ញាក់សាច់ បើ​ដឹង​ប្រវត្តិ​វីរបុរស​រុ​ស្សុី​សង្គ្រោះ​បាល់​ប៉េ​ណា​ល់​ទី​ទម្លាក់​អេ​ស្ប៉ា​ញ


Igor Akineef បាន​ក្លាយជា​វីរបុរស​របស់រុស្សុី​​ក្រោយ​សង្គ្រោះ​បាល់​ប៉េ​ណា​ល់​ទី​ពីរ​គ្រាប់​នៅក្នុងជំនួបជាមួយអេ​ស្ប៉ា​ញ​នៅ​វគ្គ១៦ក្រុម​កាលពី​យប់​ថ្ងៃអាទិត្យ​កន្លង​ទៅ ។ ជា​អ្នកចាំទី និង​ជា​ប្រធាន​​​ក្រុម​ជម្រើសជាតិរុ​ស្ស៊ី​កីឡាករ Akineef វ័យ៣២ឆ្នាំ​ បាន​នាំ​ជ័យជម្នះ​ដល់​ក្រុម​ទាំងមូលក្នុង​ការ​សង្គ្រោះ​បាល់​ប៉េ​ណា​ល់​ទី​ ហើយ​ម្ចាស់​ជើងឯក «​អ្នកចាំទី​ឆ្នើម​» ៦ជំនាន់​រូប​នេះ​មាន​ប្រវត្តិ​ជាមួយ​បាល់ទាត់​មិនធម្មតា​ទេ​កាលពី​កុមារភាព ។

*​មាន​ដុ​ង​តាំងពី​ក្មេង
-​​នៅ​អាយុ៤ឆ្នាំ​ កុមារ Akineef ត្រូវ​បាន​ឪពុក​បញ្ជូន​ទៅ​រៀន​នៅ​សាលា​កីឡា Sport School of CSKA ហើយ​រូបគេ​ក៏​ក្លាយជា​អ្នកចាំទី​អាជីព​នៅ​ក្លិប​រុ​ស្ស៊ី CSKA Moscow នៅ​វ័យ១៦ឆ្នាំ ។

*ក្លាយជា​ជើង​ខ្លាំង​នៅ​រុ​ស្ស៊ី
-បន្ទាប់​ពី​រស់​ក្រោម​ដំបូលក្លិប CSKA Moscow តាំងពី​ឆ្នាំ២០០៣មក Akineef បាន​ក្លាយជាអ្នកចាំទី​ជួយ​សង្គ្រោះ​បាល់​ច្រើន​ជាង​អ្នកចាំទី​ផ្សេង​ទៀត​នៅ​រុ​ស្ស៊ី​ ក្នុង​នោះ​បង្ហាញខ្លួន​លើ​ទីលាន​ជាង៥០០ប្រកួត​ជួយ​ក្លិប​ឱ្យ​លើក​ពាន​ជើងឯក​រុ​ស្ស៊ី៦លើក រុ​ស្ស៊ី​ខាប់៦លើក ​និង​ពាន​យូ​រ៉ូ​ខាប់(​បច្ចុប្បន្ន​យូ​រ៉ូ​ប៉ា​លី​គ​)ឆ្នាំ២០០៥ ចំនួន១ លើក ។

*​ក្រុម​ជម្រើសជាតិ
-Akineef បាន​បង្ហាញខ្លួន​ឱ្យ​ក្រុម​ជម្រើសជាតិ​រុ​ស្ស៊ី​ដំបូង​កាលពី​ថ្ងៃ​ទី២៨ មី​នា ២០០៤ នៅ​អាយុ១៨ឆ្នាំ​ និង២០​ថ្ងៃ ។ រូបគេ​បាន​ក្លាយជា​កីឡាករ​ក្មេង​ជាងគេ​បំផុត​ទី៣លេង​ឱ្យ​រុ​ស្ស៊ី​ បន្ទាប់​ពី​កីឡាករ Eduard Streltsov និង Sergey Rodionov ។ នៅ​ខែមីនា ២០១៧ Akineef បាន​ទទួល​ស្លាក​បញ្ជា​ប្រធាន​ក្រុម​រុ​ស្ស៊ី​ស្នង​តំណែង​កីឡាករ Vasili Berezutski ដែល​បាន​ចូល​និវត្តន៍ ។

*​ស្ទីល​លេង​ផ្ទាល់ខ្លួន
កីឡាករ Akineef ត្រូវ​បាន​ប្រសិទ្ធ​នាម​ថា​ជា «អ្នកចាំទី​ចិត្ត​ត្រជាក់​» និង«​ឆ្មា​លាក់​ក្រចក» ពោល​គឺ​ផ្អែក​លើ​សមត្ថភាព​រហ័សរហួន និង​ការពារ​បាល់​មិន​ឱ្យ​ចូល​ទី​ស្ទើ​រតែ​គ្រប់​ការប្រកួត ។ បើ​និយាយ​​ពី​កម្លាំង​ជើង​របស់​គេ​វិញ​ ប្រៀប​ដូច​ជា​ដំរី​ដែល​ជើង​ស្តាំ​អាច​ទាត់​បាល់​ដល់​ចម្ងាយ​៩០​ម៉ែត្រ រីឯ​ជើង​ឆ្វេង​វិញ៨០ម៉ែត្រ​ឯណោះ ៕

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

World Cup

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

To Top

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ