ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃាតករ​លាក់​មុខ​ឆក់​យក​ជីវិត​យុវជន​ម្នាក់

5 ឆ្នាំ មុន
  • កំពត

ខេត្តកំពត ៖ តាម​សេចក្តី​រាយ​ការ​ពី​អធិការរង​ក្រុង​កំពត​បាន​ឲ្យ​ដឹង​ថា មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​បាន​កើតឡើង​រវាង​ម៉ូតូ​នឹង​ម៉ូតូ​បុក​គ្នា​ក្នុង​ទិស​ដៅ​បញ្ច្រស​ទិស​គ្នា បណ្តាល​ឱ្យ​ស្លាប់​ម្នាក់ និង​របួសធ្ងន់​ស្រាល​២​នាក់ កាលពី​វេលា​ម៉ោង​១០​និង​៣០​នាទី​យប់​ថ្ងៃ​ទី​២ ខែកក្កដា ឆ្នាំ ២០១៨…

ខេត្តកំពត ៖ តាម​សេចក្តី​រាយ​ការ​ពី​អធិការរង​ក្រុង​កំពត​បាន​ឲ្យ​ដឹង​ថា មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​បាន​កើតឡើង​រវាង​ម៉ូតូ​នឹង​ម៉ូតូ​បុក​គ្នា​ក្នុង​ទិស​ដៅ​បញ្ច្រស​ទិស​គ្នា បណ្តាល​ឱ្យ​ស្លាប់​ម្នាក់ និង​របួសធ្ងន់​ស្រាល​២​នាក់ កាលពី​វេលា​ម៉ោង​១០​និង​៣០​នាទី​យប់​ថ្ងៃ​ទី​២ ខែកក្កដា ឆ្នាំ ២០១៨ លើ​កំណាត់​ផ្លូវ​ទៅ​រមណីយដ្ឋាន​ទឹកឈូ ត្រង់​ចំណុច​មុខ​ហាង​បរទេស​(​ណា​ហ្គ្រា​) ស្ថិត​ក្នុងភូមិ​អូ​តូច សង្កាត់​អណ្តូង​ខ្មែរ ក្រុង​កំពត ។  សេចក្តីរាយការណ៍​របស់​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ជន​រង​គ្រោះ​ដែល​ស្លាប់​ឈ្មោះ ឡឹ​ក បូ​រ៉ា ភេទ​ប្រុស អាយុ​១៨​ឆ្នាំ ជា​អ្នកបើកបរ​ម៉ូតូ និង​អ្នក​រួម​ដំណើរ​ម្នាក់​ឈ្មោះ​គឹ​ម ណេ​ង ភេទ​ប្រុស អាយុ​២០​ឆ្នាំ រង​របួសស្រាល ។ អ្នក​ទាំង​ពីរ​រស់នៅ​ភូមិ​ស្នំ​ប្រាំពីរ ឃុំ​ម៉ាក់​ប្រាង្គ ស្រុក​ទឹកឈូ ខេត្តកំពត រីឯ​ម៉ូតូ​របស់​ជន​រង​គ្រោះ​ម៉ាក​សង់​កូរ៉េ ពណ៌​ក្រហម ពាក់​ស្លាក​លេខ កំពត ១G-៧០៨៩ ។ ចំណែក​ភាគី​ម្ខាង​ទៀត​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ស្មាស ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ កែប ១A- ២២៦១ បើកបរ​ដោយ​ឈ្មោះ ស៊ុ​យ សុខ​ហ៊​ត ភេទ​ប្រុស អាយុ​២៤​ឆ្នាំ រស់នៅ​ភូមិ​ស្នំ​ប្រាំពីរ ឃុំ​ម៉ាក់​ប្រាង្គ ស្រុក​ទឹកឈូ បាន​រង​របួសធ្ងន់ ។តាម​ប្រភព​ព័ត៌មាន​បានឱ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ មាន​បុរស​ម្នាក់​បើកបរ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ស្មាស ​ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ កែប ១A-២២៦១ បានធ្វើ​ដំណើរ​​ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង លុះ​មក​ដល់​ចំណុច​កើតហេតុ​ខាងលើ​ក៏​បាន​បុក​ជាមួយ​ម៉ូតូ​មួយ​គ្រឿង​ជិះ​គ្នា​២​នាក់​ម៉ាក​សង់​កូរ៉េ ពណ៌​ក្រហម ពាក់​ស្លាក​លេខ កំពត ១G-៧០៨៩ បើកបរ​ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង បណ្តាល​ឱ្យ​អ្នកបើកបរ​ម៉ូតូ​ម៉ាក​សង់​កូរ៉េ ស្លាប់​នៅ​នឹង​កន្លែង​កើតហេតុ រីឯ​អ្នក​រួម​ដំណើរ​ម្នាក់​ទៀត​បាន​រង​របួសស្រាល ចំណែក​អ្នកបើកបរ​ម៉ូតូ​ម៉ាក​ស្មាស់​បាន​រង​របួសធ្ងន់ ត្រូវ​បាន​សមត្ថកិច្ច​យក​រថយន្ត​សង្គ្រោះ​ដឹក​ទៅ​មន្ទីរពេទ្យ​បង្អែក​ខេត្តកំពត តែ​ដោយសារ​​របួស​ធ្ងន់ធ្ងរ ក្រុម​គ្រូពេទ្យ​ក៏​បាន​បញ្ជូន​ទៅ​សង្គ្រោះ​បន្ត​នៅ​មន្ទីរពេទ្យ​ភ្នំពេញ​ទាំង​យប់​។

ក្រោយ​ពេល​កើតហេតុ ម៉ូតូ​ដែល​បាន​ខូចខាត​ធ្ងន់ធ្ងរ​ទាំង​ពីរ​គ្រឿង​ត្រូវ​បាន​សមត្ថកិច្ច​ដឹក​យក​ទៅ​រក្សា​ទុក​នៅ​អធិការ​ក្រុង​កំពត រង់ចាំ​ការ​ដោះស្រាយ​គ្នា​តាម​ផ្លូវច្បាប់​នៅ​ពេល​ក្រោយ ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ