ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អនុប្រធាន​សមាគម​ការទូត​ចិន​គាំទ្រ​ការ​អនុវត្ត​លទ្ធិប្រជាធិបតេយ្យ​បោះ​ឆ្នោត​ខាង​មុខ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ លោក​ជុំ សុន្ទរី​អ្នកនាំពាក្យ​ក្រសួងការបរទេស​ឲ្យ​ដឹង​ថា នៅ​ថ្ងៃ​ទី​០២ កក្កដា វេលា​ម៉ោង​៤​និង​៣០​នាទី លោក​ទេស​រដ្ឋមន្ត្រី​ទទួល​ជួប​លោក Hu Zhengyue…

រាជធានី​ភ្នំពេញ ៖ លោក​ជុំ សុន្ទរី​អ្នកនាំពាក្យ​ក្រសួងការបរទេស​ឲ្យ​ដឹង​ថា នៅ​ថ្ងៃ​ទី​០២ កក្កដា វេលា​ម៉ោង​៤​និង​៣០​នាទី លោក​ទេស​រដ្ឋមន្ត្រី​ទទួល​ជួប​លោក Hu Zhengyue អនុប្រធាន​សមាគម​ការទូត​ចិន និង​ជា​អតីត​អនុរដ្ឋមន្ត្រី​ការ​បរទេស​សំដែង​ការ​គួរសម​នៅ​ទីស្តីការក្រសួង​ក្នុង​ពេល​លោក​ដឹកនាំ​ប្រតិភូ​មក​បំពេញ​ទស្សនកិច្ច​នៅ​ក្នុង​ប្រទេស​កម្ពុជា ។

លោក​ទេស​រដ្ឋមន្ត្រី​បាន​ស្វាគមន៍​ចំពោះ​គណៈប្រតិភូ​ចិន​ដែល​បាន​មក​ទស្សនកិច្ច​ពេល​នេះ ។ លោក​ទេស​រដ្ឋមន្ត្រី​បន្ត​ថា ទស្សនកិច្ច​នេះ​នៅ​ស្រប​ពេល​ដែល​ប្រទេស​ទាំង​ពីរ​ប្រារព្ធ​ខួប​លើក​ទី​៦០ នៃ​ទំនាក់ទំនង​ទ្វេភាគី​បង្កើត​ការទូត ។ ក្នុង​ពេល​ដែល​ប្រទេស​ទាំង​ពីរ​កំពុង​រៀបចំ​សកម្មភាព​ជា​ច្រើន ដើម្បី​អបអរសាទរ​ខួប​អនុស្សាវរីយ៍​នៃ​ទំនាក់ទំនង​ដ៏​មាន​សារៈសំខាន់​នេះ​នៅ​ក្នុង​ឆ្នាំ​២០១៨​នេះ ។ លោក​ក៏​បាន​លើក​ឡើង​ពី​ពេល​ថ្មី​ៗ​នេះ​នាយក​រដ្ឋមន្ត្រី​ចិន​បាន​ចួ​ល​រួម​កិច្ចប្រជុំ​កំពូល​មេគង្គ -​ឡាន​ឆាង​នៅ​កម្ពុជា​ដែរ ។

លោក​ទេស​រដ្ឋមន្ត្រី​បន្ត​ថា ទស្សនកិច្ច​នេះ​សំដែង​នូវ​ការ​គាំទ្រ​ដល់​ដំណើរការ​អនុវត្តន៍​លទ្ធិ​ប្រជា​ធិ​បេ​តយ្យ​នៅ​កម្ពុជា តាម​រយៈ​ការ​បោះ​ឆ្នោត​នៅ​ខែកក្កដា ២០១៨​ខាង​មុខ​នេះ ។ ក្រៅពី​នេះ​ទស្សនកិច្ច​នេះ​ក៏​បាន​បន្ថែម​អត្ថន័យ​លើ​ទំនាក់ទំនង​ការទូត​ខួប​ទី​៦០ នៃ​ប្រទេស​ទាំង​ពីរ​ផង​ដែរ ។ ជា​ការ​ឆ្លើយ​តប​វិញ​លោក​ហូ ជិន​ឈៀក (HU Zhengyue) បាន​លើក​ឡើង​ថា ក្រសួងការបរទេស​បាន​សម្រួល​ដល់​ដំណើរ​ទស្សនកិច្ច​របស់​លោក​នៅ​កម្ពុ​ជានា​ពេល​នេះ​។​លោក​បាន​លើក​ឡើង​ថា ឆ្នាំ​២០១៨​នេះ​ជា​ឆ្នាំ​ពិសេស​ក្នុង​ការ​រៀបចំ​ប្រារព្ធ​ខួប​ទី​៦០ ឆ្នាំ​នៃ​ទំនាក់ទំនង​ការទូត​នៃ​ប្រទេស​ទាំង​ពីរ ៕

កែសម្រួលដោយ