ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចង់​ចំណេញ​ដាច់​ចំណង អ្នកគាំទ្រ 4 នាក់​ត្រូវ​ឃុំខ្លួន​នៅ World Cup

5 ឆ្នាំ មុន

សមត្ថកិច្ច​ក្រុង​ម៉ូ​ស្គូ​បាន​ធ្វើការ​ចោទប្រកាន់​ជនជាតិ​អា​មេ​រិ​ក រុ​ស្ស៊ី និង​ម៉ិ​ក​ស៊ិ​ក​ពីរ​នាក់​ទៀត​ពី​បទ​ប៉ុនប៉ង​លក់​សំបុត្រ​ការ​ប្រកួត​ព្រឹត្តិការណ៍ World Cup ២០១៨ បន្ត​ដោយ​ខុសច្បាប់ ។ ប្រភព​ពី​ទីភ្នាក់ងារ​ព័ត៌មាន​រដ្ឋ​រុ​ស្ស៊ី TASS…

សមត្ថកិច្ច​ក្រុង​ម៉ូ​ស្គូ​បាន​ធ្វើការ​ចោទប្រកាន់​ជនជាតិ​អា​មេ​រិ​ក រុ​ស្ស៊ី និង​ម៉ិ​ក​ស៊ិ​ក​ពីរ​នាក់​ទៀត​ពី​បទ​ប៉ុនប៉ង​លក់​សំបុត្រ​ការ​ប្រកួត​ព្រឹត្តិការណ៍ World Cup ២០១៨ បន្ត​ដោយ​ខុសច្បាប់ ។

ប្រភព​ពី​ទីភ្នាក់ងារ​ព័ត៌មាន​រដ្ឋ​រុ​ស្ស៊ី TASS ផ្សាយ​ថា ជនជាតិ​អា​មេ​រិ​ក​វ័យ ២៧ ឆ្នាំ​ត្រូវ​បាន​ឃុំខ្លួន​នៅ​ក្បែរ​មជ្ឈមណ្ឌល​ចែកចាយ​ប័ណ្ណសម្គាល់ខ្លួន Fan ID នៅ​លើ​ផ្លូវ Khamovichesky Val Street ហើយ​បន្ទាប់​មក​ត្រូវ​បាន​នាំ​ទៅ​កាន់​ស្ថានីយ៍​ប៉ូលិស​ពី​បទ​មាន​បំណង​លក់​សំបុត្រ​ទស្សនា World Cup ២០១៨ បន្ត​ដើម្បី​បាន​ប្រាក់​ចំណេញ​ខ្ពស់ ។

ដោយឡែក​មនុស្ស​បី​នាក់​ផ្សេង​ទៀត​ដែល​មាន​ជនជាតិ​ម៉ិ​ក​ស៊ិ​ក​ពីរ​នាក់ និង​រុ​ស្ស៊ី​ម្នាក់​ក៏​ត្រូវ​បាន​ឃុំខ្លួន​ដែរ​ពី​ការ​ប៉ុនប៉ង​លក់​សំបុត្រ​សម្រាប់​ការ​ប្រកួត​រវាង​ក្រុម​រុ​ស្ស៊ី​និង​អេ​ស្ប៉ា​ញ ។ ពួក​គេ​ចង់​លក់​សំបុត្រ​ទៅ​ឱ្យ​អ្នកគាំទ្រ​ដូច​គ្នា​ចាប់ពី​តម្លៃ ២៤៥​ដុល្លារ​ទៅ ៣០០ ដុល្លារ ។

សូម​រំលឹក​ផង​ដែរ​ថា យោង​តាម​ច្បាប់​ចែង​ដោយ​ស្ថាប័ន FIFA ថា អ្នក​រំលោភសិទ្ធិ​នឹង​ប្រឈម​ការ​ពិន័យ​ពី ២០ ទៅ ២៥ ដង​នៃ​តម្លៃ​សំបុត្រ ទស្សនា World Cup ដំបូង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ