ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​តេ​ជោ​ប្រកាស​មិន​បាន​ផ្តល់​សិទ្ធិ​វិនិយោគ​បឹង​ធម្មជាតិ​ដល់​ក្រុមហ៊ុន​ណាមួយ​ឡើយ

5 ឆ្នាំ មុន
  • ភ្នំពេញ

​រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ប្រកាស បញ្ជាក់​ថា សម្តេច​មិន​បាន​ផ្តល់​សិទ្ធិ​វិនិយោគ​បឹង​ធម្មជាតិ​ដល់​ក្រុមហ៊ុន​ណាមួយ​នោះ​ទេ ទោះបីជា​ក្រុមហ៊ុន​នោះ​មក​ពី​ប្រទេស​ណា​ក៏​ដោយ ។ ការ​លើក​ឡើង​របស់​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា…

​រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ប្រកាស បញ្ជាក់​ថា សម្តេច​មិន​បាន​ផ្តល់​សិទ្ធិ​វិនិយោគ​បឹង​ធម្មជាតិ​ដល់​ក្រុមហ៊ុន​ណាមួយ​នោះ​ទេ ទោះបីជា​ក្រុមហ៊ុន​នោះ​មក​ពី​ប្រទេស​ណា​ក៏​ដោយ ។ ការ​លើក​ឡើង​របស់​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា បន្ទាប់​ពី​សារព័ត៌មាន​រស្មី​កម្ពុជា​បាន​ចុះ​ផ្សាយ​ថា រាជរដ្ឋាភិបាល​ល​នឹង​ដាក់​បឹង​យក្ស​ឡោ​ង​ទៅ​ក្រុមហ៊ុន​ចិន វិនិយោគ​រយៈពេល​៧៥​ឆ្នាំ ។

សម្តេច​តេ​ជោ​បាន​សរសេ​លើ​បណ្តាញ​សង្គម​របស់​សម្តេច​ផ្ទាល់​នៅ​ថ្ងៃ​ទី​៣ ខែកក្កដា ឆ្នាំ​២០១៨ ថា​«​ព្រឹក​នេះ ខ្ញុំ​បាន​មើល​សារព័ត៌មាន​រស្មី​កម្ពុជា​ដែល​បាន​សរសេរ​ថា (​រដ្ឋាភិបាល​នឹង​ដាក់​បឹង​យក្ស​ឡោម​ទៅ​ឱ្យ​ក្រុមហ៊ុន​ចិន​វិនិយោគ​រយៈពេល​៧៥​ឆ្នាំ​) ។ តើ​អ្នក​ណា​បង្កើត​រឿង​បែប​នេះ​ឡើង​ដើម្បី​អ្វី? ។ ក្នុង​ឋានៈ​ជា​ប្រមុខ​រាជរដ្ឋាភិបាល ខ្ញុំ​សុំ​ទាត់​ចោល​ទាំងស្រុង​នូវ​ការ​វិនិយោគឯកជន​ណាមួយ​មក​លើ​បឹង​ធម្មជាតិ​ដ៏​សំខាន់​នេះ ទោះ​ក្រុមហ៊ុន​នោះ​មក​ពី​ប្រទេស​ណា​ក៏​ដោយ​» ។

សម្តេច​ក៏​បាន​គូសបញ្ជាក់​យ៉ាង​ដូច្នេះ​ថា «​យើង​មិន​ឈប់​នៅ​ត្រឹមនេះ​ទេ គឺ​យើង​បន្ត​ពួតដៃគ្នា​អភិវឌ្ឍន៍​កម្ពុជា​អោយ​ក្លាយទៅជា​ប្រទេស​មាន​ប្រាក់​ចំណូល​ខ្ពស់ និង​កាន់តែ​រីក​ចម្រើន ហើយ​ខ្ញុំ​នឹង​នៅ​រួមសុខ​រួមទុក្ខ​ជាមួយ​បងប្អូន​ជា​ច្រើន​ឆ្នាំ​ទៀត ។ យើង​ដើរទៅ​មុខ​ទាំងអស់​គ្នា ដោយ​មិន​អោយ​កម្ពុជា​វិល​ទៅ​រក​សង្គ្រាម និង​វិនាសកម្ម​សារ​ជា​ថ្មី​បាន​ឡើយ​» ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ