ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អតីត​ជើងឯក World Cup 2010 អេ​ស្ប៉ា​ញ​ធ្លាក់ ជា​ឱកាស​មាស​របស់​អង់គ្លេស​មែន​ទេ?

5 ឆ្នាំ មុន

អេ​ស្ប៉ា​ញ​ក្លាយជា​ក្រុម​ខ្លាំង​ទី​៤​ដែល​ជួប​រឿង​អកុសល​ត្រូវ​ខ្ទាត​ចេញពី​World Cup ២០១៨ បន្ទាប់​ពី​អា​ល្លឺ​ម៉​ង់ អា​ហ្ស​ង់​ទី​ន និង​ព័រ​ទុ​យ​ហ្គា​ល់ ធ្វើ​ឱ្យ​ស្ថានការណ៍​ប្រកួត​នៅ​រុ​ស្ស៊ី​ប្រែប្រួល​ក្រឡាប់ចាក់​ខុស​ពី​ការ​រំពឹង​ទុក ហើយ​បណ្តា​អ្នកវិភាគ​មួយ​ចំនួន​ក៏​ហួសចិត្ត​នឹង​លទ្ធផល​ធ្លាក់​ចេញ​ជា​បន្តបន្ទាប់​របស់​ពួក​គេ​ផង​ដែរ ។ ដូច្នេះ​តើ​ការ​ធ្លាក់​ចេញ​របស់​ក្រុម​អតីត​ជើងឯក…

អេ​ស្ប៉ា​ញ​ក្លាយជា​ក្រុម​ខ្លាំង​ទី​៤​ដែល​ជួប​រឿង​អកុសល​ត្រូវ​ខ្ទាត​ចេញពី​World Cup ២០១៨ បន្ទាប់​ពី​អា​ល្លឺ​ម៉​ង់ អា​ហ្ស​ង់​ទី​ន និង​ព័រ​ទុ​យ​ហ្គា​ល់ ធ្វើ​ឱ្យ​ស្ថានការណ៍​ប្រកួត​នៅ​រុ​ស្ស៊ី​ប្រែប្រួល​ក្រឡាប់ចាក់​ខុស​ពី​ការ​រំពឹង​ទុក ហើយ​បណ្តា​អ្នកវិភាគ​មួយ​ចំនួន​ក៏​ហួសចិត្ត​នឹង​លទ្ធផល​ធ្លាក់​ចេញ​ជា​បន្តបន្ទាប់​របស់​ពួក​គេ​ផង​ដែរ ។ ដូច្នេះ​តើ​ការ​ធ្លាក់​ចេញ​របស់​ក្រុម​អតីត​ជើងឯក World Cup ២០១០ អេ​ស្ប៉ា​ញ អាច​ក្លាយជា​ឱកាស​មាស​របស់​ក្រុម​អង់គ្លេស​លើក​ពាន​នេះ​មែន​ទេ?

​ការ​ធ្លាក់​ចេញ​របស់​ក្រុម​ខ្លាំង​ទាំង​៤​ធ្វើ​ឱ្យ​ក្រុម​អង់គ្លេស​មាន​ពេល​សិក្សា​ពី​ចំណុចខ្លាំង និង​
​ខ្សោយ​របស់​ពួក​គេ ខណៈ​ក្រុម​នេះ​ត្រៀម​ចូល​សមរភូមិ​ប៉ះ​ក្រុម​កូ​ឡុំ​ប៊ី​នៅ​ថ្ងៃ​ពុធ​នេះ​ហើយ ។​
​បើ​ងាក​ទៅ​មើល​ប្រវត្តិសាស្ត្រ World Cup ក្រុម​របស់​លោក Gareth Southgate មិនសូវ​ជា​ល្អ​ប៉ុន្មាន​ទេ ពោល​គឺ​ធ្លាប់​ចូល​វគ្គ​១៦​ក្រុម​ចំនួន​៣ លើក ៨​ក្រុម​ចំនួន​៥​លើក និង​វគ្គ​ជម្រុះ​៤​លើក ។​

​ទោះបី​យ៉ាងណា ក្រុម​មួយ​នេះ​ធ្លាប់​លើក​ពាន​World Cup ឆ្នាំ​១៩៦៦​ម្តង​ដែល​ពេល​នោះ​អង់គ្លេស​ធ្វើ​ជា​ម្ចាស់ផ្ទះ ។ ក្នុង​យុទ្ធនាការ World Cup ២០១៨ ក្រុម​អង់គ្លេស​បាន​បង្ហាញ​ពី​ឆន្ទៈ​មោះមុត​ដើម្បី​ឡើង​ដល់​វគ្គ​ផ្តាច់ព្រ័ត្រ​តាម​លទ្ធភាព​ដែល​អាច​ធ្វើ​បាន ហើយ​ការ​ប្រកួត​ជម្រុះ​បិទ​ពូ​ល​ទាំង​បី​ប្រកួត អង់គ្លេស​បញ្ចប់​ទៅ​ដោយ​ភាព​វិជ្ជមាន ពោល​គឺ​ឈ្នះ​២​និង​ចាញ់​១ ស្ថិត​នៅ​ចំណាត់ថ្នាក់​លេខ​២​ក្នុង​តារាង​ពូ​ល​G ខណៈ​យុទ្ធនាការ​នៅ World Cup ២០១៤​នៅ​ប្រេ​ស៊ី​ល ក្រុម​នេះ​បាន​ជ្រុះ​ចេញ​នៅ​វគ្គ​សន្សំ​ពិន្ទុ​ក្នុង​ពូ​ល​ដែល​ជា​រឿង​អាក្រក់​មួយ​ដក់​ជាប់​ក្នុង​ក្រអៅបេះដូង​កីឡាករ​គ្រប់​គ្នា ។​

​និយាយ​ឱ្យ​ងាយ​យល់ ពាន​World Cup ២០១៨ មិនមែន​ជា​ក្តី​ស្រមៃ​សម្រាប់​តែ​ក្រុម​អង់គ្លេស​តែ​មួយ​នោះ​ទេ ពោល​ក្រុម​ដែល​ឈ្នះ​ជា​បន្តបន្ទាប់​សុទ្ធតែ​ប៉ង​ចង់បាន ហើយ​បើសិនជា​ក្រុម​ឆ្លង​ផុត​វគ្គ​១៦ ឬ​៨​ក្រុម​ក្តី​ក៏​អង់គ្លេស​ត្រូវ​ប្រឈម​ជាមួយ​ក្រុម​ខ្លាំង​ដែរ ។ ដូច្នេះ​វា​មិនមែន​ជា​រឿង​ងាយស្រួល​នោះ​ទេ ។​

​គួរ​រំលឹក​ថា ក្រុម​ដែល​មាន​រហស្សនាម​«​តោ​កំណាច​»​នឹង​ប៉ះ​ក្រុម​កូ​ឡុំ​ប៊ី​នៅ​យប់​ថ្ងៃ​ពុធ​នេះ​ដើម្បី​កក់​កៅអី​វគ្គ​៨​ក្រុម​ចុង​ក្រោយ​ខណៈ​អ៊ុយ​រូ​ហ្គា​យ បារាំង រុ​ស្ស៊ី និង​ក្រូ​អាស៊ី បាន​កក់​កៅអី​វគ្គ​នេះ​មុន​ទៅ​ហើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ