ទើសភ្នែក​ពេក Maradona ដាក់​ប៉ុន្មាន​ម៉ាត់​ឱ្យ Neymar រឿង​មួយនេះ


ជំនួប​ប្រកួត​កាលពី​ថ្ងៃ​ចន្ទ​កន្លង​ទៅ​ក្រុម​សាំ​បា​ប្រេ​ស៊ី​ល​បាន​ទម្លាក់​ម៉ិ​ក​ស៊ិ​ក​ត្រឹម​វគ្គ​១៦​ក្រុម​ដោយ​ជោគជ័យ ក្នុង​លទ្ធផល​ឈ្នះ​២​ទល់​នឹង​០ ដែល​ធ្វើ​បាន​សម្រេច​ដោយ​កីឡាករ Neymar នៅ​នាទី​ទី​៥១ និង​កីឡាករ Firmino នាទី​ទី​៨៨ ។

យ៉ាងណាមិញ ទោះ Neymar ជួយ​ប្រេ​ស៊ី​ល​ឱ្យ​ឡើង​វគ្គ​៨​ក្រុម​ក៏​ដោយ តែ​អ្នកគាំទ្រ​ជា​ច្រើន​បាន រិះគន់ រូប​លោក​ជា​បន្តបន្ទាប់​ផង​ដែរ រឿង​ធ្វើ​ពុត​ជា​ដួល និង​ឈឺ​ខ្លាំង​ហួសហេតុ​ពេក​អំឡុង​ពេល​ប្រកួត​ម្តង​ៗ ។

ទន្ទឹម​គ្នា​នេះ​ដែរ​លោក Maradona កើតទុក្ខ​មិន​សុខចិត្ត​ក៏​ចេញ​មក​ផ្លែផ្កា​មិន​សំចៃមាត់​ប្រាប់​ភ្នាក់​ងារ​​ព័ត៌មាន Marca ថា «Neymar គួរតែ​ដឹង​ថា សម័យនេះ​បើ​ធ្វើ​ពុត​ជា​ដួល​នឹង​បាន​កាត​លឿង​ហើយ ព្រោះ​អាជ្ញាកណ្តាល​មាន​វី​ដេ​អូ​ជំនួយ (VAR)» ។ អតីត​វីរបុរស​អា​ហ្ស​ង់​ទី​នរូ​ប​នេះ​បន្ថែម​ថា «Neymar ក៏​ទទួល​បាន​កាត​លឿង​មួយ​ហើយ​ដែរ​ពេល​ធ្វើ​ពុត​ដួល​អំឡុង​ប្រកួត​ប៉ះ​ក្រុម​កូ​ស្តា​រី​កា ។ ដូច្នេះ​ហើយ​គាត់​គួរតែ​ប្តូរ​គំនិត​ដ៏​អាក្រក់​នេះ​ចេញពី​ខួរក្បាល​ខ្លះទៅ​» ។

សូម​បញ្ជាក់​ថា តារា​ឆ្នើម​ខាងលើ​បាន​ធ្វើ​ពុត​ឈឺ​យ៉ាង​ខ្លាំង​ពេល​កីឡាករ​របស់​ក្រុម​ម៉ិ​ក​ស៊ិ​ក​យក​បាល់​ចេញពី​ជើង​របស់​គាត់​ទាំង​ដែល​មិន​បាន​ជាន់ ឬ​ប៉ះ​ជើង​សូ​ម្បី​បន្តិច​សោះតែ​អាការ Neymar វិញ​បែរជា​ប្រកាច់ប្រកិន​ដូច​ត្រូវ​បាន​គេ​ជាន់​ជើង​ស្ទើរ​បាក់ ៕

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

World Cup

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

To Top

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ