ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គោល​ធម៌​ជួយ​សង្គ្រោះ​រាស្ត្រ​ឱ្យ​បាន​សុខ

5 ឆ្នាំ មុន

គោល​ធម៌​៤​យ៉ាងនេះ​មាន​សារសំខាន់​ណាស់​ក្នុង​ការ​ជួយ​រាស្ត្រ​ឱ្យ​បាន​សុខ​គឺៈ ១-​សស្ស​មេ​ធៈ មានការ​ឆ្លាត​ពូកែ​ក្នុង​ការ​ធ្វើ​ឱ្យ​សេដ្ឋកិច្ច​ដើរ ផលិតផល​កសិកម្ម​បាន​ល្អ​ច្រើន ភោគទ្រព្យ​សម្បូរពោរពាស ។ ២-​បុ​រិ​សមេ​ធៈ មានការ​ឆ្លាត ពូកែ​ក្នុង​រឿង​រដ្ឋបាល​សាធារណៈ មានការ​រើស​មនុស្ស​ល្អ​ឱ្យ​ចូល​មក​ធ្វើការ…

គោល​ធម៌​៤​យ៉ាងនេះ​មាន​សារសំខាន់​ណាស់​ក្នុង​ការ​ជួយ​រាស្ត្រ​ឱ្យ​បាន​សុខ​គឺៈ

១-​សស្ស​មេ​ធៈ មានការ​ឆ្លាត​ពូកែ​ក្នុង​ការ​ធ្វើ​ឱ្យ​សេដ្ឋកិច្ច​ដើរ ផលិតផល​កសិកម្ម​បាន​ល្អ​ច្រើន ភោគទ្រព្យ​សម្បូរពោរពាស ។

២-​បុ​រិ​សមេ​ធៈ មានការ​ឆ្លាត ពូកែ​ក្នុង​រឿង​រដ្ឋបាល​សាធារណៈ មានការ​រើស​មនុស្ស​ល្អ​ឱ្យ​ចូល​មក​ធ្វើការ ពូកែ​ក្នុង​ការ​ដាក់​ការងារ​ឱ្យ​ត្រូវ​នឹង​សមត្ថភាព​មនុស្ស លើក​ស្ទួយ​មនុស្ស​ល្អ​ឱ្យ​បាក​ដ​ជា​គំរូ​ក្នុង​សង្គម ។

៣-​សម្មា​បាសៈ មានការ​ឆ្លាត​ក្នុង​ការ​កែ​បញ្ហា​សង្គម ដោយ​ការ​ឧបត្ថម្ភ ឱ្យ​មានការ​ងារ​ធ្វើ​មាន​អាជីវកម្ម​រក​ទទួលទាន ផ្តល់​ទុន​ឱ្យ​ខ្ចី​ទៅ​ប្រកបរ​បរទាំង​ខាង​កសិកម្ម ពាណិជ្ជកម្ម និង​ឧស្សាហកម្ម ។

៤-​វា​ជ​បេ​យ្យៈ ការ​មាន​វាចា​ពីរោះ វាចា​ដឹកនាំ​ឱ្យ​មាន​សាមគ្គី វាចា​មាន​ហេតុផល​ត្រឹមត្រូវ​តាម​ហេតុការណ៍ វាចា​ដែល​ដឹកនាំ​ឱ្យ​មនុស្ស​ខំធ្វើការ ខំ​ធ្វើ​ល្អ ។

គោ​នយោបាយ​ទាំង​៤​នេះ បើកាលណា​ធ្វើ​បាន​ត្រឹមត្រូវ គ្រប់គ្រាន់​ហើយ នឹង​ហុច​ជា​ផល​ដ៏​ធំ​មហិមា ពេល​នោះ​ផ្ទះ​មិនបាច់​ដាក់​គន្លឹះ​ក៏​បាន ព្រោះ​ស្រុក​ទេស​ស្ងប់​សុខ ប្រាសចាក​ចោរ មិនបាច់​ភ័យ​បារម្ភ ដោយហេតុ​ថា ម្នាក់​ៗ​មាន​ស៊ី មាន​ចាយ​គ្រប់គ្រាន់ គ្មាន​អ្នក​ណា​លួច​អ្នក​ណា​ទៀត​ទេ ។