ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ធ្ងន់.ក​ហើយ​ស្រី​ស្អាត​ ​រថយន្ត​តម្លៃ​ខ្ទង់សែន​ដុល្លារ (មាន​វីដេអូ)

5 ឆ្នាំ មុន

ចិន ៖ តាម​ប្រភព​ព័ត៌មាន Shanghaiist បាន​ឲ្យ​ដឹង​ថា ស្រី​ស្អាត​ស៊ី​វី​ល័យ​ម្នាក់​ដែល​ទើបនឹង​ជួល​រថយន្ត​ស្ព័​រ Ferrari ស៊េរី 458 បាន​បើករថយន្ត​នោះ​ទៅ​បុក​ជាមួយនឹង​រថយន្ត​ផ្សេង​ទៀត…

ចិន ៖ តាម​ប្រភព​ព័ត៌មាន Shanghaiist បាន​ឲ្យ​ដឹង​ថា ស្រី​ស្អាត​ស៊ី​វី​ល័យ​ម្នាក់​ដែល​ទើបនឹង​ជួល​រថយន្ត​ស្ព័​រ Ferrari ស៊េរី 458 បាន​បើករថយន្ត​នោះ​ទៅ​បុក​ជាមួយនឹង​រថយន្ត​ផ្សេង​ទៀត នៅ​គន្លង​ម្ខាង​ទៀត​នៃ​ផ្លូវ​។

តាម​រយៈ​វី​ដេ​អូ​ថត​បាន​ពី​កាមេរ៉ា​សុវត្ថិភាព​លើ​ផ្លូវ​នៅ​ក្រុង Wenling ខេត្ត Zhejiang បាន​ឲ្យ​ឃើញ​ថា រថយន្ត Ferrari 458 ពណ៌​ក្រហមឆ្អិនឆ្អៅ បាន​បើក​វិលខ្ញាល់​ទៅ​បុក​ជា​មួយនឹ​ង​រថយន្ត​ផ្សេង​ទៀត បណ្តាល​ឲ្យ​ទទួល​រង​ការ​ខូចខាត​តម្លៃ​ខ្ទង់សែន​ដុល្លារ​។

អ្នក​បើករថយន្ត​នោះ គឺជា​ស្រី​ស្អាត ដែល​ទើបតែ​ចេញពី​កន្លែង​ជួល​រថយន្ត​។ នាង​មិន​មែន​ជា​ម្ចាស់​នោះ​ទេ​។ នាង​បាន​ជួល​វា​ក្នុង​តម្លៃ ៦៨៧​ដុល្លារ​ក្នុង​មួយ​ថ្ងៃ ដែល​តម្លៃ​ពេញ​របស់​រថយន្ត Ferrari នោះ គឺ​ដល់​ទៅ ៦១​ម៉ឺន​ដុល្លារ​អា​មេ​រិ​ក​។

នាង​បាន​ចោទ​ថា មក​ពី​ផ្លូវ​រអិល បានជា​នាង​បុក​គេឯង​បែប​នេះ​។ តែ​សម្រាប់​មតិ​ប្រជា​ជន​​វិញ បាន​លើក​ឡើង​ថា នេះ​មក​ពី​នាង​គិតតែ​ពី​ថតរូប​នៅ​ក្នុង​រថយន្ត បានជា​មិន​មើល​ផ្លូវ​បែប​នេះ​។

គួរ​បញ្ជាក់​ផង​ដែរ​ថា តម្លៃ​នៃ​ការ​ជួសជុល​រថយន្ត​នោះ​ឲ្យ​ស្អាត​វិញ គឺ​ដល់​ទៅ ១៥២.០០០​ដុល្លារ​អា​មេ​រិ​ក​។ តែ​ប៉ុន​នេះ គឺ​ស្រី​ស្អាត​ពិតជា​ធ្ងន់​.​ក​ហើយ​៕ វីដេអូ​ដក​ស្រង់​ចេញពី ៖ Daily Mail

https://www.youtube.com/watch?v=zALq2FopzaI

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ