ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្នាឯងបង្ខាំងជំរិតគ្នា​ឯង​​ ផ្អើលអស់​សមត្ថកិច្ច​ខ្មែរ​

5 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ ៖ កាលពី​វេលា​ម៉ោង​១២​ថ្ងៃត្រង់​ថ្ងៃ​ទី​២ កក្កដា ២០១៨ កម្លាំង​សមត្ថកិច្ច​នគរបាល​ក្រុងព្រះសីហនុ​បង្ក្រាប​បទល្មើស​ជនជាតិ​ចិន​បង្ខាំង​ជនជាតិ​ចិន​ដូច​គ្នា ដើម្បី​ជំរិត​ទារប្រាក់ ដោយ​បាន​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​៥​នាក់ ចំណែក​ជនសង្ស័យ​៣​នាក់​ទៀត​រត់គេច​ខ្លួន​បាត់​។ ជនសង្ស័យ​ទាំង​៥​នាក់​នោះ​រួម​មាន…

ខេត្ត​ព្រះ​សីហ​នុ ៖ កាលពី​វេលា​ម៉ោង​១២​ថ្ងៃត្រង់​ថ្ងៃ​ទី​២ កក្កដា ២០១៨ កម្លាំង​សមត្ថកិច្ច​នគរបាល​ក្រុងព្រះសីហនុ​បង្ក្រាប​បទល្មើស​ជនជាតិ​ចិន​បង្ខាំង​ជនជាតិ​ចិន​ដូច​គ្នា ដើម្បី​ជំរិត​ទារប្រាក់ ដោយ​បាន​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​៥​នាក់ ចំណែក​ជនសង្ស័យ​៣​នាក់​ទៀត​រត់គេច​ខ្លួន​បាត់​។

ជនសង្ស័យ​ទាំង​៥​នាក់​នោះ​រួម​មាន ១-​ឈ្មោះ Yang Jun ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ ជា​អ្នក​ទេសចរណ៍ ២-​ឈ្មោះ Hou Jian ភេទ​ប្រុស អាយុ​២៩​ឆ្នាំ មុខរបរ​បុគ្គលិក​កាស៊ីណូ Golden City ៣-​ឈ្មោះ Jiu Fei Bin ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ មុខរបរ​បុគ្គលិក​កាស៊ីណូ New Macau ៤-​ឈ្មោះ Wo Luo Yang ភេទ​ប្រុស អាយុ​២៤​ឆ្នាំ មុខរបរ​បុគ្គលិក​កាស៊ីណូ ជី​ន​ប៉ី និង​៥-​ឈ្មោះ Huang Wan Ying ភេទ​ប្រុស អាយុ​២៥​ឆ្នាំ ជា​អ្នក​ទេសចរណ៍ ។ ចំណែក​សម្ភារៈ​ដកហូត​បាន​រួម​មាន ខ្នោះដៃ​ចំនួន​៥​គូ ពិល​ឆក់​ចំនួន​២ ទូរស័ព្ទ​ចំនួន​៧​គ្រឿង ។ ទាក់ទិន​នឹង​ករណី​បង្ក្រាប​ក្រុម​ជនសង្ស័យ​បង្ខាំង​មនុស្ស​ជំរិត​ទារប្រាក់​ទាំងនោះ ត្រូវ​បាន​លោក​ឧត្តមសេនីយ៍ទោ ជួន ណា​រិ​ន្ទ ស្នងការ​នគរបាល​ខេត្ត​ព្រះ​សីហ​នុ​ថ្លែង​ឲ្យ​ដឹង​ថា នៅ​វេលា​ម៉ោង​ខាងលើ សមត្ថកិច្ច​មូល​ដ្នា​ន​ទទួល​បាន​ព័ត៌មាន​ថា មាន​ជនជាតិ​ចិន​១​ក្រុម​ពពាក់ព​ពួន​គ្នា​ចេញចូល​ផ្ទះ​ជួល​មួយ​កន្លែង​ស្ថិត​នៅ​ក្រុម​៣៣ ភូមិ​៥ សង្កាត់​លេខ​៤ ក្រុងព្រះសីហនុ អាច​កំណត់​បានជា​ក្រុម​មាន​សមាសភាព​មិនល្អ ។ ក្រោយ​ពេល​ទទួល​បាន​ព័​ត៌​នោះ​ភ្លាម ក្នុង នាមរូប​លោក​ជា​ស្នងការ និង​មាន​ជំនាញ​ព្រហ្មទណ្ឌ​ច្រើន​ឆ្នាំ​ផង បាន​ប្រើប្រាស់​កម្លាំង​កា​រិ​យាល័យ​ជំនាញ​ចុះ​ទៅ​សហការ​ជាមួយ​អធិការដ្ឋាន​នគរបាល​ក្រុងព្រះសីហនុ និង​កម្លាំង​ប៉ុស្តិ៍​រដ្ឋបាល​សង្កាត់​លេខ​៤ ក្រោម​ការ​សម្របសម្រួល​ពី​លោកស្រី​ព្រះរាជអាជ្ញា​នៃ​អយ្យការ​អម​សាលាដំបូង​ខេត្ត បាន​ចូល​ទៅ​ធ្វើការ​ឆែកឆេរ​ផ្ទះ​ជួល​១​កន្លែង​នោះ និង​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​៥​នាក់ ដូច​មានឈ្មោះ​ខាងលើ ព្រមទាំង​បាន​ធ្វើការ​រំដោះ​ជន​រង​គ្រោះជា​ជនជាតិ​ចិន​៥​នាក់​ដែល​ត្រូវ​ជនសង្ស័យ​បាន​ចាប់​យក​ទៅ​បង្ខាំង​ទុក​ដើម្បី​ជម្រិត​ទារប្រាក់​ផង​ដែរ ។

លោកស្នងការ​នគរបាល​ខេត្ត​បន្ត​ថា បន្ទាប់​ពី​សមត្ថកិច្ច​បាន​ធ្វើការ​ឃាត់ខ្លួន​សង្ស័យ​ទាំ​៥​នាក់​នោះ​មក ពួក​គេ​បាន​សារភាព​គ្នា​ថា កាលពី​ថ្ងៃ​ទី​៣០ មិថុនា ២០១៨ ពួក​គេ (​ក្រុម​ជន​ជនសង្ស័យ​) និង​ជន​រង​គ្រោះ​បាន​ស្រុះស្រួល​គ្នា​ចូល​លេង​ល្បែងស៊ីសង​នៅ​កាស៊ីណូ​មួយ ហើយ​ជន​រង​គ្រោះ​៥​នាក់​រួម​មាន ១-​ឈ្មោះ Chen Dong Qin ភេទ​ប្រុស អាយុ​២៣​ឆ្នាំ ជា​អ្នក​ទេសចរណ៍ ២-​ឈ្មោះ Jian Liang ភេទ​ប្រុស អាយុ​២៩​ឆ្នាំ ជា​អ្នក​ទេសចរណ៍ ៣-​ឈ្មោះ Zeng Zhi Quo ភេទ​ប្រុស អាយុ​២៧​ឆ្នាំ មុខរបរ​បុគ្គលិក​កាស៊ីណូ New Macau ៤-​ឈ្មោះ Ling Yong Yong ភេទ​ប្រុស អាយុ​២៩​ឆ្នាំ ជា​អ្នក​ទេសចរណ៍ និង​៥-​ឈ្មោះ Shi Hao Bo ភេទ​ប្រុស អាយុ​៤៦​ឆ្នាំ ជា​អ្នក​ទេសចរណ៍ បាន​ចាញ់ល្បែង​អស់ប្រាក់​ពី​ខ្លួន ហើយ​ក៏​បាន​នាំ​គ្នា​ខ្ចីប្រាក់​ពី​ក្រុម​ជនសង្ស័យ ដើម្បី​បាន​លេង​បន្ត​ទៀត ។ ខណៈ​ក្រុម​ជនសង្ស័យ​ក៏​បាន​ចាញ់​អស់ប្រាក់​ពី​ខ្លួន​ដែរ ពួក​គេ​បាន​ទាមទារ​ប្រាក់​ពី​ជន​រង​គ្រោះ​វិញ ប៉ុន្តែ​ពេល​នោះ​ជន​រង​គ្រោះ​គ្មាន​ប្រាក់​សង​ទៅ​ជនសង្ស័យ​ទេ ព្រោះ​ចាញ់​អស់​ដូច​គ្នា ទើបបាន​ក្រុម​ជនសង្ស័យ​កើត​គំនិត​ចាប់​បង្ខាំង​ជន​រង​គ្រោះ ទុក​ជំរិត​ទារប្រាក់​ពី​ឪពុក​ម្តាយ​នៅ​ឯ​ប្រទេស​ចិន ដើម្បី​ឲ្យ​ផ្ញើ​លុយ​មក​សង​ពួក​គេ​វិញ និង ដែល​ជា​ថ្នូរ​ក្នុង​ការ​ដោះ​លែង​ជន​រង​គ្រោះ​ទាំង​៥​នាក់​នោះ ។

ដោយ​យោង​ទៅ​លើ​ករណី​បង្ក្រាប​ជាក់ស្តែង និង​ស្តាប់​ចម្លើយ​ជនសង្ស័យ​ទាំង​៥​នាក់ ពិតជា​មាន​ភាព​ស៊ី
សង្វាក់​គ្នា​ក្នុង​ការ​ប្រព្រឹត្ត​បទល្មើស​បង្ខាំង​ជម្រិត​ទារប្រាក់​មែន សមត្ថកិច្ច​រៀបចំ​កសាង​សំណុំរឿង បញ្ជូន​ជនសង្ស័យ​ទៅ​កាន់​សាលាដំបូង​ខេត្ត ដើម្បី​ចាត់ការ​តាម​នីតិវិធី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ