ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខ្មែររស់ដោយសារគុណថ្ងៃ៧មករា

13 ឆ្នាំ មុន

៣២​ឆ្នាំ ក្រោយ​ថ្ងៃ​រំដោះ​៧​មករា ឆ្នាំ​១៩៧៩ ប្រទេស​កម្ពុជា​បាន​ប្រែ​មុខ​មាត់​យ៉ាង​ស្រស់​បំព្រង​​ពី​សង្គ្រាម​វិនាស​កម្ម​កា.ប់​សម្លា.ប់ បង្ហូរ​ឈាម​ដោយ​បន​ប្រល័យ​ពូជ​សាសន៍​ប៉ុល​ពត មក​ការ​រស់​ឡើង​វិញ​នូវ​ជីវិត​ទី២​ដ៏​មាន​តំលៃ។ រដ្ឋា​ភិបាល​ក្រោម​ការ​ដឹក​នាំ​ដោយ​សម្តេច​អគ្គ​មហា​សេនា​បតី​តេជោ ហ៊ុន សែន បាន​ខិតខំ​ស្តារ និង​អភិ​វឌ្ឍ​ប្រទេស​ពី​បាត​ដៃ​ទទេ រហូត​មាន​នូវ​អ្វី​ៗ​គ្រប់​យ៉ាង​រួម​ទាំង​ដំណើរ​ការ​ប្រជា​ធិប​តេយ្យ ការ​រីក​ចំរើន​នៃ​សេដ្ឋ​កិច្ច​ជាតិ ការ​គោរព​សិទ្ធិ​មនុស្ស

          ​   ​  ​​ ដោយ​ ៖ រួម ជាតិ
៣២​ឆ្នាំ ក្រោយ​ថ្ងៃ​រំដោះ​៧​មករា ឆ្នាំ​១៩៧៩ ប្រទេស​កម្ពុជា​បាន​ប្រែ​មុខ​មាត់​យ៉ាង​ស្រស់​បំព្រង​​ពី​សង្គ្រាម​វិនាស​កម្ម​កាប់​សម្លាប់ បង្ហូរ​ឈាម​ដោយ​បន​ប្រល័យ​ពូជ​សាសន៍​ប៉ុល​ពត មក​ការ​រស់​ឡើង​វិញ​នូវ​ជីវិត​ទី២​ដ៏​មាន​តំលៃ។ រដ្ឋា​ភិបាល​ក្រោម​ការ​ដឹក​នាំ​ដោយ​សម្តេច​អគ្គ​មហា​សេនា​បតី​តេជោ ហ៊ុន សែន បាន​ខិតខំ​ស្តារ និង​អភិ​វឌ្ឍ​ប្រទេស​ពី​បាត​ដៃ​ទទេ រហូត​មាន​នូវ​អ្វី​ៗ​គ្រប់​យ៉ាង​រួម​ទាំង​ដំណើរ​ការ​ប្រជា​ធិប​តេយ្យ ការ​រីក​ចំរើន​នៃ​សេដ្ឋ​កិច្ច​ជាតិ ការ​គោរព​សិទ្ធិ​មនុស្ស ជា​ពិសេស​ការ​ធានា​បាន​នូវ​ស្ថិរ​ភាព​នយោ​បាយ សន្តិ​សុខ​ទូទាំង​ផ្ទៃ​ប្រទេស កា​រ​ផ្សះ​ផ្សាបង្រួប​បង្រួម​ជាតិ ឯក​ភាព​ទឹកដី និង​ការ​រស់​នៅ​ក្រោម​ដំបូល​នៃ​ច្បាប់​រដ្ឋ​ធម្ម​នុញ្ញ​ដែល​មាន​ព្រះ​មហា​ក្សត្រ​គ្រង​រាជសម្បត្តិ។
ប្រជា​ពល​រដ្ឋ​កម្ពុជា​បាន​ចង​ចាំ​យ៉ាង​ច្បាស់​ថា ៧​មករា គឺ​ជា​ថ្ងៃ​ដ៏​វិសេស​វិសាល​មិន​អាច​បំភ្លេច​បាន​ឡើយ។ រាជ​រដ្ឋា​ភិបាល​សព្វ​ថ្ងៃ​ដែល​ដឹក​នាំ​ដោយ​គណ​បក្ស​ប្រជា​ជន​កម្ពុជា​ បាន​លើក​កំពស់​តំលៃ​សិទ្ធិ​មនុស្ស ផ្តល់​សិទ្ធិ​ពេញ​លេញ​ជូន​ដល់​ប្រជា​ពល​រដ្ឋ​ក្នុង​ការ​ប្រកាន់​យក​នូវ​ជំនឿ សាសនា ការ​គោរព​លទ្ធិ​ប្រជា​ធិប​តេយ្យ​សេរី​ពហុ​បក្ស និង​ការ​បើក​ទូលាយ​នូវ​សិទ្ធិ​បញ្ចេញ​មតិ សិទ្ធិ​នយោ​បាយ ដោយ​ផ្តល់​អំណាច​សំរាប់​ប្រជា​ពល​រដ្ឋ​ដោយ​ផ្ទាល់​ក្នុង​ការ​បោះ​ឆ្នោត​ជ្រើស​រើស​អ្នក​តំណាង​រាស្ត្រ ដែល​ប្រព្រឹត្ត​ទៅ​រៀង​រាល់​៥​ឆ្នាំ​ម្តង​ជា​ទៀង​ទាត់។

នា​ពេល​កន្លង​មក នៅ​កម្ពុជា​មាន​គណ​បក្ស​នយោ​បាយ​ជា​ច្រើន​ចូល​រួម​ប្រកួត​ប្រជែង​ការ​បោះ​ឆ្នោត​ដោយ​សេរី ត្រឹម​ត្រូវ និង​យុត្តិ​ធម៌។ លើស​ពី​នេះ​ទៅ​ទៀត ​ប្រជា​ពល​រដ្ឋ​គ្រប់​រូប​មាន​សិទ្ធិ​ដោយ​ផ្ទាល់ និង​ដោយ​ប្រយោល​ក្នុង​ការ​ជ្រើស​រើស​​ក្រុម​ប្រឹក្សាឃុំ​-សង្កាត់ និង​ក្រុម​ប្រឹក្សា​រាជ​ធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ថែម​ទៀត។ ជាង​នេះ​ទៀត ​រាជ​រដ្ឋា​ភិបាល​កម្ពុជា​បាន​ផ្តល់​សេរី​ភាព​យ៉ាង​ទូលាយ​ដល់​ក្រុម​សង្គម​ស៊ីវិល​ប្រមាណ​ជាង​៣​ពាន់​ ប្រព័ន្ធ​អេឡិច​ត្រូនិច ទូរ​ទស្សន៍ សារ​ព័ត៌​មាន វិទ្យុ​ប្រឆាំង​រដ្ឋា​ភិបាល ដែល​បាន​និង​កំពុង​ធ្វើ​សកម្ម​ភាព​យ៉ាង​បើក​ចំហ​នៅ​ទូទាំង​ប្រទេស រហូត​ដល់​ពួក​គេ​​ថែម​ទាំង​បាន​ប្រើ​ប្រាស់​សិទ្ធិ​​ជ្រុល​ហួស​ព្រំ​ដែន និយាយ​ប៉ះ​ពាល់​ដល់​សិទ្ធិ​សេរី​ភាព​អ្នក​ដទៃ​ទៀត​ផង។ ជា​មួយ​នឹង​សមិទ្ធ​ផល​ដ៏​ច្រើន​សន្ធឹក​សន្ធាប់​ក្នុង​រយៈ​ពេល​៣២​ឆ្នាំ​កន្លង​មក​នេះ គឺ​ប្រជា​ពល​រដ្ឋ​បាន​ទទួល​នូវ​ជីវ​ភាព​សម្បូរ​សប្បាយ មាន​នូវ​ចំណី​អាហារ​គ្រប់​គ្រាន់ ទីជំរក​សម​រម្យ មាន​មន្ទីរ​ពេទ្យ​ ផ្សារ សាលា​រៀន ការ​ប្រកប​របរ​ទទួល​ទាន​តាម​បែប​ទីផ្សារ​សេរី ជា​ពិសេស​​កម្ពុជា​បាន​ធ្វើ​សមា​ហរណ​កម្ម​ទៅ​ក្នុង​តំបន់ និង​សកល​លោក​ដែល​បាន​ធ្វើ​ឱ្យ​កិត្យានុ​ភាព​ល្បី​រន្ទឺ​លើ​សកល​លោក។

ក្រៅ​ពី​នេះ ​រាជ​រដ្ឋា​ភិបាល​បាន​បង្កើត​ឱ្យ​មាន​ការ​បើក​កិច្ច​ប្រជុំ​ថ្នាក់​តំបន់ ដែល​មាន​ទីកន្លែ​ដ៏​ធំ​ទូលាយ​សំរាប់​ទទួល​ភ្ញៀវ​លំដាប់​ថ្នាក់​អន្តរ​ជាតិ និង​ទទួល​បាន​ជោគ​ជ័យ​ដ៏​ធំ​ធេង​នា​ពេល​ថ្មី​ៗ​នេះ ដែល​បន្ថែម​លើ​កិច្ច​សហ​ប្រតិ​បត្តិ​ការ​ជា​មួយ​បណ្តា​ប្រទេស​នៅ​តំបន់​អាស៊ី​អាគ្នេយ៍ គឺ​សម្តេច​អគ្គ​មហា​សេនា​បតី​តេជោ ហ៊ុន សែន នាយក​រដ្ឋ​មន្ត្រី​នៃ​ព្រះ​រាជា​ណាចក្រ​កម្ពុជា ត្រូវ​បាន​ជ្រើស​តាំង​ជា​ប្រធាន​នៃ​ចលនា​អ្នក​ប្រជា​ធិប​តេយ្យ​និយម​កណ្តាល​អន្តរ​ជាតិ​អាស៊ី​ប៉ាស៊ី​ហ្វិក។ សម្តេច​តេជោ ​ត្រូវ​បាន​ជ្រើស​តាំង​ជា​វរប្រធាន​មហា​សន្និ​បាត​លើក​ទី​៦ របស់ ICAPP។ គណ​បក្ស​ប្រជា​ជនកម្ពុជា​ត្រូវ​បាន​ប្រកាស​ជា​សមា​ជិក​គណៈ​អចិន្ត្រៃយ៍​របស់ ICAPP តំណាង​គណ​បក្ស​នយោ​បាយ​នៅ​កម្ពុជា។ ជាកិត្តិ​យស​បន្ថែម​ទៀត​របស់​កម្ពុជា គឺ​ប្រតិភូ​នៃ​កិច្ច​ប្រជុំ ICAPP បាន​លើក​សរ​សើរ​ភាព​ជា​គំរូ​របស់​ព្រះ​រាជា​ណាចក្រ​កម្ពុជា​លើ​ការ​ងារ​អភិ​​រក្ស និង​អភិ​វឌ្ឍ​តំបន់​បេតិ​កភណ្ឌ​ពិភព​លោក​ប្រកប​ដោយ​ចីរ​ភាព និង​លើ​វិស័យ​យុត្តិ​ធម៌​អន្តរ​ជាតិ តាម​រយៈ​ជោគ​ជ័យ​នៃ​សាលា​ក្តី​ខ្មែរ​ក្រហម (ECCC)។ ជា​ពិសេស​ គណៈ​ប្រតិភូ ICAPP បាន​ទទួល​ស្គាល់​ និង​កោត​សរ​សើរ​កម្ពុជា ដែល​បាន​ចុះ​បញ្ជី​ប្រាសាទ​ព្រះ​វិហារ​ជា​បេតិក​ភណ្ឌ​ពិភព​លោក​នៅ​ប្រទេស​កាណាដា កាល​ពី​ថ្ងៃ​ទី​៧ ខែ​កក្កដា ឆ្នាំ​២០០៨ ព្រម​ទាំង​សំដែង​ការ​ពេញ​ចិត្តនឹង​ដី​កា​សំរេច​របស់​តុលា​ការ​អន្តរ​ជាតិ​ទីក្រុង​ឡាអេ កាល​ពី​ថ្ងៃ​ទី​១៥ ខែ​មិថុនា ឆ្នាំ​១៩៦២ ថា​ប្រាសាទ​ព្រះ​វិហារ​ជា​របស់​ខ្មែរ ហើយ​អំពាវ​នាវ​​ឱ្យ​មាន​ការ​បង្កើត​គណៈ​កម្មាធិ​ការ​សំរប​សំរួល​អន្តរ​ជាតិ​សំរាប់​ប្រាសាទ​ព្រះ​វិហារ ដូច​គំរូ ICC នៅ​អង្គរ។ ជាង​នេះ​ទៅ​ទៀត ​សម្តេច​តេជោ ហ៊ុន សែន នាយក​រដ្ឋ​មន្ត្រី​នៃ​ព្រះ​រាជា​ណាកច្រ​កម្ពុជា គឺ​សក្តិ​សម​ជា​មេដឹកនាំ​ដែល​មាន​សមាន​ចិត្ត​ល្អ និង​មហា​គុណ​ធម៌​ខ្ពស់​បំផុត ដោយ​ស្តែង​ចេញ​តាម​រយៈ​ការ​ដោះ​ស្រាយ​បញ្ហា​ការ​ឈ្លាន​ពាន​ទឹក​ដី​ពី​សំណាក់​ប្រទេស​ជិត​ខាង​ដោយ​សន្តិ​វិធី និង​បញ្ចៀស​បាន​នូវ​ការ​ធ្វើ​សង្គ្រាម​បង្ហូរ​ឈាម និង​បាន​បន្ត​កិច្ច​សហ​ប្រតិ​បត្តិ​ការ​ដើម្បី​ទំនាក់​ទំនង​ល្អ​នៃ​ប្រទេស​ទាំង​២​បាន​ប្រសើរ​ឡើង។

តាម​រយៈ​សមិទ្ធ​ផល​នៃ​ហេដ្ឋា​រចនា​សម្ព័ន្ធ​ដ៏​ច្រើន​សន្ធឹក​សន្ធាប់ និង​ការ​បន្ត​អភិ​វឌ្ឍ​ប្រទេស ក៏​ដូច​ជា​ការ​ពង្រឹង​នីតិ​រដ្ឋ បាន​ធ្វើ​ឱ្យ​ប្រទេស​ជា​ដៃគូ​ម្ចាស់​ជំនួយ​មាន​នូវ​ទំនុក​ចិត្ត​ដោយ​បាន​ផ្តល់​នូវ​ទឹក​ប្រាក់​ជាង​មួយ​ពាន់​លាន​ដុល្លារ ក្នុង​ការ​កសាង និង​អភិ​វឌ្ឍ​ប្រទេស។ ប៉ុន្តែ​បើ​ទោះ​បី​ជា​មាន​ការ​រីក​ចំរើន និង​ធានា​បាន​នូវ​សន្តិ​ភាព​ក្នុង​ប្រទេស​យ៉ាង​ណា​ក៏​ដោយ ក៏​ក្រុម​គណ​បក្ស​ប្រឆាំង​មួយ​ចំនួន​បែរ​ជា​រមិល​គុណ និង​មិន​ទទួល​ស្គាល់​ថ្ងៃ​​នោះ ថា​ជា​ថ្ងៃ​នៃ​ការ​រស់​ឡើង​វិញ​ទេ ផ្ទុយ​ទៅ​វិញ​ពួក​គេ​ថែម​ទាំង​និយាយ​មួល​បង្កាច់​ និង​ចោទ​ប្រកាន់​ថា ជា​ថ្ងៃ​ឈ្លាន​ពាន​ដោយ​កង​ទ័ព​វៀត​ណាម​ទៅ​វិញ ខណៈ​ពេល​ដែល​កង​ទ័ព​វៀត​ណាម​បាន​ធ្វើ​មាតុ​ភូមិ​និវត្ត​ន៍ទៅ​ប្រទេស​ខ្លួន​វិញ​អស់​ហើយ​នោះ។ ជា​រួម ​ក្រុម​គណ​បក្ស​ប្រឆាំង​ពុំ​បាន​រួម​ចំណែក​ណា​មួយ​ក្នុង​ចលនា​រំដោះ​ជាតិ រំដោះ​ទឹក​ដី និង​ការ​កសាង​ប្រទេស​ជាតិ​ទេ ពួក​គេ​មាន​តែ​ការ​រិះ​គន់ ជេរ​ប្រមាថ​ ញុះ​ញង់ បង្ក​អសន្តិ​សុខ​សង្គម បំផ្លាញ​ជាតិ និង​បំភ័យ​អ្នក​វិនិ​យោគ គឺ​ពួក​គេ​ហ៊ាន​ធ្វើ​នូ​វអំពើ​ទុច្ច​រិត​សព្វ​បែប​យ៉ាង​ដើម្បី​មហិច្ឆតា​ចង់​កាន់​អំណាយ​ដោយ​ភ្លេច​គិត​ថា ការ​ដែល​ពួក​គេ​បាន​ធ្វើ​នយោ​បាយ និង​ធ្វើ​សកម្ម​ភាព​ប្រឆាំង​នឹង​រដ្ឋា​ភិបាល​ដោយ​សេរី​ក្នុង​ពេល​សព្វ​ថ្ងៃ​នេះ គឺ​ដោយ​សារ​គុណ​ថ្ងៃ​៧​មករា នោះ​ឡើយ៕