ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខណៈ​មេឃ​កំពុង​តែ​ភ្លៀង​ខ្លាំង​នោះ​ក៏​មាន​ករណី​ធ្វើ​ឲ្យ​ផ្អើល​មួយ(មានវីដេអូ)

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ផ្ទះ​សំអាងការ​ឃ្វី​ន​អែ​ស​ធើ​រ​ត្រូវ​អគ្គិភ័យ​មួយ​ឆាបឆេះ​នៅ​ជាន់​ទី​៣ បណ្តាល​ឲ្យ​ខូចខាត់​សម្ភារ​បន្តិចបន្តួច​ក្នុង​បន្ទប់ធ្វើការ​ដូច​ជា កុំ​ព្យូ​រ​ទ័​១​គ្រឿង សា​ឡុ​ង តុ​ផង​ដែរ ។ ហេតុការណ៍​នេះ​បង្ក​ការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​១​និង​៥០​នាទី​រសៀល​ថ្ងៃ​ទី​០៣ ខែកក្កដា…

រាជធានី​ភ្នំពេញ ៖ ផ្ទះ​សំអាងការ​ឃ្វី​ន​អែ​ស​ធើ​រ​ត្រូវ​អគ្គិភ័យ​មួយ​ឆាបឆេះ​នៅ​ជាន់​ទី​៣ បណ្តាល​ឲ្យ​ខូចខាត់​សម្ភារ​បន្តិចបន្តួច​ក្នុង​បន្ទប់ធ្វើការ​ដូច​ជា កុំ​ព្យូ​រ​ទ័​១​គ្រឿង សា​ឡុ​ង តុ​ផង​ដែរ ។ ហេតុការណ៍​នេះ​បង្ក​ការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​១​និង​៥០​នាទី​រសៀល​ថ្ងៃ​ទី​០៣ ខែកក្កដា ឆ្នាំ​២០១៨ នៅ​ចំណុច​ផ្ទះ​លេខ​៤៦ ផ្លូវ​១៣៨ ក្រុម​២៦ ភូមិ​៧ សង្កាត់​ទឹកល្អក់​ទី​១ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ ។

តាម​ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​ម្ចាស់ផ្ទះ​ឈ្មោះ ស្រី បូ​ពា៍ ភេទ​ប្រុស អាយុ​៥៣​ឆ្នាំ នៅផ្ទះ​កើតហេតុ​ជាមួយ​កូន​ៗ​បើក​សំអាងការ​នៅផ្ទះ​ជាន់​ក្រោម ចំណែក​ជាន់​ទី​៣ ដែរ​ឆេះ​ជា​បន្ទប់ធ្វើការ​របស់​កូន​ចាក់សោ​ទុក​ចោល ។

ខណៈនោះ​សង្ស័យ​ឆ្លង​ចរន្តអគ្គិសនី ឆាបឆេះ​ឡើង​តែ​ម្ដង ហើយ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ​រស់នៅ​ក្បែរ​នោះ​បាន​នាំ​គ្នា​យក​បំពង់​ពន្លត់​អគ្គិភ័យ​ជួយ​បាញ់​ពន្លត់​តែ​មិន​រលត់ ។ នៅ​ក្នុង​ហេតុការណ៍​នោះ​រថយន្ត​ពន្លត់​អគ្គិភ័យ​ចំនួន​៤​គ្រឿង​ចេញ​ជួយ​អន្តរាគមន៍​បាញ់​ពន្លត់​ទាន់ ។ ករណី​អគ្គិភ័យ​នេះ​មិន​បង្ក​ឲ្យ​មាន​មនុស្ស​រង​របួស និង​រាលដាល​ដល់​ផ្ទះ​ផ្សេង​ទៀត​ឡើយ ។ 

តាម​នគរបាល​បាន​ឲ្យ​ដឹង​ថា សម្ភារ និង​របស់របរ​ក្នុង​បន្ទប់​ត្រូវ​ភ្លើង​ឆេះ​រង​ការ​ខូចខាត​ផង​ដែរ ។ សូម​បញ្ជាក់​ផង​ដែរ ខណៈ​អគ្គិភ័យ​កំពុង​ឆាបឆេះ​មេឃ​ក៏​ភ្លៀង​ខ្លាំង​ផង​ដែរ អាជ្ញាធរ​ជំនាញ បាន​ជួយ​អន្តរាគមន៍​បាញ់​ពន្លត់​ទាំង​ភ្លៀង​រលត់​ជា​ស្ថាពរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ