ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្នុង​ខែកក្កដា​នេះ​ឆ្នាំ​ទាំង​៥​នឹង​បាន​ជួប​មនុស្ស​នាំ​សំណាង

5 ឆ្នាំ មុន

តាម​តម្រា​តាំងពី​បុរាណកាល​មក​បាន​ធ្វើការ​ទស្សន៍​ទាយ​ថា នៅ​ប៉ុន្មាន​ថ្ងៃ​ខាង​មុខ​នេះ​នឹង​មាន​បាតុភូត​អស្ចារ្យ​មួយ​ចំនួន​កើតឡើង​ដល់​ឆ្នាំ មមែ ជូត រកា កុរ ម្សាញ់ ត្រូវ​ដល់​ពេលវេលា​ទទួល​លាភ​សំណាង​ធំ​ហើយ ព្រោះ​អ្នក​កើត​ឆ្នាំ​ទាំង​៥​នេះ​បាន​ធ្វើអំពើ​ល្អជា​ច្រើន​ទាំង​ពេល​អតីត និង​បច្ចុប្បន្ន​រហូត​ដល់កំណត់​ត្រា​បាន​កត់​នាម​ពួក​គេ​ទុក​ក្នុង​ក្រាំងមាស…

តាម​តម្រា​តាំងពី​បុរាណកាល​មក​បាន​ធ្វើការ​ទស្សន៍​ទាយ​ថា នៅ​ប៉ុន្មាន​ថ្ងៃ​ខាង​មុខ​នេះ​នឹង​មាន​បាតុភូត​អស្ចារ្យ​មួយ​ចំនួន​កើតឡើង​ដល់​ឆ្នាំ មមែ ជូត រកា កុរ ម្សាញ់ ត្រូវ​ដល់​ពេលវេលា​ទទួល​លាភ​សំណាង​ធំ​ហើយ ព្រោះ​អ្នក​កើត​ឆ្នាំ​ទាំង​៥​នេះ​បាន​ធ្វើអំពើ​ល្អជា​ច្រើន​ទាំង​ពេល​អតីត និង​បច្ចុប្បន្ន​រហូត​ដល់កំណត់​ត្រា​បាន​កត់​នាម​ពួក​គេ​ទុក​ក្នុង​ក្រាំងមាស កំណត់​ថា ​លោក​អ្នក​ទាំង​អស់នេះ​មានសំណាង​ធំ​ក្នុង​ខែកក្កដា​នេះ​យ៉ាង​ពិតប្រាកដ​មិនប្រែប្រួលឡើយ ។

ទោះជា​យ៉ាងណា​ទិស​នាំ​សំណាង និង​បុគ្គល​នាំ​សំណាង​នៃ​អ្នក​ឆ្នាំ​ទាំង​៥​មិន​ដូច​គ្នា​ទេ​គឺៈ

១-​ឆ្នាំមមែៈ ទទួល​បាន​លាភ​ធំ​នៅ​ចន្លោះ​ពី​ថ្ងៃ​ទី​៥​ដល់​ថ្ងៃ​ទី​៨ កក្កដា ទិស​នាំ​សំណាង​គឺ និរតី និង​មនុស្ស​ដែល​នាំ​សំណាង​មក​ដល់​រូប​អ្នក​គឺ មនុស្ស​ឆ្នាំរោង និង​មមី ។

២-​ឆ្នាំជូតៈ ត្រូវ​ទទួល​លាភ​សំណាង​នៅ​ចន្លោះ​ថ្ងៃ​ទី​៤​ដល់​ថ្ងៃ​ទី​៩ កក្កដា​។ ទិស​នាំ​សំណាង​បូព៌ និង​មនុស្ស​នាំ​សំណាង​មក​ដល់​រូប​លោក​អ្នក​នោះ​គឺ មនុស្ស​ឆ្នាំវក និង​ឆ្នាំថោះ​ដ៏​ពិសេស ។

៣-​ឆ្នាំរកាៈ កំណត់​ទទួល​លាភ​សំណាង​នៅ​ចន្លោះ​ពី​ថ្ងៃ​ទី​៧​ដល់​ថ្ងៃ​ទី​៩ កក្កដា​។ ទិស​នាំ​សំណាង​គឺ ទិស អាគ្នេយ៍ និង​មនុស្ស​នាំ​សំណាង​មក​ដល់​រូប​លោក​អ្នក​គឺ មនុស្ស​ឆ្នាំច​និង​ឆ្លូវ ។

៤-​ឆ្នាំកុ​រៈ អ្នក​កើត​ឆ្នាំ​នេះ​ត្រូវ​ទទួល​លាភ​សំណាង​នៅ​ចន្លោះ​ពី​ថ្ងៃ​ទី​៦​ដល់​ថ្ងៃ​ទី​១០ កក្កដា ។ ឯ​ទិស​នាំ​សំណាង​គឺ ទិសទក្សិណ និង​មនុស្ស​នាំ​សំណាង​មក​ដល់​រូប​អ្នក​គឺ មនុស្ស​ឆ្នាំខាល ។

៥-​ឆ្នាំម្សាញ់​៖ ទទួល​លាភ​សំណាង​នៅ​ចន្លោះ​ពី​ថ្ងៃ​ទី​៥​ដល់​ថ្ងៃ​ទី​១១ កក្កដា​។ ឯ​ទិស​នាំ​សំណាង​គឺ ទិសបស្ចិម និង​មនុស្ស​នាំ​សំណាង​មក​ដល់​លោក​អ្នក​គឺ មនុស្ស​ឆ្នាំកុរ និង​ឆ្នាំជូត ។