ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ចិនធ្វើ​សកម្មភាព អត់ជំពាក់អ្នកណា​​១​​រៀល…

5 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ ៖ សេចក្តីរាយការណ៍​ឱ្យ​ដឹង​ថា កាលពី​វេលា​ម៉ោង​១២​ថ្ងៃត្រង់​ថ្ងៃ​ទី​០២ កក្កដា កម្លាំង​សមត្ថ​កិច្ច​កិច្ច​នគរបាល​ក្រុងព្រះសីហនុ បាន​ធ្វើការ​ជន​ន​ជាតិចិន ដែល​បង្ខាំង​ជនជាតិ​ចិន​ដូច​គ្នា ដើម្បី​ជម្រិត​ទារ​ប្រាក់ ដោយ​ឃាត់​បាន​ជនសង្ស័យ​ចំនួន​៥​នាក់…

ខេត្ត​ព្រះ​សីហ​នុ ៖ សេចក្តីរាយការណ៍​ឱ្យ​ដឹង​ថា កាលពី​វេលា​ម៉ោង​១២​ថ្ងៃត្រង់​ថ្ងៃ​ទី​០២ កក្កដា កម្លាំង​សមត្ថ​កិច្ច​កិច្ច​នគរបាល​ក្រុងព្រះសីហនុ បាន​ធ្វើការ​ជន​ន​ជាតិចិន ដែល​បង្ខាំង​ជនជាតិ​ចិន​ដូច​គ្នា ដើម្បី​ជម្រិត​ទារ​ប្រាក់ ដោយ​ឃាត់​បាន​ជនសង្ស័យ​ចំនួន​៥​នាក់ ។

សេចក្តីរាយការណ៍​បន្ត​ថា ជនសង្ស័យ​ទាំង​៥​នាក់ ១-​ឈ្មោះ Yang Jun ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ ជា​អ្នក​ទេសចរ ២-​ឈ្មោះ Hou Jian ភេទ​ប្រុស អាយុ​២៩​ឆ្នាំ ជា​បុគ្គលិក​កាស៊ីណូ Golden City ៣-​ឈ្មោះ Jiu Fei Bin ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ ជា​បុគ្គលិក​កាស៊ីណូ New Macau ៤-​ឈ្មោះ Wo Luo Yang ភេទ​ប្រុស អាយុ​២៤​ឆ្នាំ ជា​បុគ្គលិក​កាស៊ីណូ ជី​ន​ប៉ី ៥-​ឈ្មោះ Huang Wan Ying ភេទ​ប្រុស អាយុ​២៥​ឆ្នាំ ជា​អ្នកទេសចរ (​ជនសង្ស័យ​៨​នាក់ តែ​រត់​គេ​ខ្លួន​៣​នាក់​) ។ ដោយឡែក សម្ភារ​ដកហូត​បាន​រួម​មាន​ខ្នោះដៃ​៥​គូ​,​ពិល​ឆក់​២, ទូរស័ព្ទ​ចំនួន​៧​គ្រឿង ។

ទាក់ទិន​ករណី​បង្ក្រាប​ក្រុម​ជន​បង្ខាំង​មនុស្ស​ជម្រិត​ប្រាក់​នោះ ត្រូវ​បាន​លោក​ឧត្តមសេនីយ៍ទោ ជួន ណា​រិ​ន្ទ ស្នងការ​នគរបាល​ខេត្ត​ព្រះ​សីហ​នុ​ថ្លែង​ថា សមត្ថកិច្ច​មូល​ដ្នា​ន​ទទួល​បាន​ព័ត៌មាន​ថា មាន​ជន​ជន​ចិន​១​ក្រុម​ពពាក់​ព​ពួន​គ្នា​ចេញចូល​ផ្ទះ​ជួល​មួយ​កន្លែង​ស្ថិត​នៅ​ក្រុម​៣៣ ភូមិ​៥ សង្កាត់​លេខ​៤ ក្រុងព្រះសីហនុ អាច​កំណត់​បានជា​ក្រុម​មាន​សមាសភាព​មិនល្អ ។

ក្រោយ​ពេល​ទទួល​បាន​ព័ត៌មាន​នោះ លោក និង​មាន​កម្លាំង​ការិយាល័យ​ជំនាញ ចុះ​ទៅ​សហការ​ជាមួយ​អធិការដ្ឋាន​នគរបាល​ក្រុងព្រះសីហនុ និង​កម្លាំង​ប៉ុស្តិ៍​រដ្ឋបាល​សង្កាត់​លេខ​៤ ក្រោម​ការ​សម្របសម្រួល​ពី​លោកស្រី​ព្រះរាជអាជ្ញា នៃ អយ្យការ​អម​សាលាដំបូង​ខេត្ត បាន​ចូល​ទៅ​ធ្វើការ​ឆែកឆេរ​ផ្ទះ​ជួល​១​កន្លែង​នោះ និង​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ទាំងនេះ​បាន​តែ​ម្តង ។

អត្ថបទសរសេរ ដោយ