ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បញ្ញា សិទ្ធិ មិន​ដើរ​លេង​យប់ ព្រោះតែ​ខ្លាច​រឿង​មួយ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្នុង​ចំណោម​ខ្សែភាពយន្ត​ដែល​ផលិត​ឡើង​ដោយ​ផលិតករ ល្បី​ៗ គេ​កត់សម្គាល់​ឃើញ​ថា ​តារា​សម្ដែង និង​ជា​ពិធីករ​លោក​បញ្ញា សិទ្ធិ មានឱកាស​បាន​ចូល​រួម​សម្តែង​ច្រើន ។…

រាជធានី​ភ្នំពេញ ៖ ក្នុង​ចំណោម​ខ្សែភាពយន្ត​ដែល​ផលិត​ឡើង​ដោយ​ផលិតករ ល្បី​ៗ គេ​កត់សម្គាល់​ឃើញ​ថា ​តារា​សម្ដែង និង​ជា​ពិធីករ​លោក​បញ្ញា សិទ្ធិ មានឱកាស​បាន​ចូល​រួម​សម្តែង​ច្រើន ។ ក្នុង​ចំណោម​នោះ​ភាពយន្ត​ក្រោម​ការ​ដឹកនាំ​រឿង​របស់​អ្នកស្រី​ពាន់ ភួង​បុប្ផា ច្រើន​ជាងគេ ។ ជាក់ស្ដែង​លោក​សិទ្ធិ ទើបតែ​បាន​តំណែង​ក្នុង​រឿង​«​ប្រច័ណ្ឌ​»​ដែល​ជា​ភាពយន្ត​ខ្នាត​ធំ របស់​អ្នកស្រី​ពាន់ ភួង​បុប្ផា ។

លោក​បញ្ញា សិទ្ធិ និយាយ​ថា លោក​កំពុង​ថត​រឿង​«​ប្រច័ណ្ឌ​»​ក្រោម​ការ​ដឹកនាំ​រឿង​របស់​អ្នកស្រី​ពាន់ ភួង​បុប្ផា ដោយ​ភាពយន្ត​នេះ​នឹង​គ្រោង​ដាក់​បញ្ចាំង​នៅ​រោងកុន​នា​ពេល​ខាង​មុខ ។ ភាពយន្ត​មួយ​នេះ​មាន​ប្លង់ និង​ឈុត​ឆាក លំបាក​ៗ​ខ្លាំង ខណៈ​អ្នកស្រី​ពាន់ ភួង​បុប្ផា ម៉ត់ចត់ គឺ​ថត​ខុស​តែ​បន្តិច​មិន​យក​ទេ ។ ទោះជា​យ៉ាងណា​ក្តី​លោក​មិនសូវ​ថត​ខុស​ទេ ដោយសារ​តែ​លោក​ធ្លាប់​ធ្វើការ​ជាមួយ​អ្នកស្រី​ពាន់ ភួង​បុប្ផា ច្រើន​រឿង​មក​ហើយ បានដឹង​ច្បាស់​ថា​អ្នកស្រី​ចង់បាន​អី មិន​ត្រូវការ​អី ដែល​ធ្វើ​ឲ្យ​លោក​ចេញ​ថត ម្ដង​ៗ​មិនសូវ​ខុស ។

លោក​បញ្ញា សិទ្ធិ និយាយ​ថា​«​ឲ្យ​តែ​ថត​រឿង​ឲ្យ​អ្នកស្រី​ពាន់ ភួង​បុប្ផា ខ្ញុំ​មិនសូវ​ហ៊ាន​ដេក​យូរ និង​ដើរ​ពេល​យប់​នោះ​ទេ ព្រោះតែ​ខ្លាច​មក​ថត​មិន​ទាន់​ម៉ោង និង​ខ្លាច​លេង​ទឹកមុខ​មិន​បាន​ល្អ​នៅ​ពេល​ផឹក​ជ្រុល ឬ​អត់ងងុយ ។ ម្យ៉ាង​មក​ពី​ខ្ញុំ​ចង់​សម្ដែង​ឲ្យ​បាន​ល្អ ក្នុង​ភាព​យន្ត​រឿង​«​ប្រច័ណ្ឌ​»​របស់​អ្នកស្រី​នេះ​ផង ទើប​ខ្ញុំ​ត្រូវ​តែ​ម៉ត់ចត់​បន្តិច ទាំង​ការ​រៀបចំ​ឥរិយា​បទ និង​ការ​ទទួលខុសត្រូវ ដោយសារ​តែ​អ្នកស្រី​បើ​តួ​ធ្វើ​ឲ្យ​មាន​កំហុស​តែ​បន្តិច គឺ​មិន​ងាយ​ផ្ដល់​ឱកាស​យក​មក​ថត​ទៀត​ទេ ។ ខ្ញុំ​រំពឹង​យ៉ាង​ខ្លាំង​ថា ភាពយន្ត​ថ្មី​ដែល​បាន​ថត​ឲ្យ​អ្នកស្រី​ពាន់ ភួង​បុប្ផា នឹង​ធ្វើ​ឲ្យ​ខ្ញុំ​ទទួល​បាន​នូវ​ការ​ចាប់អារម្មណ៍ ខណៈ​ដែល​ខ្ញុំ​ក៏​មាន​ជំនឿ​ថា​ស្នាដៃ​របស់​អ្នកស្រី ឲ្យ​តែ​ពេល​ដាក់​បញ្ចាំង​ក៏​មានការ​គាំទ្រ​ខ្ពស់​ស្រាប់​ទៅ​ហើយ »​។

នៅ​ក្នុង​ឆ្នាំ​២០១៨​នេះ លោក​បញ្ញា សិទ្ធិ​ទទួល​សម្តែង​ភាពយន្ត​ចំនួន​៣​រឿង ប៉ុន្តែ​ភាព​យន្ត​ដែល​លោក​សម្តែង​ច្រើន​ឈុត និង​ស្ថិត​ក្នុង​ប្លង់ លំបាក​ៗ​ច្រើន គឺ​រឿង​របស់​អ្នកស្រី​ពាន់ ភួង​បុប្ផា ។

តារាចម្រៀង និង​សម្តែង​លោក​បញ្ញា សិ​ទ្ឋិ មុន​នេះ​ម្តាយ​ឈឺ​ខ្លាំង ដូច្នេះ​ហើយ​លោក​ចំណាយ​​ទាំង​ពេលវេលា ចំណាយ​ទាំង​ប្រាក់ ហើយ​កាន់តែ​ដឹង​ថា​ពិបាក​ប៉ុនណា ។ ម្ល៉ោះ​ហើយ​លោក​បញ្ញា សិ​ទ្ឋិ មិន​ចង់​ឲ្យ​អ្នកសិល្បៈ​ជួប​ការ​លំបាក​ដូច​លោក​ឡើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ