ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គោលការណ៍​ណែនាំ​ថ្មី​​ពី​ការ​ព្យាបាល​កុមារ​គ្រុនក្តៅ

5 ឆ្នាំ មុន

ការ​ណែនាំ​ថ្មី​របស់​ពេទ្យ​កុមារ​បានឱ្យ​ដឹង​ថា ការ​ក្តៅខ្លួន​អាច​មាន​ប្រយោជន៍​សម្រាប់​ប្រឆាំង​នឹង​ការ​ឆ្លង ។ ការ​ណែនាំ​ថ្មី​ពី​បណ្ឌិតសភា​រោគ​កុមារ​អា​មេ​រិ​ក​(American Academy of Pediatrics) ជំរុញ​ឱ្យ​អាណាព្យាបាល​ទទួលស្គាល់​ថា ការ​ក្តៅខ្លួន​គឺជា​សញ្ញា​ដែល​បង្ហាញ​ថា​រាង​កាយ​កំពុង​ប្រឆាំង​នឹង​ការ​ឆ្លង​មេរោគ ។…

ការ​ណែនាំ​ថ្មី​របស់​ពេទ្យ​កុមារ​បានឱ្យ​ដឹង​ថា ការ​ក្តៅខ្លួន​អាច​មាន​ប្រយោជន៍​សម្រាប់​ប្រឆាំង​នឹង​ការ​ឆ្លង ។ ការ​ណែនាំ​ថ្មី​ពី​បណ្ឌិតសភា​រោគ​កុមារ​អា​មេ​រិ​ក​(American Academy of Pediatrics) ជំរុញ​ឱ្យ​អាណាព្យាបាល​ទទួលស្គាល់​ថា ការ​ក្តៅខ្លួន​គឺជា​សញ្ញា​ដែល​បង្ហាញ​ថា​រាង​កាយ​កំពុង​ប្រឆាំង​នឹង​ការ​ឆ្លង​មេរោគ ។ វា​មិនមែន​ជា​អ្វី​ដែល​គួរ​ភ័យ​ខ្លាច​ទេ ។

ពួក​គេ​និយាយ​ថា​ប្រការ​ល្អ​បំផុត​ក្នុង​ការ​ព្យាបាល​រោគ​ក្តៅខ្លួន​របស់​កុមារ​គឺ​ការ​មើលថែ​ពួក​គេ​ឱ្យ​ល្អ​ក្នុង​ពេល​ដែល​រក​មើល​សញ្ញា​នៃ​ជំងឺ​ធ្ងន់ ជា​ជាង​ការ​យកចិត្តទុកដាក់​លើ​ការ​បន្ថយកម្តៅ​ពួក​គេ​ឱ្យ​ស្ថិត​ក្នុង​កម្រិត​ធម្មតា ។

គ្រូពេទ្យ Henry Bernstein នៅ សហរដ្ឋអាមេរិក និយាយ​ថា «​ការ​ក្តៅខ្លួន​ធ្វើ​ឱ្យ​អាណា​ព្យាបាល​ជា ច្រើន​ធ្វើ​ឲ្យ អ្វី​ៗ​គ្រប់យ៉ាង​ដែល​អាច​ធ្វើ​ឱ្យ​កូន​របស់​ពួក​គាត់​មាន​កម្តៅ​ធម្មតា​វិញ ។ ការ​ក្តៅខ្លួន​មិន​មាន​គ្រោះថ្នាក់​នោះ​ទេ ។ វា​ច្រើន​តែ​ជា​គុណប្រយោជន៍ ។ អាណា​ព្យាបាល​ត្រូវ​ដឹង​ថា​ការ​ក្តៅខ្លួន​មិនមែន​ជា​អ្វី​ដែល​អ្នក​គួរ​ខ្លាច​នោះ​ទេ ។ វា​បង្ហាញ​ថា​រាង​កាយ​កំពុង​ប្រឆាំង​នឹង​ការ​ឆ្លង​មេរោគ​» ។

តើ​ថ្នាំ​បន្ថយ​ក្តៅខ្លួន​ណាខ្លះ​ដែល​មាន​ប្រសិទ្ធភាព ? អ្នក​ស្រាវជ្រាវ​និយាយ​ថា ភស្តុ​តាង​បាន​បង្ហាញ​ថា មិន​មាន​ភាព​ខុស​គ្នា​នៃ​សុវត្ថិភាព និង​ប្រសិទ្ធភាព​រវាង​ថ្នាំ​បន្ថយកម្តៅ acetaminophen (Tylenol) និង ibuprofen (Advil, Motrin) ក្នុង​ការ​ព្យាបាល​ការ​ក្តៅខ្លួន​ចំពោះ​កុមារ​ដែល​មាន​សុខភាព​ល្អ​អាយុ​ពី​៦​ខែ​ទៅ​១២​ឆ្នាំ នោះ​ទេ ។

ទោះជា​ការ​សិក្សា​មួយ​ចំនួន​ណែនាំ​ថា ការ​ផ្លាស់​ប្តូរ​ថ្នាំ​ដោយ​ម្តង​ប្រើ ibuprofen និង​ម្តង​ប្រើ acetaminophen អាច​នឹង​មាន​ប្រសិទ្ធភាព​ក្នុង​ការ​បន្ថយកម្តៅ ប៉ុន្តែ​អ្នក​ស្រាវជ្រាវ​និយាយ​ថា នៅ​មាន​សំនួរ​ទៅ​នឹង​សុវត្ថិភាព​នៃ​ការ​ប្រើប្រាស់​នេះ​និង​ប្រសិទ្ធភាព​នៃ​ការ​កើនឡើង​ភាព​មិន​ស្រួលខ្លួន ។

អ្នក​ស្រាវជ្រាវ​និយាយ​ថា acetaminophen គឺជា​ថ្នាំ​ដែល​ដែល​ធ្វើ​ឱ្យ​កុមារ​ចូល​ព្យាបាល​សង្គ្រោះ​បន្ទាន់​ច្រើន​ជាងគេ​ដោយសារ​ការ​ប្រើប្រាស់​ថ្នាំ​លើស​ចំណុះ ។ កុមារ​ច្រើន​ជាង​៨០​ភាគរយ ដែល​ការ​ប្រើប្រាស់​ថ្នាំ​លើស​ចំណុះ​គឺ​បណ្តាល​មក​ពី​ក្មេង​លេបថ្នាំ​ដោយ​គ្មាន​ការ​ត្រួតពិនិត្យ ។

ដូច្នេះ​ហើយ​ការ​ទុកដាក់​ថ្នាំ​ឱ្យ​បាន​ត្រឹមត្រូវ​, ការ​ឱ្យ​ថ្នាំ និង​ការ​ប្រើប្រាស់​ថ្នាំ​បន្ថយកម្តៅ​គឺ​មាន​សារសំខាន់​ណាស់ ។ គ្រូពេទ្យ Bernstein និយាយ​ថា «​យើង​ត្រូវ​ប្រើ​វា​ក្នុង​កម្រិត​ដែល​ត្រឹមត្រូវ​ទៅ​តាម​ទម្ងន់ អាយុ និង​សុខភាព​ទូទៅ​របស់​កុមារ​»​។

របៀប​ព្យាបាល​កុមារ​ក្តៅខ្លួន ៖ អ្នក​ស្រាវជ្រាវ​និយាយ​ថា ពេល​កុមារ​ក្តៅខ្លួន​, អាណា​ព្យា​បាល និង​អ្នក​មើលថែរ គួរ​យកចិត្តទុកដាក់​លើ​ស្ថានភាព​ទូទៅ​របស់​កុមារ និង​មើល​លើ​ការ​ប្រែប្រួល​នៃ​សកម្មភាព​ឬ​អាកប្បកិរិយា និង​អារម្មណ៍​ដែល​អាច​ជា​សញ្ញា​នៃ​ជំងឺ​ធ្ងន់ ។

ការ​ណែនាំ​សម្រាប់​ព្យាបាល​កុមារ​ក្តៅខ្លួន មាន​ដូច​ជា​៖

១-​ឱ្យ​កុមារ​ញ៉ាំ​ទឹក​ឱ្យ​បាន​ច្រើន (ទឹកដោះ​, ទឹកដោះគោ​, ទឹក …) ដើម្បី​ចៀសវាង​ការ​ខ្សោះ​ជាតិ​ទឹក ។

២–​ជា​ទូទៅ​ការ​ប្រើ Acetaminophen ឬ ibuprofen ក្នុង​កម្រិត​ត្រឹមត្រូវ​ទៅ​តាម​ទម្ងន់​របស់​កុមារ គឺ​មាន​សុវត្ថិ​ភាព និង​ប្រសិទ្ធភាព​ក្នុង​ការ​គ្រប់គ្រង​រោគ​សញ្ញា​នៃ​កុមា​ក្តៅខ្លួន។

៣-​ហាម​ដាស់​កុមារ​ដែល​កំពុង​គេង​ដើម្បី​ឱ្យ​គេ​ញ៉ាំ​ថ្នាំ​បន្ថយកម្តៅ ។

៤-​មិន​គួរ​ឱ្យ​កុមារ​ញ៉ាំ​ថ្នាំ​ក្អក និង​ថ្នាំ​ត្រជាក់​ដែល​មាន​ផ្ទុក Acetaminophen ឬ ibuprofen ទេ ។ ឪពុក​ម្តាយ​អាច​នឹង​ឱ្យ​កុមារ​ញ៉ាំ​ថ្នាំ Acetaminophen ឬ ibuprofen និង​ថ្នាំ​ក្អក​និង​ថ្នាំ​ត្រជាក់​ដែល​មាន​ផ្ទុក​ជាតិ​បន្ថយកម្តៅ​ដូច​គ្នា​ក្នុង​ពេល​ដំណាលគ្នា ។

៥-​គួរ​ប្រើ​ប្រភេទ​ថ្នាំ​តែ​មួយ​មុខ ចំពោះ​កុមារ​ដែល​ត្រូវការ​ថ្នាំ​ទឹក ។

៦-​ថ្នាំ​បន្ថយកម្តៅ​គ្រប់​ប្រភេទ​ត្រូវ​ទុក​ឱ្យ​ផុត​ពី​ដៃ​កុមារ ហើយ​ត្រូវ​កំណត់​ថ្នាំ​ឱ្យ​បាន​ត្រឹមត្រូវ​ពេល​ឱ្យ​កុមារ​ញ៉ាំ​ថ្នាំ ដើម្បី​ចៀសវាង​ការ​ប្រើប្រាស់​លើស​ចំណុះ ៕ ស្រង់​ពី​គេហទំព័រ​សុខភាព

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ