៊ុន​ស៊ិ​ន​ដាយ បាន​ដាក់​គ្រឿងចក្រ​ឈូស​ឆាយ​ព័ទ្ធ ជា​ទំនប់​រំលោភ​លើ​ដី​ពួក​គាត់ និង​ពលរដ្ឋ​ច្រើន​រយ​គ្រួសារ​ផ្សេង​ៗ​ទៀត​បង្ក​ឱ្យ​ផ្ទុះ​ការ​តវ៉ា​ជា បន្តបន្ទាប់​។

ក្រោយ​ពី​ការ​តវ៉ា​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋ​ម ន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​កាត់​ដី​ប៉ះពាល់​នេះ​ចេញពី​ក្រុមហ៊ុន​ស៊ិ​ន​ដាយ ហើយ​បាន​ប្រ គល់​មក​ឱ្យ​ពលរដ្ឋ​វិញ​តាម​រយៈ​លិខិត​លេខ ៥៦៣ សេចក្តីជូនដំណឹង​(​ស​.​ជ​.​ណ​) ចុះ​ថ្ងៃ​ទី​២៨ មេ​សា ឆ្នាំ​២០០៨ ចេញ​ដោយ​ទីស្តីការគណៈរដ្ឋមន្ត្រី​។ ក្រោយ​ពី​មាន​អន្តរាគមន៍​ពី សម្តេច​នាយក​រដ្ឋមន្ត្រី ពួក​គាត់​បាន​ចូល​កាន់កាប់​វិញ​ធម្មតា លុះ​រហូត​មក​ដល់​ឆ្នាំ​២០១៥ ឈ្មោះ ខៀវ វិសេស បាន​មក​ចរចា​សុំ​ទិញ​ដី​របស់​ពួក​គាត់​ចំនួន​ពីរ​លើក តែ​ពួក​គាត់​មិន​អាច​លក់​បាន ដោយសារ​ដី​នោះ​បាន​លក់​ទៅ​ឱ្យ​លោក លុយ ស៊ី​លី​ញ រួច​បាត់​ទៅ​ហើយ​។

ក្រោយមក​ស្រាប់តែ​ឈ្មោះ ខៀវ វិសេស ប្តឹង​ពួក​គាត់​ជា​បន្តបន្ទាប់ ហើយ​មក​ទល់​ពេល​នេះ​បែរជា​ប្តឹង​មក​លោក​ជំទាវ​ថា ពួក​គាត់​រំលោភ​យក​ដី​របស់​ខ្លួន​ចំនួន​៣ ២​ហិ​កតា ដោយ​គ្មាន​ហេតុផល​ច្បាស់លាស់​ទៅ​វិញ​។ លោកស្រី​បញ្ជាក់​ដូច្នេះ​ថា «​បញ្ជី​ឈ្មោះ​ក្នុង​លិខិត​ស​.​ជ​.​ណ លេខ ៥៦៣​នោះ មាន​តែ​ឈ្មោះ​ពួក​យើងខ្ញុំ​ទាំង​១៦​គ្រួសារ និង​ប្រជាពលរដ្ឋ​ដទៃ​ប៉ុណ្ណោះ មិន​មានឈ្មោះ​ម្ចាស់​ដី​ដែល​លោ ក ខៀវ វិសេស បាន​ទិញ​នោះ​ទេ ដូច្នេះ​សូម​ឱ្យ​លោក ខៀវ វិសេស ទៅ​យក​ដី​ពី​ឈ្មោះ​អ្នក​ដែល​បាន​លក់​នោះ​ចុះ​»​។ ចំពោះ​ការ​ដាក់​ពាក្យបណ្តឹង​នេះ​ត្រូវ​ក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋសភា ព្រឹទ្ធសភា អធិការកិច្ច​ទទួលយក​រួច​ហើយ ហើយ​បាន​សួរ​ពួក​គាត់​ហើយ​ដែរ​អំពី​ប្រវត្តិ​កាន់កាប់ ហើយ​ឱ្យ រង់ចាំ​ការ​ដោះស្រាយ​តាម​ក្រោយ​។

គួរ​រំលឹក​ថា កន្លង​មក​សាលាខេត្ត​ក៏​បាន​ច្រានចោល ពាក្យបណ្តឹង​របស់​លោក ខៀវ វិសេស ដោយសារ​ឯកសារ​ទិញ​លក់​មិន​ប្រក្រតី ហើយ​រដ្ឋបាល​សាលាខេត្ត ក៏​កំពុង​ដំណើរការ​នីតិវិធី ចុះបញ្ជី​ជូន​ប្រជាពលរដ្ឋ​ដែល​ទទួល បាន​ដី​តាមរ​យៈស​.​ជ​.​ណ ៥៦៣​ខាងលើ​។ ជា​ចុង​ក្រោយ​ប្រជា​ពក​រដ្ឋ​ទាំង​១៦​គ្រួសារ​នោះ ក៏​បាន​លើកដៃ​សំពះ​ស្នើ​សុំ​លោក​ជំទាវ ម៉ែ​ន សំ​អន ពិនិត្យ​ឯកសារ និង​ប្រវត្តិ​កាន់កាប់​ដី​របស់ ពួក​គាត់ ហើយ​ស្នើ​សុំ​លុប​ចោល​ទាំងស្រុង​នូវ​បណ្តឹង​ឈ្មោះ ខៀវ វិសេស និង​ជួយ​អន្តរាគមន៍ អនុញ្ញាត​ដល់​រដ្ឋបាល​ខេត្ត ដើម្បី​ចុះបញ្ជី​ប័ណ្ណ​កម្ម​សិទ្ធ​ដីធ្លី​ជូន​ភាគី​ស្របច្បាប់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ