ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ញាក់សាច់​… ប្រពន្ធ​ខ្មែរ​លួច​កាត់​ប្រដាប់​ភេទ​ប្តី​យក​ទៅ​ក្លា​ស្សេ

5 ឆ្នាំ មុន

ប្រទេស​ថៃ ៖ តាម​កាសែត​ថៃ The Nation ចេញផ្សាយ​រសៀល​ថ្ងៃ​ទី​២ ខែកក្កដាបានឱ្យ​ដឹង​ថា ប៉ូលិស​នៅ​ខេត្ត​ឈុ​ន​បុរី បាន​ឃាត់ខ្លួន​ស្ត្រីខ្មែរ​ម្នាក់ដែល​ដោយសារ​តែ​ការ​ប្រចណ្ឌ​ប្តី​ជា​ជនជាតិ​ថៃ ក៏​បាន​ធ្វើ​រឿង​នឹក​ស្មាន​មិន​ដល់​មួយ​ដោយ​កាត់​ប្រដាប់​ភេទ​ប្តី​របស់​ខ្លួន…

ប្រទេស​ថៃ ៖ តាម​កាសែត​ថៃ The Nation ចេញផ្សាយ​រសៀល​ថ្ងៃ​ទី​២ ខែកក្កដាបានឱ្យ​ដឹង​ថា ប៉ូលិស​នៅ​ខេត្ត​ឈុ​ន​បុរី បាន​ឃាត់ខ្លួន​ស្ត្រីខ្មែរ​ម្នាក់ដែល​ដោយសារ​តែ​ការ​ប្រចណ្ឌ​ប្តី​ជា​ជនជាតិ​ថៃ ក៏​បាន​ធ្វើ​រឿង​នឹក​ស្មាន​មិន​ដល់​មួយ​ដោយ​កាត់​ប្រដាប់​ភេទ​ប្តី​របស់​ខ្លួន ហើយ​យក​ទៅ​លាក់​បាត់ ។

តាម​កាសែត​ថៃ​ដដែល​ផ្សាយ​ឱ្យ​ដឹង​ទៀត​ថាស្ត្រី​ខ្មែរ​ខាងលើ​ឈ្មោះ កា​រូ​ណា អាយុប្រមាណ​២៤​ឆ្នាំ បាន​ហៅ​ទូរស័ព្ទ​សង្គ្រោះ​បន្ទាន់​កាលពី​ព្រឹក​ព្រលឹម​ថ្ងៃ​ទី​២ ខែកក្កដា ដើម្បី​ឱ្យ​ជួយ​បញ្ជូនប្តី​របស់​ខ្លួន​ឈ្មោះ ស៊ី​រី​ផា​ន់ សា​នុ​សាន អាយុ៤០​ឆ្នាំទៅ​កាន់​មន្ទីរពេទ្យ ។ ស្ត្រី​រូប​នេះ​បាន​សារភាព​ប្រាប់​ប៉ូលិស​ថា ខ្លួន​មានការ​ខឹងសម្បា​ប្តី ដែលលួច​មាន​ស្នេហា​ជាមួយ​ស្រី​ផ្សេង ក៏​បាន​លួច​កាត់​លិង្គ​ចោល​នៅ​ពេល​ដែល​ប្តី​កំពុង​ដេក​លក់ ។
ដោយសារ​តែ​ឃើញ​ការ​ឈឺចាប់​ខ្លាំង​ក្រោយ​ពេល​កាត់​លិង្គ​ប្តី ទើប​នាង​ទាក់ទង​ទៅ​រក​ការ​សង្គ្រោះ​បន្ទាន់​ដើម្បី​បញ្ជូន​ប្តី​ទៅ​កាន់​មន្ទីរពេទ្យ ។

ប៉ូលិស​ក៏​បាន​ស្វែងរក​លិង្គ​ដែល​ស្ត្រី​ជា​ប្រពន្ធ​កាត់​នោះ និង​បានឃើញ​នៅ​ក្នុង​ធុង​ទឹកកក ហើយ​ក៏​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ ។ ប៉ុន្តែ​ជា​អកុសល​ក្រុម​គ្រូពេទ្យ​ប្រាប់​ថា វា​ជ្រុលពេល​ទៅ​ហើយ​ដើម្បី​ធ្វើការ​ត​ភ្ជាប់​ឱ្យ​បុរស​ជា​ប្តី​វិញ ព្រោះតែ​ជាលិកា​ប្រដាប់​ភេទ​នោះ​បាន​ងាប់​អស់​ទៅ​ហើយ មិន​អាច​វះ​កាត់ត​ភ្ជាប់​ឡើង​វិញ​បាន​ឡើយ ៕

អត្ថបទសរសេរ ដោយ