ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តើ​គួរ​សង្គ្រោះ​អ្នកជំងឺ​គាំងបេះដូង​ដោយ​របៀប​ណា មុន​ពេល​បញ្ជូន​ដល់​មន្ទីរពេទ្យ?

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ការ​ដឹង​ពី​អាការៈរោគ និង​រោគ​សញ្ញា​ដំបូង​ៗ​នៃ​ជំងឺ​បេះដូង គឺជា​រឿង​សំខាន់ ព្រោះ​វា​អាច​ជួយ​លោក​អ្នក​ឲ្យ​ទទួល​បាន​នូវ​ការ​ពិនិត្យ និង​ព្យាបាល​បាន​ទាន់​ពេល​វេលា ។ គាំងបេះដូង​គឺជា​ឃាតករ​កាច​សាហាវ​ដែល​សម្លាប់​អ្នកជំងឺ​បេះដូង​បាន​ភ្លាម​។ នេះ​បើ​តាម​ប្រសាសន៍​របស់​លោក​វេជ្ជបណ្ឌិត…

រាជធានី​ភ្នំពេញ ៖ ការ​ដឹង​ពី​អាការៈរោគ និង​រោគ​សញ្ញា​ដំបូង​ៗ​នៃ​ជំងឺ​បេះដូង គឺជា​រឿង​សំខាន់ ព្រោះ​វា​អាច​ជួយ​លោក​អ្នក​ឲ្យ​ទទួល​បាន​នូវ​ការ​ពិនិត្យ និង​ព្យាបាល​បាន​ទាន់​ពេល​វេលា ។ គាំងបេះដូង​គឺជា​ឃាតករ​កាច​សាហាវ​ដែល​សម្លាប់​អ្នកជំងឺ​បេះដូង​បាន​ភ្លាម​។ នេះ​បើ​តាម​ប្រសាសន៍​របស់​លោក​វេជ្ជបណ្ឌិត ស៊ូ​វ៉ា​ត គង់​ដុម​រ៉ុ​ង​គាត (Dr. Suwat Kongdumrongkiat) ឯកទេស​ខាង​រោគ​បេះដូង​នៃ​មជ្ឈមណ្ឌល​ជំងឺ​បេះដូង​នៃ មន្ទីរ​ពេទ្យ Phayathai 3 hospital នៅ​ក្រុង​បា​កក ប្រទេស​ថៃ ។

ការ​យល់​ដឹង​ឲ្យ​នូវ​រោគ​សញ្ញា​ដំបូង​ៗ​នៃ​ការ​គាំងបេះដូង គឺជា​រឿង​ដែល​ចាំបាច់ ព្រោះ​ការ​​ខកខាន​ត្រឹម ១​នាទី គឺ​អាច​ឆក់​យក​ជីវិត​មនុស្ស​បាន ។ យ៉ាងណាមិញ​លោក​វេជ្ជ​បណ្ឌិត ស៊ូ​វ៉ា​ត គង់​ដុម​រ៉ុ​ង​គាត (Dr. Suwat Kongdumrongkiat) បាន​បញ្ជាក់​ថា នៅ​ពេល​ណា​លោក​អ្នកមាន​អាកា​រៈ ឬ​រោគ​សញ្ញា​ដូច​ជា​ឈឺ​ចុក​ទ្រូង​ខ្លាំង​ខុស​ពី​ធម្មតា បែកញើស​ក្អួតចង្អោរ ការ​ក្រហាយ ឬ​តឹងទ្រូង​ខុស​ពី​ធម្មតា​ជាដើម ចាំបាច់​ត្រូវ​រូតរះ​ទៅ​កាន់​មន្ទីរ​ពេទ្យ​​ជា​បន្ទាន់ មាន​ន័យ​ថា គឺ​ទៅ​កាន់​មន្ទីរពេទ្យ​ឯកទេស​ខាង​បេះដូង ទីកន្លែង​ដែល​មាន​ឧបករណ៍ និង​សម្ភារៈ​វេជ្ជសាស្ត្រ​សម្រាប់​ការ​ជួយ​សង្គ្រោះ​ជីវិត​លោក​អ្នក ។

វេជ្ជបណ្ឌិត ស៊ូ​វ៉ា​ត គង់​ដុម​រ៉ុ​ង​គាត (Dr. Suwat Kongdumrongkiat) មាន​ប្រសាសន៍​ថា​៖ «​ជា​ទូទៅ​គឺ​យើង​ហៅ​ថា ១​នាទី​សម្រាប់​ជីវិត ត្រង់នេះ​គឺ​ចង់​សំដៅ​ថា​នៅ​ពេល​ដែល​លោក​​អ្នក​អញ្ជើញ​ទៅ​ដល់​មន្ទីរពេទ្យ​កាន់តែ​លឿន គឺ​លទ្ធភាព​ដែល​យើង​អាច​ជួយ​សង្គ្រោះ​ជីវិត​របស់​អ្នក​កាន់តែ​មាន​ច្រើន ។ ជា​ពិសេស​ត្រូវ​ទៅ​កាន់​មន្ទីរពេទ្យ​ជំនាញ​ខាង​បេះដូង​នៅ​ជិត​លោក​អ្នក​បំផុត ព្រោះ​មិន​ត្រូវ​ខាត​ពេល​ក្នុង​ការ​ចូល​ទៅ​កាន់​មណ្ឌល​សុខ​ភាព ឬ​មន្ទីរពេទ្យ​ណា​ដែល​គ្មាន​ឯកទេស​និង​ឧបករណ៍​ជួយ​សង្គ្រោះ​ជីវិត​អ្នកជម្ងឺ​បេះដូង​នោះ​ទេ ព្រោះ​វា​ជា​ការ​ប្រថុយប្រថាន​ខ្លាំង​ណាស់​» ។

សម្រាប់​ការ​ជួយ​សង្គ្រោះ​អ្នកជំងឺ​គាំងបេះដូង លោក​វេជ្ជបណ្ឌិត​បាន​ពន្យល់​ថា ការ​ព្យា​បាល​ដ៏​ល្អ​បំផុត​នោះ​គឺ​តាម​រយៈ​ការ​ធ្វើការ​ជួយ​សង្គ្រោះ​ឲ្យ​ថ្នាំលេប ដើម្បី​ឲ្យ​ស្ថានភាព​ធូរស្រាល បន្ទាប់​មក​នឹង​ធ្វើការ​ពិនិត្យ​លម្អិត​ថា តើ​ការ​វាយប្រហារ​នេះ​កើតឡើង​ដោយ​សារ​​តែ​សរសៃឈាម ឬ​សរសៃ​អាក់ទែ បេះដូង​មាន​បញ្ហា ដើ​ម្ប​កំណត់​នូវ​ការ​ព្យាបាល​មួយ​​ដែល​ត្រឹមត្រូវ​តាម​ស្ថានភាព​អ្នកជំងឺ​ម្នាក់​ៗ ។ រាល់​នាទី​បន្ទាប់​ពី​ការ​គាំងបេះដូង​, ជាលិកា​បេះដូង​កាន់តែ​ខ្សោយ ឬ​អាច​ងាប់​។ ការ​ស្តារ​លំហូរ​ឈាម​ឆាប់រហ័ស​ជួយ​ការពារ​ការ​ខូចខាត​បេះដូង​របស់​លោក​អ្នក​។

វេជ្ជបណ្ឌិត ថេ​ង យូ​ដា​លី​ន ឯកទេស​ជំងឺ​បេះដូង​នៃ​មន្ទីរពេទ្យ​កាល់​ម៉ែ​ត​មាន​ប្រសាសន៍​ថា មែនទែន​ទៅ​ភាសា​ខ្មែរ​យើង​ថា គាំងបេះដូង ប៉ុន្តែ​ជា​ទូទៅ​មូលហេតុ​នៃ​ជំងឺ​គាំង​បេះដូង​​នោះ គឺ​ភាគច្រើន​បណ្តាល​មក​ពី​វិបត្តិ​ស្ទះ​សរសៃឈាម​បេះដូង ហើយ​ដែល​វា​ធ្វើ​ឲ្យ​មាន​បញ្ហា​ចង្វាក់បេះដូង ដោយសារ​ស្លោក​សាច់​បេះដូង និង​ធ្វើ​ឲ្យ​អ្នកជំងឺ​គាំង​បេះដូង។ ភាគច្រើន​គឺ​អាច​ស្លាប់​គ្រោះថ្នាក់​ដល់​ជីវិត ។

សម្រាប់​មន្ទីរពេទ្យ​កាល់​ម៉ែ​ត​គឺ​ប្រទះ​ឃើញ​ថា ប្រជាពលរដ្ឋ​ខ្មែរ​ភាគច្រើន​គឺ​មាន​ជំងឺ​ស្ទះ​សរសៃឈាម​បេះដូង មាន​រោគ​សញ្ញា​ដែល​ត្រូវ​ចាប់អារម្មណ៍​បំផុត​នោះ​គឺ​ការ​ចុក​ទ្រូង ។ ចុក​ទ្រូង​នោះ​មាន​ន័យ​ថា ចុក​ណែន ឬ​មួយ​ក៏​ចង់​ស្ទះ អាច​ចាក់​មក​ថ្គាម ឬ​ក៏​ចាក់​មក​ដៃ ហើយ​ភាគច្រើន​គឺ​ចាក់​មក​ដៃ​ខាងឆ្វេង ។ ប្រសិនជា​បងប្អូន​មាន​រោគ​សញ្ញា ចុក​ទ្រូង​ដូច​ខ្ញុំ​បាន​រៀបរាប់​ខាងលើ​នេះ ហើយ​គាត់​មាន​កត្តា​គ្រោះថ្នាក់​ដូច​ជា​៖ គាត់​ធាត់ គាត់​លើស​ឈាម ទឹកនោមផ្អែម ឬ​ក៏​គាត់​ជក់បារី​អី​ជាដើម​នោះ សូម​រួសរាន់​មក​មន្ទីរពេទ្យ​ឯកទេស​ណាមួយ​ជា​បន្ទាន់​។

អត្ថបទ​នេះ​នាំ​ជូន​មក​ដោយ​ក្រុមហ៊ុន​ធានា​រ៉ាប់រង​ជីវិត AIA

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ