ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ប្រជា​ជន​ជ្រួល​ច្របល់​រត់​ចេញពី​ផ្ទះ​ទាំង​យប់នៅ​​កោះ​បាលី

5 ឆ្នាំ មុន

ប្រទេស​ឥណ្ឌូ​ណេ​ស៊ី ​៖ ​ភ្នំភ្លើង AGUNG នៅ​លើ​កោះ​បាលី​ បាន​ផ្ទុះ​ទៀត​នា​យប់​ថ្ងៃ​ទី​២​ ខែ​កក្កដា ដោយ​បញ្ចេញ​កំ​អែ ​និង​ជះ​ផេះ​កម្ពស់​ជា​​ច្រើន​គីឡូម៉ែត្រ​ទៅ​លើ​អាកាស និង​ជម្រុញ​ឲ្យ​ប្រជាជន​ជ្រួលច្របល់​នាំ​គ្នា​ចាក​ចេញពីផ្ទះ​សម្បែង​។…

ប្រទេស​ឥណ្ឌូ​ណេ​ស៊ី ​៖ ​ភ្នំភ្លើង AGUNG នៅ​លើ​កោះ​បាលី​ បាន​ផ្ទុះ​ទៀត​នា​យប់​ថ្ងៃ​ទី​២​ ខែ​កក្កដា ដោយ​បញ្ចេញ​កំ​អែ ​និង​ជះ​ផេះ​កម្ពស់​ជា​​ច្រើន​គីឡូម៉ែត្រ​ទៅ​លើ​អាកាស និង​ជម្រុញ​ឲ្យ​ប្រជាជន​ជ្រួលច្របល់​នាំ​គ្នា​ចាក​ចេញពីផ្ទះ​សម្បែង​។

ភ្នំភ្លើង AGUNG នា​ភាគ​ខាងជើង​កោះ​បាលី​មាន​សកម្មភាព​ជា​ថ្មី ចាប់តាំងពី​ដំណាច់ឆ្នាំ​មុន​មក ហើយ​នា​ថ្ងៃ​ទី​២៩ ​មិថុនា ​ព្រ​លាន​យន្តហោះ​អន្តរជាតិ​នៃ​កោះ​ទេសចរណ៍​នោះ ត្រូវ​បាន​បិទ​ជា​បណ្ដោះអាសន្ន នាំ​ឲ្យ​ស្ទះ​ដល់​ជើងហោះហើរ​នានា​នៃ​យន្តហោះ រួច​អ្នកដំណើរ​ច្រើន​ពាន់​នាក់​ត្រូវ​ជាប់​គាំង​។

ការ​ផ្ទុះ​ខ្លាំង​នៃ​ភ្នំភ្លើង​នោះ ​គឺ​កាលពី​ឆ្នាំ​១៩៦៣​បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​ជាង​១០០០​នាក់ រួច​ភូមិ​ជា​ច្រើន​នៅ​ជើងភ្នំ​នេះ​ត្រូវ​បំផ្លាញ​អស់​គ្មាន​សល់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ