ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មច្ចុរាជគ្មានមេត្តា​ ប្រល័យ​កូនភ្លោះ​​ទាំង​ព្រឹក

5 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ រថយន្ត​ដឹក​ខ្សាច់​កង់​១០​បើកបរ​ក្នុង​ល្បឿ​ង​លឿន​ដូច​ហោះ​បាន​បុក​ក្មេងៗ​សិស្សសាលា​ពីក្រោយពេញទំហឹង ខណៈ​កំពុង​ជិះ​កង់​ទៅ​រៀន​ បណ្តាល​ឱ្យ​ស្លាប់​២​នាក់ និង​របួសស្រាល​ម្នាក់  ហេតុការណ៍​ នេះ​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​អ្នកដំណើរ​ពេញ​ផ្លូវ​ រហូត​ដឹង​ដល់​ឪពុក ម្តាយបា​នត្រឹម​យំឱបសព​កូនប្រុស​ទាំង​២នាក់​តែប៉ុណ្ណោះ…

ខេត្តសៀមរាប ៖ រថយន្ត​ដឹក​ខ្សាច់​កង់​១០​បើកបរ​ក្នុង​ល្បឿ​ង​លឿន​ដូច​ហោះ​បាន​បុក​ក្មេងៗ​សិស្សសាលា​ពីក្រោយពេញទំហឹង ខណៈ​កំពុង​ជិះ​កង់​ទៅ​រៀន​ បណ្តាល​ឱ្យ​ស្លាប់​២​នាក់ និង​របួសស្រាល​ម្នាក់  ហេតុការណ៍​
នេះ​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​អ្នកដំណើរ​ពេញ​ផ្លូវ​ រហូត​ដឹង​ដល់​ឪពុក ម្តាយបា​នត្រឹម​យំឱបសព​កូនប្រុស​ទាំង​២នាក់​តែប៉ុណ្ណោះ ។  ហេតុការណ៍​ដ៏រន្ធត់នេះ​បានកើតឡើង​កាលពី​វេលា​ម៉ោង​៦​និង​២០​នាទី​ព្រឹក​ថ្ងៃ​ទី​៣ ​ខែកក្កដា​ ឆ្នាំ​២០១៨ ស្ថិត​នៅ​លើ​ផ្លូវ​ក្រ​វ៉ា​ត់​ក្រុង ត្រង់​ចំណុច​ផ្លូវបំបែក​ពី​ខាងកើត​ផ្សារ​ក្រោម ក្នុងភូមិ​ក​ក្រាញ់ សង្កាត់​សៀមរាប ក្រុង​សៀមរាប​។      លោក​វរៈសេនីយ៍ត្រី លៃ លឿន នាយ​រង​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប​បាន​ប្រាប់​ថា មុន​ពេល​កើតហេតុ​ ត្រូវ​បាន​ពលរដ្ឋ​រាយការណ៍​មក​ថា មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​កើតឡើង​រវាង​រថយន្ត​ដឹក​ខ្សាច់​បុក​កង់​កូនសិស្ស​សាលាចំនួន​២​គ្រឿង បណ្តាល​ឱ្យ​ស្លាប់​សិស្សសាលា​២​នាក់​ដែល​ជា​កូនភ្លោះ និង​សិស្សសាលា​ម្នាក់​រង​របួសស្រាល ពេល​នោះ​លោក​បានឱ្យ​កម្លាំង​ក្រោម​ឱវាទ​ចុះ​ទៅ​ពិនិត្យ​នៅ​កន្លែង​កើតហេតុ​ភ្លាម​ៗ​ផង​ដែរ ដើម្បី​យក​រថយន្ត និង​កង់ ព្រមទាំង​សព​សិស្សសាលា​ចេញពី​កន្លែង​កើតហេតុ​កុំឱ្យ​កកស្ទះ​ចរាចរណ៍ ។ លោក​បាន​បញ្ជាក់​ថា សិស្សសាលា​រង​គ្រោះ​ទាំង​៣​នាក់​រួម​មាន ១-​ឈ្មោះ សិទ្ធ ធា​រិ​ទ្ធ ភេទ​ប្រុស អាយុ​១១​ឆ្នាំ ជា​សិស្ស ២-​ឈ្មោះ សិទ្ធ ធា​រី ភេទ​ប្រុស អាយុ​១១​ឆ្នាំ ជា​សិស្ស (​ជន​រង​គ្រោះ​ទាំង​២​នាក់​នេះ​ជា​កូនភ្លោះ​) មាន​ទីលំនៅ​ភូមិ​ត្រៀក សង្កាត់​សៀមរាប ក្រុង​សៀមរាប បាន​ស្លាប់​ទាំង​២​នាក់​នៅ​កន្លែង​កើតហេតុ និង​ទី​៣-​ឈ្មោះ កេ សុខ​ចាន់ ភេទ​ប្រុស អាយុ​១២​ឆ្នាំ ជា​សិស្ស មាន​ទីលំនៅ​ភូមិ​ត្រៀក សង្កាត់​សៀមរាប ក្រុង​សៀមរាប បាន​រង​របួសស្រាល ។ ចំណែក​អ្នកបើកបរ​រថយន្ត​ម៉ាក​ហ្វី​ណូ ពណ៌​ស​លាយ​បៃតង ពាក់​ស្លាក​លេខ ភ្នំពេញ ៣A-០២៧១ បាន​រត់គេច​ខ្លួន​បាត់​។លោក​បាន​បញ្ជាក់​បន្ថែម​ថា ក្រោយ​ពេល​កើតហេតុ សមត្ថកិច្ច​ជំនាញ​បាន​ធ្វើការ​វាស់វែង ហើយ​បាន​សន្និ
ដ្ឋាន​ថា ករណី​គ្រោះថ្នាក់​ចរាចរណ៍​នោះ គឺ​បណ្តាល​មក​ពី​រថយន្ត​ដឹក​ខ្សាច់​បាន​បុក​កង់​សិស្សសាលា​ចំនួន​២​គ្រឿង​ពីក្រោយ​ពេញទំហឹង បណ្តាល​ឱ្យ​កិន​សិស្សសាលា​២​នាក់​បែកក្បាល​និង​ធ្លាយ​ពោះ​ស្លាប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង​កើតហេតុ រីឯ​សិស្សសាលា​ម្នាក់​រង​របួសស្រាល ចំណែក​អ្នកបើកបរ​រថយន្ត​ដឹក​ខ្សាច់​បាន​រត់គេច​ខ្លួន​បាត់​ ។ បច្ចុប្បន្ន​រថយន្ត​បង្ក និង​កង់​ចំនួន​២​គ្រឿង ត្រូវ​បាន​កម្លាំង​ជំនាញ​យក​ទៅ​រក្សា​ទុក​នៅ​ការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវគោក​នៃ​ស្នងការ​នគរបាល​ខេត្ត ដើម្បី​ចាត់ការ​ទៅ​តាម​ផ្លូវច្បាប់​។​ចំណែក​សព​ក្មេង​ប្រុស​រង​គ្រោះ​ទាំង​២​នាក់​ត្រូវ​បាន​ប្រគល់​ជូន​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​។សូម​បញ្ជាក់​ផង​ដែរ​ថា ករណី​គ្រោះថ្នាក់​ចរាចរណ៍​ដ៏​រន្ធត់​នោះ សមត្ថកិច្ច​សូម​សំណូមពរ​ដល់​អាណាព្យាបាល​ទាំងអស់​មេត្តា​ជួយ​ជូន​កូន​ទៅ​រៀន ឬ​ដាក់​រថយន្ត​របស់​សាលា ដើម្បី​ការពារ​សុវត្ថិភាព​កូន​ៗ​របស់​ខ្លួន​ផង ចំណែក​រថយន្ត​ដឹក​ទំនិញ ឬ​ដឹក​ដី-ខ្សាច់ ពេល​បើកបរ​ដល់​ផ្លូវ​កោង ឬ​ផ្លូវ​មុខ​សាលារៀន ឬ​មុខ​ផ្សារ និង​ផ្លូវ​ចង្អៀត សូម​មេត្តា​បន្ថយ​លឿន​ផង ដើម្បី​ចៀសវាង​គ្រោះថ្នាក់​ដល់​អ្នក​ដទៃ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ