ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គណបក្ស​ហ្វ៊ុ​ន​ស៊ិ​ន​ប៉ិច​ប្តូរ​បេ​ក្ខ​នារី​ជំនួស​អ្នក​ម្នាង​អ៊ុ​ក​ផល្លា​រណឫទ្ធិ​សម្រាប់​មណ្ឌល​ព្រៃវែង

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ គណបក្ស​ហ្វ៊ុ​ន​ស៊ិ​ន​ប៉ិច​នៅ​ថ្ងៃ​ទី​០១ ខែកក្កដា ឆ្នាំ​២០១៨ បាន​ប្រកាស​ប្តូរ​លេខ​រៀង​ទី​១ របស់​អ្នក​ម្នាង​អ៊ុ​ក​ផល្លា រណឫទ្ធិ​បាន​ទទួលមរណៈភាព​ដាក់​ជំនួស ដោយ​លោក​បេ​ក្ខ​នារី​លោកស្រី​សា​រ៉ោ ម៉ូ​រី…

រាជធានី​ភ្នំពេញ ៖ គណបក្ស​ហ្វ៊ុ​ន​ស៊ិ​ន​ប៉ិច​នៅ​ថ្ងៃ​ទី​០១ ខែកក្កដា ឆ្នាំ​២០១៨ បាន​ប្រកាស​ប្តូរ​លេខ​រៀង​ទី​១ របស់​អ្នក​ម្នាង​អ៊ុ​ក​ផល្លា រណឫទ្ធិ​បាន​ទទួលមរណៈភាព​ដាក់​ជំនួស ដោយ​លោក​បេ​ក្ខ​នារី​លោកស្រី​សា​រ៉ោ ម៉ូ​រី នៅ​លេខ​រៀង​ទី​បន្ទាប់​(​លេខ​រៀង​ទី​២) ទៅ​លេខ​រៀង​ទី​១​វិញ ក្នុង​បញ្ជី​បោះ​ឆ្នោត​បេក្ខជន​ពេញ​សិទ្ធិ​សម្រាប់​មណ្ឌល​ខេត្តព្រៃវែង ។

មន្ត្រី​គណ​ប្ស​ហ្វ៊ុ​ន​ស៊ិ​ន​ប៉ិច​បាន​បញ្ជាក់​ថា បេក្ខជន​តំណាងរាស្ត្រ​គណបក្ស​ហ្វ៊ុ​ន​ស៊ិ​ន​ប៉ិច មណ្ឌល​ព្រៃវែង​ប្តេជ្ញា​បម្រើ​ប្រជាពលរដ្ឋ​នៅ​ពេល​ជាប់​ឆ្នោត ។ ការ​ប្តេជ្ញា​ចិត្ត​នេះ​បាន​ធ្វើ​ឡើង​ក្នុង​ពិធី​សំណេះសំណាល​ជាមួយ​សមាជិក​សមាជិកា​ប្រមាណ​២០០០​នាក់ នៅ​ភូមិ​រលួស ឃុំ​ចាម ស្រុក​កំពង់ត្របែក ខេត្តព្រៃវែង ក្រោម​អធិបតីភាព​លោក យូ ហុ​ក​គ្រី ព្រះ​តំណាង​សម្តេចក្រុមព្រះ ព្រះប្រធាន​គណបក្ស ថ្ងៃ​ទី​០១ ខែកក្កដា ឆ្នាំ​២០១៨ ។

លោក​យូ ហុ​ក​គ្រី​អនុប្រធាន​គណបក្ស​ហ្វ៊ុ​ន​ស៊ិ​ន​ប៉ិច​បាន​ថ្លែង​ថា «​អ្នក​ម្នាង​ទទួលមរណៈភាព​ដោយសារ​បុព្វហេតុ​ប្រទេស​ជាតិ ហើយ​អ្នក​ដែល​លេខ​រៀង​បន្ទាប់​ត្រូវ​បាន​តែងតាំង​ជួស​អ្នក​ម្នាង គឺ​លោកស្រី​សា​រ៉ោ ម៉ូ​រី » ។ លោក​បាន​ថ្លែង​ទៅ​កាន់​អ្នកគាំទ្រ​គណបក្ស​ហ្វ៊ុ​ន​ស៊ិ​ន​ប៉ិច​ទៅ​បោះ​ឆ្នោត​ទាំងអស់​គ្នា​នៅ​ខេត្តព្រៃវែង​ឲ្យ​គណបក្ស ដើម្បី​តបស្នង​សងគុណ​អ្នក​ម្នាង​ដែល​បាន​បូជាជីវិត ដើម្បី​បុព្វហេតុ​ជាតិ និង​មាតុភូមិ ។

លោក​បាន​លើក​ឡើង​ថា នៅ​ពេល​ដែល​អ្នក​ម្នាង​នៅរ​ស់មាន​លេខ​រៀង​ខាងលើ​គេ ហើយ​នៅ​ពេល​ដែល​អ្នក​ម្នាង​មិន​អាច​បំពេញការងារ​បាន ដូច​ពេល​នេះ​អ្នក​ម្នាង​ទទួលមរណៈភាព​អ្នក​ខាងក្រោម​ត្រូវ​ឡើង​ជំនួស ។ លោក​ថា មុន​ពេល​ទទួលមរណៈភាព​អ្នក​ម្នាង​បាន​រៀបចំ​សេណា​រី​យូ នៅ​ក្នុង​មណ្ឌល​ព្រៃវែង​នេះ ។ លោក​ថា​«​លោកស្រី​សា​រ៉ោ ម៉ូ​រី នឹង​ខិតខំ​បម្រើ​ប្រជារាស្ត្រ​ដូច​កាលពី​អ្នក​ម្នាង​នៅ​រស់​ដែរ​» ។ លោកស្រី សា​រ៉ោ ម៉ូ​រី​បាន​ថ្លែង​ប្តេជ្ញា​ចិត្ត​ថា​«​ខ្ញុំ​មាន​លេខ​រៀង​នៅ​បន្ទាប់​អ្នក​ម្នាង​អ៊ុ​ក​ផល្លា ហើយ​ខ្ញុំ​ប្តេជ្ញា​ចិត្ត​បម្រើ​ប្រជារាស្ត្រ​នៅ​ក្នុង​ខេត្តព្រៃវែង​» ។ ចំណែក​អ្នក​លេខ​រៀង​ទី​៣ គឺ​លោក នូ សុ​វ​ណ្ណា​រ៉ា​បាន​ថ្លែង​ថា ទោះបីជា​មិន​មាន​វត្តមាន​អ្នក​ម្នាង​ក៏​ដោយ​លោក​ប្តេជ្ញា​ចិត្ត​បម្រើ​ប្រជារាស្ត្រ​នៅ​ក្នុង​ខេត្តព្រៃវែង​នេះ ។

គួរ​បញ្ជាក់​ថា គណបក្ស​ហ្វ៊ុ​ន​ស៊ិ​ន​ប៉ិច​បាន​ដាក់​បេក្ខជន​ឈរឈ្មោះ​បោះ​ឆ្នោត​ទាំង​២៥​មណ្ឌល​ទូ​ទាំង​ប្រទេស​សម្រាប់​ការ​បោះ​ឆ្នោតជាតិ​អាណត្តិ​ទី​៦ ។ អ្នក​ម្នាង​អ៊ុ​ក​ផល្លា​រណឫទ្ធិ​បាន​ទទួលមរណៈភាព​កាលពី​ថ្ងៃ​ទី​១៧ ខែមិថុនា ឆ្នាំ​២០១៨ នៅ​ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​ក្នុង​ខេត្ត​ព្រះ​សីហ​នុ​ជាមួយ​សម្តេចក្រុមព្រះ ៕

កែសម្រួលដោយ