ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្រណោះម្លេ៉ះ… មុនជួបគ្រោះថ្នាក់ដល់ជីវិតនេះ គឺគាត់កំពុងឈរមើលកូនជិះ​សេះ​វិល

5 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ ស្ត្រី​ម្នាក់​បាន​ស្លាប់​នៅ​នឹងកន្លែងនិង​កូន​តូច​អាយុ​៩​ឆ្នាំ​ រង​របួស​បាក់ដៃ​ស្តាំ ខណៈ​ចូលរួម​ទស្សនា​ពិធីបុណ្យ​ឡើងអ្នកតា​ម្ចាស់​ស្រុក នៅ​ចំណុច​អ្នកតា​ឈើ​ត្រាវ ស្ថិត​ក្នុងភូមិ​ចម្ការ​ចេក ឃុំ​ស្វាយ​ជ្រំ ស្រុក​រលាប្អៀរ ។…

ខេត្តកំពង់ឆ្នាំង ៖ ស្ត្រី​ម្នាក់​បាន​ស្លាប់​នៅ​នឹងកន្លែងនិង​កូន​តូច​អាយុ​៩​ឆ្នាំ​ រង​របួស​បាក់ដៃ​ស្តាំ ខណៈ​ចូលរួម​ទស្សនា​ពិធីបុណ្យ​ឡើងអ្នកតា​ម្ចាស់​ស្រុក នៅ​ចំណុច​អ្នកតា​ឈើ​ត្រាវ ស្ថិត​ក្នុងភូមិ​ចម្ការ​ចេក ឃុំ​ស្វាយ​ជ្រំ ស្រុក​រលាប្អៀរ ។

ហេតុការណ៍​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៣​ និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​១  កក្កដា ខណៈ​មាន​ខ្យល់​បោកបក់​យ៉ាង​ខ្លាំង បណ្តាល​ឱ្យ​ប៉ើង​ឆត្រ​ទៅ​បោក​ចំ​ក្បាល​ស្ត្រី​ខាងលើ និង​កូន​របស់​គាត់ ។ សមត្ថកិច្ច​នគរ​បាល​បានឱ្យ​ដឹង​ថា នៅ​ចំណុ​ច​កើតហេតុ មាន​រៀបចំ​ធ្វើ​ពិធីបុណ្យ​ឡើងអ្នកតា​ដូច​រៀង​រាល់​ឆ្នាំ​រយៈ​ពេល​៣​យប់​៣​ថ្ងៃជា​បុណ្យប្រពៃណី​ និង​សប្បាយ​ណាស់​សម្រាប់​អ្នក​ភូមិ ។ នៅ​រសៀល​ថ្ងៃ​ទី​១ ខែកក្កដា ខណៈ​កំពុង​រៀបចំ​ពិធី​និង​មាន​ប្រជាពលរដ្ឋ​ចូលរួម​យ៉ាងច្រើន​កុះករ​នោះ ក៏​មានការ​ដាក់​តាំង​លក់ដូរ​ទំនិញ​ផ្សេង​ៗ និង​មាន​ពោង​ សម្រាប់​ក្មេង​ៗ​លោត​លេង​កម្សាន្ត​ផង​ដែរ ។

ពេល​នោះ ស្រាប់តែ​មាន​ខ្យល់​បោកបក់​យ៉ាងខ្លាំង ធ្វើ​ឱ្យ​របស់របរ​ជា​ច្រើន​ប៉ើង​តាម​កម្លាំង​ខ្យល់ ដែល​សូ​ម្បី​តែ​ពោង​ខ្យល់​យ៉ាង​ធំ ​សម្រាប់​ក្មេង​លោត​លេង​ក៏​ប៉ើង​ដែរ ។ ចំណែក​ឆត្រ​របស់​ម្ចាស់​ពោង​ដែល​មាន​ជើង​ទម្រ បាន​ប៉ើង​ទៅ​បោក​ចំ​ក្បាល​ស្រី្ត​ម្នាក់​ដែល​កំពុង​ឈរ​មើល​កូន​ជិះសេះ​វិល បណ្តាល​ឲ្យ​ស្លាប់​ភ្លាម​នៅ​នឹង​កន្លែង ។ ចំណែក​កូនស្រី​អាយុ​៩​ឆ្នាំ បាន​ធ្លាក់​ពីលើ​សេះ​ទោង​រង​របួស​បាក់ដៃ ។

ប្រភព​ដដែល​បន្ត​ថា ស្ត្រី​រង​គ្រោះ​ឈ្មោះ យ៉េ ស្រី​ណេ​ត អាយុ​៣៣​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​ឧទុម្ពរ ឃុំ​ស្វាយ​ជ្រំ ស្រុក​រលាប្អៀរ ។ ចំណែក​កូនស្រី​ដែល​រង​របួស​បាក់ដៃ​ឈ្មោះ ណា ធា​រី អាយុ​៩​ឆ្នាំ ។ ក្រោយ​ពេល​កើត​ហេតុ គេ​ឃើញ​ប្តី​ស្រី្ត​រង​គ្រោះ មក​ទទួលយក​សព​ប្រពន្ធ និង​ស្រែក​ទ្រហោយំ​ក្នុង​ក្តី​សោកស្តាយ​ក្រៃ​លែង ដែល​មិន​គួរ​ប្រពន្ធ​និង​កូន​មក​រងគ្រោះថ្នាក់​ដល់​ជីវិត ​ដោយ​គ្រោះ​ធម្មជាតិ​បែប​នេះ​ទាល់តែ​សោះ ។

ដោយឡែក ម្ចាស់​ឆត្រ​ឈ្មោះ សេង សំ​អឿ​នអាយុ​៥៩​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​ទ័ព​ត្បែង ឃុំ​បន្ទាយ​ព្រាល ស្រុក​រលាប្អៀរ ត្រូវ​បាន​នគរបាល​ឃាត់ខ្លួន​នាំ​ទៅ​កាន់​ស្នងការដ្ឋាន​ខេត្ត ដើម្បី​ធ្វើការសាកសួរ​តាម​នីតិវិធី ៕​

អត្ថបទសរសេរ ដោយ