ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​ជួយ​សង្គ្រោះ​​​និយាយ​ថា៖ «ពួក​អ្នក​ពិតជា​ពូកែ​ធុន​​ទ្រាំ​​មែន»

5 ឆ្នាំ មុន

ប្រទេស​ថៃ ៖​ កុមារ​១២​នាក់​និង​គ្រូបង្ហាត់​បាល់ទាត់​ពួក​គេដែល​ជាប់​ក្នុង​រូ​ូ​ង​ភ្នំ​ទឹក​ជន់​លិច តាំងពី​ថ្ងៃ​ទី​២៣​មិថុនា​មក​នៅ​ប្រទេស​ថៃ ត្រូវ​បាន​រក​ឃើញ​នៅ​រស់​ទាំងអស់កាលពី​យប់​ថ្ងៃ​ទី​២​កក្កដា​ ញាំ​ុ​ងឱ្យ​​ពួក​អ្នក​ជួយ​សង្គ្រោះ​និង​សាច់ញាតិ​គ្រួសារ​ពួក​គេ​ស្រែកហ៊ោ​រីករាយ​យ៉ាង​​ខ្លាំងបំផុត ​។ ក្រោយ​រក​ឃើញ​ហើយ​ផ្ដល់​ចំណីអាហារ​ និង​ពិ​និត្យ​​​សុខភាព ពួក​គេ​នឹងត្រូវ​​នាំចេញពី​រូងភ្នំ​​ប​ញ្ចូ​ន​មក​កាន់​មន្ទីរពេទ្យ​ឈៀង​រ៉ៃ…

ប្រទេស​ថៃ ៖​ កុមារ​១២​នាក់​និង​គ្រូបង្ហាត់​បាល់ទាត់​ពួក​គេដែល​ជាប់​ក្នុង​រូ​ូ​ង​ភ្នំ​ទឹក​ជន់​លិច តាំងពី​ថ្ងៃ​ទី​២៣​មិថុនា​មក​នៅ​ប្រទេស​ថៃ ត្រូវ​បាន​រក​ឃើញ​នៅ​រស់​ទាំងអស់កាលពី​យប់​ថ្ងៃ​ទី​២​កក្កដា​ ញាំ​ុ​ងឱ្យ​​ពួក​អ្នក​ជួយ​សង្គ្រោះ​និង​សាច់ញាតិ​គ្រួសារ​ពួក​គេ​ស្រែកហ៊ោ​រីករាយ​យ៉ាង​​ខ្លាំងបំផុត ​។ ក្រោយ​រក​ឃើញ​ហើយ​ផ្ដល់​ចំណីអាហារ​ និង​ពិ​និត្យ​​​សុខភាព ពួក​គេ​នឹងត្រូវ​​នាំចេញពី​រូងភ្នំ​​ប​ញ្ចូ​ន​មក​កាន់​មន្ទីរពេទ្យ​ឈៀង​រ៉ៃ ​ ។

អភិបាលខេត្ត​ឈៀង​រ៉ៃ​ លោក NARONGSAK OSOTTANAKORN  បាន​​អបអរសាទរ​កងរំពង របស់​ក្រុម​អ្នក​ជួយ​សង្គ្រោះ​ និង​បណ្ដា​អ្នកកាសែត​ប្រកាស​​ថា យើង​រក​ឃើញ​មនុស្ស​ទាំង​១៣​នាក់​នោះ​ នៅ​រស់រាន​ទាំងអស់​គ្នា ​។ ​ពួក​អ្នក​ជួ​យស​ង្ក្រោះ​ស្ថិត​ក្នុង​រូងភ្នំ​មួយ​រយៈ​ជាមួយ​ពួក​គេ​ រហូត​ទល់​ពួក​គេ​ត្រូវ​បំប៉ន​ឱ្យ​​មាន​កម្លាំងកំហែង​ឡើង​វិញ ដើម្បី​អាច​នាំ​ចេញ​កុ្ន​ុ​ង​ចម្ងាយ​ជិត​៤​គីឡូម៉ែត្រ​ពី​ច្រកចូល​រូង ដែល​​មួយ​ផ្នែក​នៅ​មានទឹក​លិច​នៅឡើយ​ ។

អភិបាល​ខ្តេ​ត​បន្ត​ថា យើង​ស្ទើរ​ពុំ​ជឿ​ តើ​ពួក​គេ​អាចរ​ស់បែប​ម៉េច បើ​គ្មាន​អី​ហូប​ចាប់តាំងពី​ច្រើន​ថ្ងៃ​មក​ហើយ​នោះ​ ។ ​គ្រូពេទ្យ​ម្នាក់ ​ត្រូវ​បា​នប​ញ្ចូ​ន​ទៅ​ដោយ​មុជទឹក ​ដើម្បី​វាយតម្លៃ​ស្ថានភាព​សុខភាព​ពួក​គេ ​មុន​នាំ​ចេញ​ ។​ អ្នក​ទាំងនេះ​ស្ថិត​នៅ​យូរ​ក្នុង​ទី​ងងឹត​ អាច​មាន​បញ្ហា​ភ្នែក ​និង​សួត​។

វី​ដេ​អូ​ថត​ដោយ​ពួក​អ្នក​ជួយ​សង្គ្រោះ បង្ហាញ​កុមារ​ទាំងនេះ​ មាន​រាង​កាយ​ស្គមស្គាំង​ស្លៀកពាក់​ខោអាវ​បាល់ទាត់​មាន​ប្រឡាក់​ភក់​ច្រមក ពេល​លូន​តាម​ច្រក​ចង្អៀត​មក​រក​ទឹក​ផឹក​។

ក្រោយ​រក​ឃើញ​ពួក​គេ អ្នក​ជួយ​សង្គ្រោះ​ម្នាក់​និយាយ​ភាសា​អង់គ្លេស សួរ​ពួក​គេ​ថា ​តើ​ពួក​អ្នកមាន​គ្នា​ប៉ុន្មាន​នាក់ ?​ កុមារ​ម្នាក់​និយាយ​ថា​ អរគុណ ហើយ​ម្នាក់​ទៀត​ឆ្លើយ​ថា​ មាន​គ្នា​១៣​នាក់​ ។​ ដោយ​ផ្ដល់​ពន្លឺ​ដល់​​ពួក​គេ អ្នក​ជួយ​សង្គ្រោះ​នោះ​និយាយ​ថា ពួក​អ្នក​ពិតជា​ពូកែ​ធុន​​ទ្រាំ​មែន​។

ពួក​អ្នក​ជួយ​សង្គ្រោះ​រក​ឃើញ​អ្នក​ទាំងនេះ​ នៅ​កន្លែង​មួយ ហួស​ពី​PATTAYA BEACH​ តំបន់​សន្មត់​ថា ​ពួក​គេ​នៅ​ទីនោះ​បន្តិច ​។ ​អភិបាលខេត្ត​​និយាយ​ថា PATTAYA BEACH​ ក៏​ត្រូវ​ទឹក​លិច​ដែរ តែ​យើង​រក​ពួក​គេ​ឃើញ​នៅ​ចម្ងាយ​ប្រមាណ​ពី​៣០០​ទៅ​៤០០​ម៉ែត្រ​ពី​ទីនោះ​។

នា​យប់​ថ្ងៃ​ទី​២​ កក្កដា ព័ត៌មាន​អំពី​ការ​រក​ឃើញ​អ្នក​ជាប់​ក្នុង​រូងភ្នំ​យូរថ្ងៃ​ទាំងនេះ​ ត្រូវ​បាន​​ផ្សាយ​យ៉ាង​លឿន​បំផុត​ តាម​បណ្ដាញ​សង្គម ហើយ​ឪពុក​ម្ដាយ​ពួក​គេដែល​នាំ​គ្នា​ដេកចាំ​ផ្លូវ​កូន នៅ​កន្លែង​មួយ​ក្បែរ​រូងភ្នំ ចាប់តាំងពី​ច្រើន​ថ្ងៃ​មក​ហើយ សម្ដែង​ក្ដី​ត្រក​អរ​រក​អ្វី​ប្រៀបផ្ទឹម​ពុំ​បាន ហើយ​ចាប់ដៃ​ និង​អោប​គ្នា​ ៕

 

អត្ថបទសរសេរ ដោយ