ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្គាល់​មុខតែ​មិន​ស្គាល់ចិត្ត ចុង​ក្រោយ​ភ្លឺភ្នែក​ត្រូវ​គេ​បោក​បន្ត

5 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្ដាល ៖ យុវជន​ម្នាក់​ត្រូវ​បាន​នគរបាល​ចាប់ខ្លួន​កាលពី​ថ្ងៃ​ទី​២ ខែកក្កដា ឆ្នាំ​២០១៨ បន្ទាប់​ពី​បាន​ឆបោក​ម៉ូតូ​មួយ​គ្រឿង​ពី​អ្នក​ស្គាល់គ្នា​យក​ទៅ​ដោះ​ដូរ​គ្រឿង​លក់ ហើយ​ត្រូវ​ជន​ម្នាក់​ទៀត​ឆបោក​ម៉ូតូ​បន្ត​ទៀត ។ មន្ត្រី​នគរបាល​ស្រុក​ល្វាឯម​បានឱ្យ​ដឹង​ថា ជនសង្ស័យ​ដែល​បាន​ចាប់ខ្លួន​ឈ្មោះ…

ខេត្តកណ្ដាល ៖ យុវជន​ម្នាក់​ត្រូវ​បាន​នគរបាល​ចាប់ខ្លួន​កាលពី​ថ្ងៃ​ទី​២ ខែកក្កដា ឆ្នាំ​២០១៨ បន្ទាប់​ពី​បាន​ឆបោក​ម៉ូតូ​មួយ​គ្រឿង​ពី​អ្នក​ស្គាល់គ្នា​យក​ទៅ​ដោះ​ដូរ​គ្រឿង​លក់ ហើយ​ត្រូវ​ជន​ម្នាក់​ទៀត​ឆបោក​ម៉ូតូ​បន្ត​ទៀត ។

មន្ត្រី​នគរបាល​ស្រុក​ល្វាឯម​បានឱ្យ​ដឹង​ថា ជនសង្ស័យ​ដែល​បាន​ចាប់ខ្លួន​ឈ្មោះ ជា ប្រុស​ពៅ ភេទ​ប្រុស អាយុ​១៧ ឆ្នាំ មុខរបរ​កម្មករ ទីលំនៅ​ភូមិ​កោះ​តូច ឃុំ​កោះ​ឧកញ៉ា​តី ស្រុក​ខ្សាច់កណ្តាល ខេត្តកណ្តាល ។ ចំណែក​ជន​រង​គ្រោះ​ឈ្មោះ លាង វិ​ឆៃ ភេទ​ប្រុស អាយុ​២៦​ឆ្នាំ មុខរបរ​កសិករ ទីលំនៅ​ភូមិ​កោះ​កែវ​ក្រោម ឃុំ​កោះ​កែវ ស្រុក​ល្វាឯម ខេត្តកណ្តាល ។ សម្ភារ​បាត់បង់ រួម​មាន ម៉ូតូ​ចំនួន​១​គ្រឿង​ម៉ាក​ស៊ុ​យ​សូ​គី​ឡែ​ត ឡើង​ស៊េរី​ឆ្នាំ​២០១៨ (​មិន​ទាន់​ធ្វើ​ស្លាក​លេខ​) ពណ៌​សលាយ​លឿង ។

នគរបាល​បានឱ្យ​ដឹង​បន្ថែម​ថា មុន​ពេល​កើតហេតុ​ជនសង្ស័យ​បាន​មក​ស៊ឺ​ឈ្នួល​ស្ទូច​ផ្ទះ​នៅ​ភូមិ​កោះ​កែវ​ក្រោម​រយៈពេល​ពីរ​ថ្ងៃ​មក​ហើយ លុះដល់​យប់​ថ្ងៃ​ទី​២៧ មិថុនា ជន​រង​គ្រោះ និង​ជន​ស​ង្ស​យ័​ទើបតែ​ស្គាល់គ្នា​រយៈពេល​តែ​ពីរ​ម៉ោង​ដោយ​ផឹកស្រា​ជាមួយ​គ្នា​នៅផ្ទះ​ឈ្មោះ ផុ​ន សឿ​ន បន្ទាប់​មក​ជនសង្ស័យ​បាន​ខ្ចី​ម៉ូតូ​ជន​រង​គ្រោះ​ដោយ​ប្រាប់​ថា ទៅ​ទិញ​ទឹកក្រូច ជន​រង​គ្រោះ​ក៏​បាន​ឲ្យ​ម៉ូតូ​ទៅ​ជនសង្ស័យ ។ ពេល​បាន​ម៉ូតូ​ក៏​បាន​ជិះ​ម៉ូតូ​យក​ទៅ​បាត់​តែ​ម្តង ។

ថ្ងៃ​ទី​២ កក្កដា ជន​រង​គ្រោះ​បាន​ទួល​ព័ត៌មាន​ថា ជន​ស​ង្ស​យ័​បាន​ចូល​ផ្ទះ​នៅ​ភូមិ​កោះ​តូច ឃុំ​កោះ​ឧកញ៉ា​តី ស្រុក​ខ្សាច់កណ្តាល ខេត្ត កណ្តាល ក៏​បាន​ទៅ​ដល់​ផ្ទះ​ជនសង្ស័យ​ឃើញ​ហើយ​ក៏​បាន​ប្តឹង​នគរបាល​ប៉ុស្តិ៍​កោះ​ឧកញ៉ា​តី​ហើយ​បាន​នាំ​ខ្លួន​ជនសង្ស័យ​យក​មក​ប្រគល់​ឱ្យ នគរបាល​អធិការដ្ឋាន​នគរបាល​ស្រុក​ល្វាឯម​បន្ត​ចាត់ការ​តាម​នីតិវិធី ។

តាម​ការ​សាកសួរ​ចម្លើយ​ជនសង្ស័យ​បាន​សារភាព​ថា ពិតជា​បាន​យក​ម៉ូតូ​របស់​ជន​រង​គ្រោះ​ពិតប្រាកដ​មែន​ដោយ​យក​ទៅ​ដោះ​ដូរ​គ្រឿង​បញ្ចាំ​បាន​ប្រាក់​១៥០​ដុល្លារ និង​ប្រាក់​៦​ម៉ឺន​រៀល​ដើរ​ស៊ីចាយ ។ លុះដល់​ថ្ងៃ​ទី​២ កក្កដា ត្រូវ​បាន​ជន​ម្នាក់​ទៀត​មិន​ស្គាល់​អត្តសញ្ញាណ​បាន​បោក​ម៉ូតូ​នេះ​យក​ទៅ​បន្ត​បាត់​ទៀត ។ ជនសង្ស័យ​ត្រូវ​បាន​នគរបាល​កសាង​សំណុំរឿង​ចាត់ការ​តាម​នីតិវិធី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ