ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចង់​ដឹង​អត់​! ក្រុមហ៊ុន​ណា​ទទួល​បាន​ពានរង្វាន់​ដ៏​អស្ចារ្យ Gold GLOBE​?​

5 ឆ្នាំ មុន
  • ភ្នំពេញ

​រាជធានី​ភ្នំពេញ ​៖ យុទ្ធនាការ​ទីផ្សារ លោក ព្រាប សុវត្ថិ ពញ្ញាក់​អារម្មណ៍​អតិថិជន «Preap Sovath Surprise»…

​រាជធានី​ភ្នំពេញ ​៖ យុទ្ធនាការ​ទីផ្សារ លោក ព្រាប សុវត្ថិ ពញ្ញាក់​អារម្មណ៍​អតិថិជន «Preap Sovath Surprise» របស់​ក្រុមហ៊ុន Chevron Cambodia សម្រាប់​ម៉ាក​សញ្ញា Caltex បាន​បន្ត​ឈ្នះ​ពានរង្វាន់​ផ្សព្វផ្សាយ​ជា​សកល​របស់​ខ្លួន ដោយ​ទទួល​បាន​ពាន​រង្វាន់ Gold GLOBE សម្រាប់​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​ល្អ​បំផុត ឬ​យុទ្ធនាការ​និយាយ​ពី​មាត់​​មួយ​ទៅ​មាត់​មួយ «Best Social Media or Word of Mouth Campaign» ដែល​បាន​ទទួលស្គាល់​ដោយ​សមាគម​ទីភ្នាក់ងារ​ទីផ្សារ​ជាស​កល (MAA)​។​

​ពានរង្វាន់​នេះ​បាន​បំបែក​នូវ​កំណត់​ត្រា​នៅ​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​របស់​ប្រទេស​កម្ពុជា​ដ៏​គួរ​ឲ្យ​កត់សម្គាល់​ជាមួយ​ចំនួន​អ្នក​ទស្សនា​ជាង 1 លាន​នាក់ និង​អ្នក Share ច្រើន​​ជាង 80,000 នាក់ ក្នុង​រយៈពេល 24 ម៉ោង​ដំបូង​របស់​ខ្លួន ខណៈ​ពេល​ដែល អ្នក​ប្រើប្រាស់​ហ្វេ​ស​ប៊ុ​ក​មាន​ចំនួន​តែ 3.5 លាន​នាក់​ប៉ុណ្ណោះ​។ នេះ​ជា​យុទ្ធនាការ ឌី​ជី​ថ​ល ដំបូង​គេ​បង្អស់​នៅ​ក្នុង​ប្រទេស​កម្ពុជា​ដ៏​អស្ចារ្យ​មិន​ធ្លាប់​មាន​ពី​មុន​។​

MAA GLOBES ជា​កម្មវិធី​ពានរង្វាន់​ពិភពលោក​ដ៏​មាន​កិត្យានុភាព​ខ្ពស់ ទទួលស្គាល់​លើ​យុទ្ធនា​ការ​ទំនាក់ទំនង​ទីផ្សារ​ល្អ​បំផុត​នៅ​ទូ​ទាំង​ពិភពលោក​។ យុទ្ធនាការ​របស់ Caltex បាន​​ឈ្នះ​ពានរង្វាន់​ម្តង​ហើយ​កាលពី​ឆ្នាំ 2017 នៅ​ក្នុង​កម្មវិធី​ពានរង្វាន់​ផ្សព្វផ្សាយ​ទីផ្សារ​ប្រចាំ​អាស៊ី (​ដែល​គេ​ស្គាល់​ថា​ជា “Dragons of Asia”)​។​

ក្រុមហ៊ុន Havas Riverorchid Cambodia ជា​ផ្នែក​មួយ​ក្នុង​ការ​ចូលរួម​បង្កើត​យុទ្ធនាការ បើក​​ដំណើរការ​ប្រេងឥន្ធនៈ​ថ្មី​របស់​ក្រុមហ៊ុន Caltex Cambodia ដោយ​មាន​វត្តមាន ពី​កំពូល​​តារាចម្រៀង​ដ៏​ល្បី​របស់​កម្ពុជា លោក ព្រាប សុវត្ថិ ដែល​អ្នក​ចាក់​ប្រេងឥន្ធនៈ​ឲ្យ​អតិថិ​ជន​ចំនួន 100 នាក់​នៅ​តាម​បណ្តា​ស្ថានីយប្រេងឥន្ធនៈ​បួន​ផ្សេង​គ្នា​នៅ​រាជធានី​ភ្នំពេញ​។ លោក ព្រាប សុវត្ថិ បាន​ស្លៀក​ឯកសណ្ឋាន​ជា​បុគ្គលិក​ស្ថានីយ Caltex ចាក់​ប្រេង​ឥន្ធនៈ​ដែល​ធ្វើ​ឲ្យ​អតិថិជន​មានការ​ភ្ញាក់ផ្អើល និង​រីករាយ​ជា​ខ្លាំង ខណៈនោះ​គាត់​ក៏​បាន​និយាយ​ពី​អត្ថប្រយោជន៍​របស់​ប្រេងឥន្ធនៈ Caltex ប្រាប់​អតិថិជន​ផង​ដែរ​។ គាត់​ថែម​​ទាំង​បាន​ចែករំលែក​ចំណេះដឹង​ខ្លះ​ៗ​ទាក់ទង​នឹង​ការ​ច្រៀង ក៏​ដូច​ជា​ធ្វើការ​ចាក់​ប្រេង​ឥន្ធនៈ​ឲ្យ​អតិថិជន​ដោយ​ឥត​គិតថ្លៃ សម្រាប់​ជា​កាដូ​ពី Caltex ដើម្បី​អបអរ ការ​បើក​ដំណើរការ​រូបមន្ត​របស់ Techron® ថ្មី​ដែល​មាននៅ​ក្នុង​ប្រេងឥន្ធនៈ​របស់​ខ្លួន រួម​ជាមួយ​ខួប​លើក​ទី 20 របស់ Caltex នៅ​ប្រទេស​កម្ពុជា​។​

​បន្ទាប់​ពី​ប្រាំមួយ​ស​ប្តា​ហ៍ វី​ដេ​អូ​លោក ព្រាប សុវត្ថិ ពញ្ញាក់​អារម្មណ៍​អតិថិជន “Preap Sovath Surprise” បាន​បំបែក​កំណត់​ត្រា​ជាមួយ​ចំនួន​អ្នក​ទស​ន្ស​នា​ដល់​ទៅ 2 លាន​នាក់​។ ក្រុមហ៊ុន Chevron Cambodia បាន​កត់សម្គាល់​ឃើញ​ថា​ បរិមាណ​លក់​ប្រេង ឥន្ធនៈ​កើនឡើង ហើយ​អតិថិជន​ជា​ច្រើន​មាន​អារម្មណ៍ល្អ​ចំពោះ​ម៉ាក​សញ្ញា Caltex ។​

​លោក Anthony Keck ដែល​ជា​អគ្គនាយក​ប្រតិបត្តិ គ្រុប (Group Chief Operating Officer) របស់​ក្រុមហ៊ុន Havas Riverorchid បាន​មាន​ប្រសាសន៍​ថា «​ការ​ផ្តល់​នូវ យុទ្ធនា​ការ​ទីផ្សារ​ដ៏​គួរ​ឲ្យ​ចង​ចាំ ប្រកបដោយ​ភាព​ច្នៃប្រឌិត និង​មាន​ផល​វិជ្ជមាន​ចំពោះ អាជីវ​កម្ម គឺជា​ហេតុផល​ដែល​យើង​ធ្វើ​ការងារ​នេះ​។ គាត់​បាន​បន្ត​ទៀត​ថា “MAAs ត្រូវ​បាន​ទទួលស្គាល់​ជា​សាកល​ថា ជា​ពានរង្វាន់​ទីផ្សារ​ដ៏​មាន​ភាព​ល្បីល្បាញ​នៅ​លើ​ពិភព​លោក ដូច្នេះ​វា​ពិតជា​ភ្ញាក់ផ្អើល​ណាស់​ដែល​ត្រូវ​បាន​ទទួលស្គាល់ ជា​ការ​ប្រកួត​ពាន​រង្វាន់​​លំដាប់​អន្តរជាតិ ហើយ​រីករាយ​ជា​ពន់ពេក ដែល​ឃើញ​កម្ពុជា​ប្រកួតប្រជែង​ទទួល​បាន​ជោគជ័យ​ក្នុង​ចំណោម​ប្រទេស អា​មេ​រិ​ក ចក្រភព​អង់គ្លេស ឥណ្ឌា និង​ជប៉ុន ព្រម​ទាំង​​បណ្តា​ប្រទេស​ផ្សេង​ៗ​ទៀត​ជា​ច្រើន​។ យើង​សូម​អរគុណ​យ៉ាង​ខ្លាំង ដែល​បាន​ធ្វើ​ការ​​ជាមួយ​ម៉ាក​ផលិតផល​ដ៏​ល្បី​លំដាប់​អន្តរជាតិ​ដូច​ជា Caltex នេះ​។ នេះ​ជា​ការ​បេ្ត​ជ្ញា​ចិត្ត​ដ៏​ខ្ពស់ ដើម្បី​អតិថិជន​ទាំងអស់​របស់​យើង​»​។​

​លោក Daniel Hwang ជា Manager-Product Cambodia របស់​ក្រុមហ៊ុន Chevron នៅ​ប្រទេស​កម្ពុជា​បាន​មាន​ប្រសាសន៍​ថា «​យើង​ពិតជា​មាន​មោទនភាព​ខ្លាំង​ណាស់ ដែល​បាន​​ឈ្នះ​ពានរង្វាន់​នេះ ក្នុង​ភាព​ជា​ដៃគូ​សហការ​ជាមួយ​ក្រុមហ៊ុន Havas Riverorchid”។ គាត់​បាន​ឲ្យ​ដឹង​ទៀត​ថា “​ផលិតផល​បង្កើត​ថ្មី​ដូច​ជា​បច្ចេកវិទ្យា Techron® WITH CLEAN & GLIDE™ ពិតជា​ស័ក្តិសម​នឹង​យុទ្ធនាការ​ប្រកបដោយ ភាព​ច្នៃ​ប្រឌិត និង​ជា​យុទ្ធនាការ​មួយ​ដែល​បាន​ជួយ​បង្កើន​ដល់​ការ​យល់​ដឹង​។ យើង​ខិតខំ​ធ្វើ​ការ ដើម្បី​បង្កើត​ផលិតផល និង​សេវាកម្ម​ដែល​មាន​ភាព​លេចធ្លោ ហើយ​យើង​ចង់​ឲ្យ​​ទីផ្សារ​​របស់​យើង​ធ្វើ​ដូច​គ្នា​នេះ​ដែរ​»៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ