ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អភិវឌ្ឍន៍​ប្រទេស​តាម​បែប​ទ្រឹស្តី​ពុទ្ធសាសនា

5 ឆ្នាំ មុន

គោល​ធម៌​ព្រះពុទ្ធ​សាសនា​មាន​ទ្រឹស្តី​ល្អ​ៗ​ជា​ច្រើន​ទាក់ទង​នឹង​ការ​អភិវឌ្ឍ​ផង ការ​រក​សេចក្តីសុខ​តាម​ផ្លូវ​កាយ វាចា ចិត្ត​ផង បើ​អ្នកដឹកនាំ​ប្រទេស​យក​ទ្រឹស្តី​ទាំងនោះ​មក​អនុវត្ត​ជាក់ស្តែង ប្រហែលជា​នឹង​ធ្វើ​ឱ្យ​ប្រទេស​ជាតិ​រុងរឿង និង​សុខ​សន្តិភាព​។ ខាងក្រោម​នេះ​ជា​ទ្រឹស្តី​៤​យ៉ាង​ក្នុង​ការ​អភិវឌ្ឍ​ប្រទេសៈ ១-​កាយ​ភាវនា អភិវឌ្ឍន៍​ខាង​កាយ​បាន​ដល់​ការ​អភិវឌ្ឍ​ខាង​ផ្នែក…

គោល​ធម៌​ព្រះពុទ្ធ​សាសនា​មាន​ទ្រឹស្តី​ល្អ​ៗ​ជា​ច្រើន​ទាក់ទង​នឹង​ការ​អភិវឌ្ឍ​ផង ការ​រក​សេចក្តីសុខ​តាម​ផ្លូវ​កាយ វាចា ចិត្ត​ផង បើ​អ្នកដឹកនាំ​ប្រទេស​យក​ទ្រឹស្តី​ទាំងនោះ​មក​អនុវត្ត​ជាក់ស្តែង ប្រហែលជា​នឹង​ធ្វើ​ឱ្យ​ប្រទេស​ជាតិ​រុងរឿង និង​សុខ​សន្តិភាព​។ ខាងក្រោម​នេះ​ជា​ទ្រឹស្តី​៤​យ៉ាង​ក្នុង​ការ​អភិវឌ្ឍ​ប្រទេសៈ

១-​កាយ​ភាវនា អភិវឌ្ឍន៍​ខាង​កាយ​បាន​ដល់​ការ​អភិវឌ្ឍ​ខាង​ផ្នែក សេដ្ឋកិច្ច​ឱ្យ​រាស្ត្រប្រជា មាន​គ្រឿង​ឧបភោគបរិភោគ ដែល​ជា​ជំនួយ​ដល់​រាង​កាយ​ឱ្យ​បាន​លូតលាស់​ល្អ និង​រឹងប៉ឹង​មាំមួន​ខាង​សុខភាព និង​គុណភាព​។

២-​សីល​ភាវនា អភិវឌ្ឍន៍​ខាង​ការ​ប្រព្រឹត្ត ទំនាក់ទំនង​ក្នុង​សង្គម ការ​មាន​សីលធម៌ ច្បាប់ វិន័យ មាន​អាជីវកម្ម​សុចរិត និង​ចេះ​សន្សំ​សំចៃ ។

៣-​ចិត្ត​ភាវនា អភិវឌ្ឍន៍​ខាង​ផ្នែក​ផ្លូវចិត្ត ឱ្យ​ចិត្ត​មាន​សុខភាព មានគុណ​ភាព និង​គុណធម៌​ល្អ​ប្រចាំ​សន្តាន ។

៤-​បញ្ញា​ភាវនា ការ​អភិវឌ្ឍ​ខាង​សតិបញ្ញា ប្រាជ្ញា​ស្មារតី​ចំណេះវិជ្ជា​ដែល​នឹង​ធ្វើ​ឱ្យ​បញ្ញា​មានការ​ឆ្លៀវឆ្លាត​ ឈ្លាសវៃ​ពូកែ ។

គោល​ធម៌​៤​ប្រការ​នេះ​បើ​មាន​ក្នុង​អ្នកដឹកនាំ​ណា ប្រជារាស្ត្រ​នឹង​រស់នៅ​ដោយ​សុខសាន្ត គ្មាន​ចម្បាំងរាំងជល គ្មាន​ការ​បៀតបៀន​គ្នា​… ។