ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចុះ​សួរសុខទុក្ខ​អធិការ​នគរបាល​ស្រុក​ពេ​ជ្រា​ដា​ដែល​សម្រាក​ព្យាបាល​នៅ​ខេត្ត​ដាក់​ឡាក់

5 ឆ្នាំ មុន

ខេត្ត​ដាក់​ឡាក់ ៖ លោក​ឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការ​នគរបាល​ខេត្តមណ្ឌលគិរី រួម​ទាំង​លោកស្នងការ​រង និង​មន្ត្រី​ក្រោម​ឱវាទ​បាន​អញ្ជើញ​ចុះ​សួរសុខទុក្ខ​លោក​វរសេនីយ៍ត្រី តាត់ យ៉េន…

ខេត្ត​ដាក់​ឡាក់ ៖ លោក​ឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការ​នគរបាល​ខេត្តមណ្ឌលគិរី រួម​ទាំង​លោកស្នងការ​រង និង​មន្ត្រី​ក្រោម​ឱវាទ​បាន​អញ្ជើញ​ចុះ​សួរសុខទុក្ខ​លោក​វរសេនីយ៍ត្រី តាត់ យ៉េន អធិការ​នគរបាល​ស្រុក​ពេ​ជ្រា​ដា​នា​ថ្ងៃ​ទី​០៣ ខែកក្កដា ឆ្នាំ​២០១៨​នេះ​ដែល​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ខេត្ត​ដាក់​ឡាក់​នៃ​សាធារណៈរដ្ឋ​សង្គមនិយម​វៀតណាម គ្រា​ដែល​លោក​បាន​រង​របួស​ដៃស្តាំ ពេល​ឆ្មក់​ចូល​បង្ក្រាប​ការ​ជួញដូរ​គ្រឿងញៀន​នៅ​មូលដ្ឋាន​របស់​លោក​ផ្ទាល់​កាលពី​ថ្ងៃ​ទី​២៦ ខែមិថុនា ឆ្នាំ​២០១៨ ។

លោកស្នងការ​នគរបាល​ខេត្ត​បាន​ពាំនាំ​ការ​សួរសុខទុក្ខ​ពី​សំណាក់​ឯកឧត្តម​អភិបាលខេត្ត​មណ្ឌលគិរី និង​មន្ត្រី​នគរបាល​ទាំងអស់ ។ លោកស្នងការ​បាន​លើកទឹកចិត្ត​ដល់​លោក​អធិការ​ស្រុក​ពេ​ជ្រា​ដា​ត្រូវ​ថែទាំ​សុខភាព និង​ត្រូវ​ពិសា​ថ្នាំ​ឲ្យ​បាន​ទៀងទាត់ តាម​វេជ្ជបញ្ជា​ពេទ្យ​ជា​ពិសេស​ក៏​សូម​ជូនពរ​ឲ្យ​លោក​អធិការ និង​លោកនាយ​ការិយាល័យ​ប្រឆាំង​ភេ​វ​កម្ម និង​ឧក្រិដ្ឋកម្ម​ឆ្លង​ដែន​ឆាប់​ជា​សះស្បើយ ដើម្បី​វិល​ត្រឡប់​ទៅ​បម្រើ​ការងារ​នៅ​ក្នុង​អង្គភាព​វិញ ។

នា​ឱកាស​នោះ​ដែរ លោកស្នងការ​នគរបាល​ខេត្ត​បាន​នាំ​យក​ថវិកា​ឯកឧត្តម ស្វាយ សំ​អ៊ា​ង អភិបាលខេត្ត​ចំនួន​២​លាន​រៀល​រួម​ទាំង​ថវិកា​លោកស្នងការ​ផ្ទាល់​ចំនួន​៥០០​ដុល្លារ​ក៏​ដូច​ជា មន្ត្រី​ក្រោម​ឱវាទ​ចំនួន​២៥០​ដុល្លារ និង​៦៥០០០​ម៉ឺន​រៀល​ផ្តល់​ជូន​លោក​វរសេនីយ៍ត្រី តាត់ យ៉េន អធិការ​នគរបាល​ស្រុក​ពេ​ជ្រា​ដា និង​លោក​វរសេនីយ៍ទោ បឹង ដែង នាយការិយាល័យ​ប្រឆាំង​ភេ​វ​កម្ម និង​ឧក្រិដ្ឋកម្ម​ឆ្លង​ដែន​ដែល​កំពុង​សម្រាក​ព្យាបាល​នៅ​ខេត្ត​ប្រទេស​វៀតណាម ។

សូម​បញ្ជាក់​ថា លោក​អធិការ​នគរបាល​ស្រុក​ពេ​ជ្រា​ដា​បាន​ចូល​ទៅ​បង្ក្រាប​ឈ្មួញ​ទុច្ចរិត​ជួញដូរ​គ្រឿងញៀន​ក្នុង​មូលដ្ឋាន​របស់​លោក​នៅ​វេលា​ម៉ោង​៩​យប់​ថ្ងៃ​ទី​២៦ មិថុនា ២០១៨ ភូមិ​ពូ​លុ ឃុំ​ប៊ូ​ស្រា ស្រុក​ពេ​ជ្រា​ដា ខេត្តមណ្ឌលគិរី ។ ហើយ​ត្រូវ​បាន​ជនសង្ស័យ​តដៃ​បណ្តាល​ឲ្យ​លោក​អធិការ​ស្រុក​ពេ​ជ្រារ​ងរ​បួស​ដៃ​ខាងស្តាំ ចំណែក​ជនសង្ស័យ​ម្នាក់​ត្រូវ​សមត្ថកិច្ច​បាញ់​បាក់​ភ្លៅ​ម្ខាង​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ