ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មិនដឹង​ម៉េច​បញ្ចេញ​ក្បាច់​គុណ​ដាក់​គ្នា​ធ្វើ​ឲ្យ​ផ្អើល​ពេញ​ផ្លូវ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បុរស​២​នាក់​មិនដឹង​ថា ចេញពី​ផឹកស៊ី​នៅ​កន្លែង​ណា​នោះ​ទេ ស្រាប់តែ​ជិះ​ម៉ូតូ​២​គ្រឿង​ធ្វើ​ដំណើរ​តាម​ផ្លូវ​សុខ​ៗ​ក៏​ស្រាប់តែ​ឈប់​ម៉ូតូ​វ៉ៃ​គ្នា​ឡើង​ផ្អើល​ពេញ​ផ្លូវ ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន​យក​ទៅ​សាកសួរ​ផង​ដែរ ។ ហេតុការណ៍​នេះ​ដែរ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ឡើង កាលពី​វេលា​ម៉ោង​៤​និង​៣០​នាទី​ទាប​ភ្លឺ​ថ្ងៃ​ទី​០៣ ខែកក្កដា…

រាជធានី​ភ្នំពេញ ៖ បុរស​២​នាក់​មិនដឹង​ថា ចេញពី​ផឹកស៊ី​នៅ​កន្លែង​ណា​នោះ​ទេ ស្រាប់តែ​ជិះ​ម៉ូតូ​២​គ្រឿង​ធ្វើ​ដំណើរ​តាម​ផ្លូវ​សុខ​ៗ​ក៏​ស្រាប់តែ​ឈប់​ម៉ូតូ​វ៉ៃ​គ្នា​ឡើង​ផ្អើល​ពេញ​ផ្លូវ ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន​យក​ទៅ​សាកសួរ​ផង​ដែរ ។ ហេតុការណ៍​នេះ​ដែរ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ឡើង កាលពី​វេលា​ម៉ោង​៤​និង​៣០​នាទី​ទាប​ភ្លឺ​ថ្ងៃ​ទី​០៣ ខែកក្កដា ឆ្នាំ​២០១៨ នៅ​លើ​ផ្លូវ​១៦៣ សង្កាត់ អូ​ឡាំ​ពិ​ច ខណ្ឌចំការមន ។

តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើត​ហ​តុ​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​គេ​បានឃើញ​ប្តី​ប្រពន្ធ​មួយគូ​មិនដឹង​ថា មក​ពី​ផឹកស៊ី​វិញ​នៅ​កន្លែង​ណា​នោះ​ទេ គឺ​បាន​ជិះ​ម៉ូតូ​Today ពណ៌​ក្រហម ធ្វើ​ដំណើរ​តាម​ផ្លូវ​១៦៣ ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង ហើយ​ស្រប​ពេល​នោះ​ដែរ​ក៏​ស្រាប់តែ​បុរស​ម្នាក់​ទៀត​មិនដឹង​ថា ចេញពី​ផឹកស៊ី​វិញ​នៅ​កន្លែង​ដូច​គ្នា​ឬ​យ៉ាងណា ហើយ​បាន​ជិះ​ម៉ូតូ​ប្រភេទ កូន​ទា ពណ៌​សលាយ​លឿង​បាន​ធ្វើ​ដំណើរ​តាម​ក្នុង​ទិស​ដៅ​ស្របគ្នា​តែ​មិនដឹង​ថា មានរឿង​អ្វី​នោះ​ទេ តែ​ឃើញ​បុរស​ដែល​ជិះ​ម៉ូតូឌុប​ស្ត្រី​ជា​ប្រពន្ធ​បាន​ធាក់​ទៅ​លើ​បុរស​ដែល​ជិះ​ម៉ូតូ​ម្នាក់ឯង​មួយ​ជើង ហើយ​ពេល​នោះ​ដែរ​ភាគី​ទាំង​២​បាន​ឈប់​ម៉ូតូ រួច​ហើយ​បាន​ធ្វើការ​បញ្ចេញ​ក្បាច់​គុណ​ដាក់​គ្នា​បង្ក​ឲ្យ​មាន​ការណ៍​ភ្ញាក់ផ្អើល​ដល់​បងប្អូន​ប្រជាពលរដ្ឋ និង​សមត្ថកិច្ច​ជួយ​អន្តរាគមន៍​ឃាត់​សួរនាំ និង​បណ្តាល​ឲ្យ​ភាគី​ទាំង​២​រង​របួស​តិចតួច បែក​មាត់​បន្តិចបន្តួច ។

ប្រភព​ដដែល​បាន​បន្ត​ទៀត​ថា បន្ទាប់​ពី​បង្ក​ហិង្សា​ដាក់​គ្នា សមត្ថកិច្ច​បាន​ឲ្យ​ភាគី​ទាំង​សម្រួល​គ្នា​សុំ​ទោស​បញ្ចប់រឿង​តែ​ភាគី​ទាំង​២​និយាយ​មិន​ស្តាប់​គ្នា​ព្រោះតែ​ស្រវឹង​ក៏​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​បុរស​ទាំង​ពីរ​យក​ទៅ​សាកសួរ​នៅ​ប៉ុស្តិ៍​នគរបាល​អូ​ឡាំ​ពិ​ច​តែ​ម្តង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ