ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មហា​សោកនាដ​កម្ម​! លិច​កាណូត​​បាត់​ខ្លួន​យ៉ាង​តិច​​៦៣​នាក់

5 ឆ្នាំ មុន

ប្រទេស​លី​ប៊ី​ ៖​ អ្នកនាំពាក្យ​ម្នាក់​នៃ​កង​ម៉ា​រី​ន​លី​ប៊ី គូស​បញ្ជាក់​ប្រាប់ AFP នា​ថ្ងៃ​ទី​៣​ ខែ​កក្កដា​​ថា ការ​លិច​កាណូត​ថ្មី​ក្នុង​ដែនទឹក​នៃ​ឆ្នេរសមុទ្រ​លី​ប៊ី បណ្ដាល​ឲ្យ​មនុស្ស​យ៉ាង​តិច​​៦៣​នាក់​បាត់​ខ្លួន ដែល​នោះ​ជា​សោកនាដកម្ម​ថ្មី…

ប្រទេស​លី​ប៊ី​ ៖​ អ្នកនាំពាក្យ​ម្នាក់​នៃ​កង​ម៉ា​រី​ន​លី​ប៊ី គូស​បញ្ជាក់​ប្រាប់ AFP នា​ថ្ងៃ​ទី​៣​ ខែ​កក្កដា​​ថា ការ​លិច​កាណូត​ថ្មី​ក្នុង​ដែនទឹក​នៃ​ឆ្នេរសមុទ្រ​លី​ប៊ី បណ្ដាល​ឲ្យ​មនុស្ស​យ៉ាង​តិច​​៦៣​នាក់​បាត់​ខ្លួន ដែល​នោះ​ជា​សោកនាដកម្ម​ថ្មី របស់​ពួក​អន្តោប្រវេសន៍​លួចលាក់​ក្នុង​សមុទ្រ​មេ​ឌី​ទែ​រ៉ា​ណេ​។

អ្នកនាំពាក្យ​រូប​នេះ​បញ្ជា​ក់ថា ជនអន្តោប្រវេសន៍​៦៣​នាក់​បាត់​ខ្លួន ​ក្រោយ​ការ​លិច​កាណូត​​កៅស៊ូ​របស់​ពួក​គេ កាលពី​ថ្ងៃ​ទី​១ ខែ​កក្កដា ​ក្នុង​ដែនទឹក​លី​ប៊ី​។​ យោង​តាម​អ្នក​នាំពាក្យ​រូប​នេះ លោកឧត្ដមសេនីយ៍​​ AYOUB KACERN ថា ជនអន្តោប្រវេសន៍​៤១​នាក់​អាច​​ជួយ​សង្គ្រោះបាន ​ព្រោះ​ពួក​គេ​ពាក់អាវ​ពោង​។ ចំណែក​​កង​ឆ្មាំ​ឆ្នេរសមុទ្រ​នៅ​ពុំ​បាន​រក​ឃើញ​សាកសព​មនុស្ស​នៅ​កន្លែង​កាណូត​លិច​ឡើយ​។

បើតាម​​ពួក​អ្នក​នៅ​រួច​រស់រាន​មានជីវិត​​បាន​និយាយ​ថា មនុស្ស​១០៤​នាក់​ជិះ​ក្នុង​កាណូត​លិច ក្នុង​ដែនទឹក​នៃ​ទីក្រុង GARABOULLI ស្ថិត​នៅ​ចម្ងាយ​៥០​គីឡូម៉ែត្រ​ខាងកើត​ក្រុង​ទ្រី​ប៉ូ​លី​។​ បន្ថែម​លើ​អ្នក​នៅ​រួច​រស់រាន​មានជីវិត​៤១​នាក់ នាវា​១​គ្រឿង​របស់​កង​ឆ្មាំ​ឆ្នេរ​សមុទ្រ​លី​ប៊ី នា​ថ្ងៃ​ទី​២ ខែកក្កដា ឆ្នាំ២០១៨ ​បាន​មក​ចត​នៅ​ក្រុង​ទ្រី​ប៉ូ​លី​ ជាមួយ​ជន​អន្តោ​ប្រវេសន៍​២៣៥​នាក់​ទៀត​ ក្នុង​នោះ​មាន​កុមារ​៥៤​នាក់​ និង​នារី​២៩​នាក់ ដែល​ជួយ​សង្គ្រោះ​​ក្នុង​ប្រតិបត្តិការ​២​ទៀត​នា​តំបន់​ដដែល​នោះ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ