ចាប់​ខ្លួន​អតីត​នាយក​រដ្ឋមន្ត្រី​​ដល់ផ្ទះ


ប្រទេស​ម៉ា​ឡេ​ស៊ី ​៖ ​ប្រភព​ជិតដិត​នឹង​សំណុំរឿង​រាយការណ៍​ប្រាប់​រ៉​យ​ទ័​រថា អតីត​នាយក​​រដ្ឋមន្ត្រី​ម៉ា​ឡេ​ស៊ី លោក​ណា​ជីប ​រ៉ា​ហ្សា​ក់ ​ត្រូវ​បាន​​ប៉ូលិស​ចាប់ខ្លួន​ហើយ​នា​ថ្ងៃ​ទី​៣​ ខែកក្កដា ឆ្នាំ២០១៨ ក្នុង​ក្រប​ខណ្ឌ​នៃ​ការ​ស៊ើ​ប​អង្កេត​លើ​រឿង​ពុក​រលួយ ពង្វាង​យក​ប្រាក់​ជា​ច្រើន​ពាន់​លាន​ដុល្លារ ពី​មូលនិធិ​មួយ​ដែល​លោក​បង្កើត​ឡើង​ចាប់តាំងពី​ជិត​១០​ឆ្នាំមក​ហើយ​។

ប្រភព​ដដែល​នោះ​​បាន​និយាយ​ថា អាជ្ញាធរ​បាន​ចាប់ខ្លួន​អតីត​ប្រមុខ​រដ្ឋាភិបាល​ម៉ា​ឡេ​ស៊ី​រូប​នេះ នៅផ្ទះ​របស់​លោក ហើយ​លោក​នឹង​ត្រូវ​គេ​ធ្វើការ​ចោទប្រកាន់​នា​ថ្ងៃ​ទី​៤ ខែ​កក្កដានេះ​៕

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

ព័ត៌មាន​អន្តរជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

To Top

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ