ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ប្រទេស​មាន​សុវត្ថិភាពបំផុត៣​ឆ្នាំ​ជាប់​គ្នា​នៅ​លើ​ពិភពលោក​

5 ឆ្នាំ មុន

សារព័ត៌មាន​បរទេស​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ផ្សាយ​ថា ក្រុមហ៊ុន​ស្រាវជ្រាវ​ទីផ្សារ​«Gallup» ដ៏​ល្បី​បាន​បង្ហាញ​របាយការណ៍​ថ្មី​ទាក់ទង​នឹង​សុវត្ថិភាព​របស់​ប្រទេស​នានា តាម​ការ​យល់​ឃើញ​របស់​ពលរដ្ឋ​ដែល​ស្នាក់​នៅ​ក្នុង​១៤២​ប្រទេស ឃើញ​ថា​នៅ​ក្នុង​ឆ្នាំ​២០១៨​នេះ​សិង្ហ​បុរី​ជា​ប្រទេស​មាន​សុវត្ថិភាព​បំផុត​នៅ​លើ​ពិភពលោក ក្នុង​រយៈពេល​៣​ឆ្នាំ​ជាប់​គ្នា ។ វិធីសាស្ត្រ​នៃ​ការ​ស្រាវជ្រាវ​របស់​«Gallup» បាន​សាកសួរ​មហាជន​តាម​ប្រទេស…

សារព័ត៌មាន​បរទេស​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ផ្សាយ​ថា ក្រុមហ៊ុន​ស្រាវជ្រាវ​ទីផ្សារ​«Gallup» ដ៏​ល្បី​បាន​បង្ហាញ​របាយការណ៍​ថ្មី​ទាក់ទង​នឹង​សុវត្ថិភាព​របស់​ប្រទេស​នានា តាម​ការ​យល់​ឃើញ​របស់​ពលរដ្ឋ​ដែល​ស្នាក់​នៅ​ក្នុង​១៤២​ប្រទេស ឃើញ​ថា​នៅ​ក្នុង​ឆ្នាំ​២០១៨​នេះ​សិង្ហ​បុរី​ជា​ប្រទេស​មាន​សុវត្ថិភាព​បំផុត​នៅ​លើ​ពិភពលោក ក្នុង​រយៈពេល​៣​ឆ្នាំ​ជាប់​គ្នា ។

វិធីសាស្ត្រ​នៃ​ការ​ស្រាវជ្រាវ​របស់​«Gallup» បាន​សាកសួរ​មហាជន​តាម​ប្រទេស នីមួយ​ៗ​ចំនួន​៣​សំនួរ រួម​មាន ទុកចិត្ត​ប៉ូលិស​នៅ​ក្នុងស្រុក​ឬ​អត់ ? មាន​សុវត្ថិភាព ឬ​អត់ ? ធ្លាប់​មានការ​ធ្វើបាប ឬ​ឆក់​កាបូប ឬ​អត់​ក្នុងអំឡុងពេល​មួយ​ឆ្នាំ​នេះ ។ «Gallup» រក​ឃើញ​ថា​ក្នុង​ឆ្នាំ​២០១៧ និង​២០១៨​សិង្ហ​បុ​រិ​មាន​ពិន្ទុ​៩៧ ពី​១០០ កើន​ខ្ពស់​ពី​ឆ្នាំ​២០១៦​មាន​ចំនួន​៩៣​ពិន្ទុ ។ ស្រប​ពេល​ជាមួយ​គ្នា​នេះ​នៅ​ទ្វីប​អា​ស៊ី មាន​តែ​២​ប្រទេស និង​ដែនដី​មួយ​ប៉ុណ្ណោះ​ស្ថិត​នៅ​ក្នុង​១០​ចំណាត់​ថ្នាក់ដំបូង គឺ​ហុងកុង និង​ឥណ្ឌូ​ណេ​សុ​ី​ទទួល​បាន​៩១ និង​៨៩​ពិន្ទុ​តាម​លំដាប់ ។

ប្រទេស​មាន​សុវត្ថិភាព​បំផុត​នៅ​លើ​ពិភពលោក​ស្ថិត​ក្នុង​ចំណាត់ថ្នាក់​ទាំង​១០​ប្រចាំឆ្នាំ​២០១៨ រួម​មាន​១-​សិង្ហ​បុរី ២-​ន័​រ​វ៉េ​ស ៣-​អ៊ី​ស្លង់ ៤-​ហ្វាំ​ង​ឡង់ ៥-​អ៊ូ​បេ​គី​ស្ថាន ៦-​ហុងកុង ៧-​ស្វ៊ី​ស ៨-​កា​ណា​ដា ៩-​ឥណ្ឌូ​ណេ​ស៊ី និង​១០-​ប្រទេស​ដា​ណឺ​ម៉ាក ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ