ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កីឡាករ​ជើង​ចាស់​មួយ​រូប​ចង់ឱ្យ FIFA ប្រើ​កណ្តាប់ដៃ​ក្តៅ​លើ Neymar

5 ឆ្នាំ មុន

អតីត​អ្នកចាំទី​ក្រុម​ដា​ណឺ​ម៉ាក​លោក Peter Schmerchel បាន​ថ្កោលទោស​ចំពោះ​អាកប្បកិរិយា​ដ៏​គួរ​ឱ្យ​អាម៉ាស់​របស់ Neymar អំឡុង​ការ​ប្រកួត​រវាង​ក្រុម​ប្រេ​ស៊ី​ល និង​ម៉ិ​ក​ស៊ិ​ក​នៅ​វគ្គ ១៦ ក្រុម​កន្លង​មកនេះ ។…

អតីត​អ្នកចាំទី​ក្រុម​ដា​ណឺ​ម៉ាក​លោក Peter Schmerchel បាន​ថ្កោលទោស​ចំពោះ​អាកប្បកិរិយា​ដ៏​គួរ​ឱ្យ​អាម៉ាស់​របស់ Neymar អំឡុង​ការ​ប្រកួត​រវាង​ក្រុម​ប្រេ​ស៊ី​ល និង​ម៉ិ​ក​ស៊ិ​ក​នៅ​វគ្គ ១៦ ក្រុម​កន្លង​មកនេះ ។

វា​គឺជា​រឿង​ល្អ​ដែល​ក្រុម​សាំ​បា​ប្រេ​ស៊ី​ល​បាន​ឈ្នះ​ក្រុម​ម៉ិ​ក​ស៊ិ​ក​នៅ​លទ្ធ ២-០ ដែល​អាច​ឱ្យ​ក្រុម​នេះ​ឡើង​ទៅ​វគ្គ ៨ ក្រុម​តែ​គេ​ឃើញ​សកម្មភាព​អាក្រក់​នៅ World Cup កើតឡើង​ពោល​កីឡាករ​ល្បី Neymar បាន​ធ្វើ​ពុត​ជា​របួស​នៅ​លើ​ទីលាន​ប្រកួត​ទាំង​រូបគេ​មិន​ត្រូវ​បាន នរណា​ធ្វើ​ឱ្យ​របួស​ឡើយ ។ ក្នុង​ខ្សែអាត់​វី​ឌី​អូ​គេ​សង្កេត​ឃើញ​តារា​ល្បី Neymar បាន​ប្រកាច់​ជិត​នឹង​ដាច់ខ្យល់​ទៅ​ហើយ ។

ត្រូវ​បាន​ជ្រើសរើស​ជា​ពិធីករ​សម្រាប់​ព្រឹត្តិការណ៍ World Cup លោក Schmeichel និយាយ​ថា ទ​ង្វើ​គួរ​ឱ្យ​ខ្មាស់​អៀន​របស់ Neymar ក្នុង​ការ​ប្រកួត​រវាង​ប្រេ​ស៊ី​ល និង​ម៉ិ​ក​ស៊ិ​ក​មិន​គួរ​កើត​មាន​ទេ ហើយ FIFA គួរ​ចាត់វិធានការ​ក្តៅ​ចំពោះ​រឿង​នេះ​ផ្តល់​មេរៀន​ដល់​កីឡាករ​ថ្លៃ​ជាងគេ​ក្នុង​លោក​ក៏​ដូច​ជា​ការ​ព្រមាន​ដល់​កីឡាករ​ផ្សេង​ទៀត​ដែល​តែងតែ​ប្រើ​ល្បី​ជា​របួស​ពេល​ប្រកួត​លើ​ទីលាន​ម្តង​ៗ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ