ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម្តងនេះ​គិត​យ៉ាងម៉េច​ទៅ​វិញ បើ​ច្រើន​ម្ល៉ឹង​ៗ​នោះ​!

5 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ មន្ត្រី​នគរបាល​ចរាចរណ៍​ផ្លូវគោក​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ឆ្នាំង​បាន​អំពាវនាវ​ឲ្យ​អ្នកបើកបរ​ដែល​ប្រើប្រាស់​លើ​ដងផ្លូវ​ត្រូវ​គោរព​ច្បាប់​ចរាចរណ៍​ទាំងអស់​គ្នា សូមកុំ​ដឹក​សំពីងសំពោង​ដែល​បង្ក​ឲ្យ​មាន​គ្រោះថ្នាក់​ចរាចរណ៍​ជាយថាហេតុ ។ ការ​លើក​ឡើង​បែប​នេះ ខណៈ​ដែល​សមត្ថកិច្ច​នគរបាល​ចរាចរណ៍​ផ្លូវគោក​ខេត្ត​បាន​ចាប់​ឃាត់​រ៉ឺ​ម៉ក​ម៉ូតូ​ដឹក​សំពីងសំពោង​ជា​ច្រើន​គ្រឿង កាលពី​ព្រឹក​ថ្ងៃ​ទី​០២ ខែកក្កដា នេះ…

ខេត្តកំពង់ឆ្នាំង ៖ មន្ត្រី​នគរបាល​ចរាចរណ៍​ផ្លូវគោក​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ឆ្នាំង​បាន​អំពាវនាវ​ឲ្យ​អ្នកបើកបរ​ដែល​ប្រើប្រាស់​លើ​ដងផ្លូវ​ត្រូវ​គោរព​ច្បាប់​ចរាចរណ៍​ទាំងអស់​គ្នា សូមកុំ​ដឹក​សំពីងសំពោង​ដែល​បង្ក​ឲ្យ​មាន​គ្រោះថ្នាក់​ចរាចរណ៍​ជាយថាហេតុ ។ ការ​លើក​ឡើង​បែប​នេះ ខណៈ​ដែល​សមត្ថកិច្ច​នគរបាល​ចរាចរណ៍​ផ្លូវគោក​ខេត្ត​បាន​ចាប់​ឃាត់​រ៉ឺ​ម៉ក​ម៉ូតូ​ដឹក​សំពីងសំពោង​ជា​ច្រើន​គ្រឿង កាលពី​ព្រឹក​ថ្ងៃ​ទី​០២ ខែកក្កដា នេះ ។

លោក​អនុសេនីយ៍ទោ ឈឹ​ម លី​ឡេ​ង នាយ​ផ្នែក​ដោះស្រាយ​គ្រោះថ្នាក់​ចរាចរណ៍​នៃ​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក ខេត្តកំពង់ឆ្នាំង​បាន​ឲ្យ​ដឹង​ថា យោង​តាម​អនុសាសន៍​ដ៏​ខ្ពង់ខ្ពស់​របស់​ឯកឧត្តម គណៈ​បញ្ជាការ​ឯកភាព​ខេត្ត​ក៏​ដូច​ជា លោកស្នងការ​នគរបាល​ខេត្ត​ស្តី​ពី​ការ​ចាប់​ឃាត់​រថយន្ត​ដឹក​សំពីងសំពោង​គ្មាន​សណ្ដាប់ធ្នាប់​ដែល​អាច​បង្ក​កត្តា​គ្រោះថ្នាក់​ចរាចរណ៍​ផ្សេង​ៗ ។ នៅ​ថ្ងៃនេះ​សមត្ថកិច្ច​ជំនាញ​បាន​ចាប់​ឃាត់​រ៉ឺ​ម៉ក​ម៉ូតូ​ដឹក​សំពីងសំពោង​ដែល​ដឹក​ពូក​ចេញពី​ខេត្ត​ប៉ៃលិន​ឆ្ពោះទៅ​រាជធានី​ភ្នំពេញ និង​បន្ត​ដឹក​ទៅ​ខេត្តតាកែវ បានជា​ច្រើន​គ្រឿង ដោយ​ក្នុង​នោះ​សមត្ថកិច្ច​បាន​ចាត់វិធានការ​តាម​ផ្លូវច្បាប់ គឺ​ត្រូវ​ធ្វើការ​ផាកពិន័យ និង​ឲ្យ​ម្ចាស់​រ៉ឺ​ម៉ក​ម៉ូតូ​រើ​អីវ៉ាន់​ចេញ​ទៅ​ដាក់​រថយន្ត ឬ​យាន​ផ្សេង​ៗ​ទៀត និង​ធ្វើ​កិច្ចសន្យា​ត្រឹមត្រូវ​ទើប​ឲ្យ​បន្ត​ទៅ​មុខ​ទៀត​បាន ។

ជាមួយ​គ្នា​នេះ​ដែរ ក្នុង​នាម​មន្ត្រី​នគរបាល​ចរាចរណ៍​ផ្លូវគោក​ខេត្តកំពង់ឆ្នាំង លោក​សូម​អំពាវនាវ​ដល់​ម្ចាស់​យានយន្ត​រថយន្ត​ទាំងអស់ សូម​មេត្តា​ចូលរួម​គោរព​ច្បាប់​ចរាចរណ៍​ទាំងអស់​គ្នា ដើម្បី​កាត់​បន្ថយ​គ្រោះថ្នាក់ ឲ្យ​នៅ​កម្រិត​ទាប​បំផុត​ ។

បុរស​ឈ្មោះ ប៊ុត វ៉ា​ត អាយុ​៣៥​ឆ្នាំ និង​ឈ្មោះ ប៊ូ ថេ​ត អាយុ​៣៣​ឆ្នាំ មាន​ទីលំនៅ​ខេត្តតាកែវ ជា​អ្នក​បើក​ម៉ូតូ ដឹក​ពូក​ខាងលើ​បាន​ឲ្យ​ដឹង​ថា ពួក​គាត់​បាន​ដឹក​ពូក​ទាំងនេះ​ពី​ខេត្តបាត់ដំបង​យក​ទៅ​លក់​ដល់​ខេត្តតាកែវ ដោយ​ក្នុង​រ៉ឺ​ម៉ក​១​គ្រឿង​ដឹក​បាន​ចំនួន​២០០​ពូក ហើយ​ក្នុង​១​ជើង​មួយ​ៗ គាត់​ប្រើ​រយៈពេល​ប្រមាណ​ពី​១០​ទៅ​១៥​ថ្ងៃ ទម្រាំ​ដល់​ខេត្តតាកែវ ព្រោះ​ត្រូវ​ដឹក​លក់​តាម​ផ្លូវ​ខ្លះ ពិសេស​លក់​នៅ​តាម​មុខ​រោងចក្រ​ពេល​កម្មករ​បើក​ប្រាក់ខែ ។ ពូក​មួយ​តម្លៃ​ត្រឹមតែ​ពី​៤​ទៅ​៥​ម៉ឺន​រៀល​តែ​ប៉ុណ្ណោះ គឺ​មានការ​ចំណេញ​តិចតួច​បំផុត​ហេតុនេះ​ហើយ​បើ​មិន​ដាក់​ច្រើន​ទេ​ក៏​មិន​រួច​ថ្លៃ​ចំណាយ​ដែរ ។

ពួក​គាត់​ទាំង​ពីរ​នាក់​បាន​និយាយ​ថា កន្លង​មក​ធ្លាប់​ដឹក​ច្រើន​បែប​ហ្នឹង​ដែរ ពេល​ខ្លះ​ក៏​ត្រូវ​ប៉ូលិស​ផាកពិន័យ​ចាប់​ឃាត់​ឲ្យ​រើ​ចេញ​សាង​រ៉ឺ​ម៉ក​ផ្សេង ប៉ុន្តែ​ពេល​ខ្លះ​ក៏​រួចខ្លួន​ដែរ​ម្ល៉ោះហើយ​ចេះ​តែ​លួចលាក់​ដឹក​បែប​នេះ​ទៅ​ដើម្បី​បាន​ប្រាក់​ចំណេញ​សម្រាប់​ចិញ្ចឹម​គ្រួសារ ។ តែ​ថ្ងៃ​ខ្លះ​ក៏​ស៊យ​ត្រូវ​សមត្ថកិច្ច​ចាប់​ឃាត់​ដូច​ថ្ងៃ​ហ្នឹង​ចឹ​ង​ទៅ ។ តែ​គាត់​ថា ចាប់​លើក​នេះ​ទៅ​គាត់​រាង​ផ្អាក​ដឹក​ច្រើន​បែប​នេះ​ទៀត​ហើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ