ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឡិច​ស៊ី​ស​៥៧០​មួយ​គ្រឿង មិនដឹង​យ៉ាងម៉េច​ទៅ​បុក​ហ៊ី​យ៉ា​ន់​ដាយ​ពីក្រោយ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ រថយន្ត​ស៊េរី​ទំនើប​ម៉ាក LEXUS 570 ពណ៌​ត្រេ​អ៊ី​មួយ​គ្រឿង ដែល​បើកបរ​ដោយ បុរស​ស្លៀកពាក់​ស៊ី​វិល​ម្នាក់ ទំនងជា​បើកបរ​មិន​មើល​មុខ ឬ​ក៏​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន…

រាជធានី​ភ្នំពេញ ៖ រថយន្ត​ស៊េរី​ទំនើប​ម៉ាក LEXUS 570 ពណ៌​ត្រេ​អ៊ី​មួយ​គ្រឿង ដែល​បើកបរ​ដោយ បុរស​ស្លៀកពាក់​ស៊ី​វិល​ម្នាក់ ទំនងជា​បើកបរ​មិន​មើល​មុខ ឬ​ក៏​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន បានជា​ទៅ​បើក​បុក រថយន្ត​ម៉ាក ហ៊ី​យ៉ា​ន់​ដាយ​មួយ​គ្រឿង​ពីក្រោយ​បណ្តាល​ឲ្យ​ក្រពឹត រង​ការ​ខូចខាត​យ៉ាងដំណំ​។ ករណី​គ្រោះថ្នាក់​ចរាចរណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​០៥​ល្ងាច ថ្ងៃ​ទី​០២ ខែកក្កដា ឆ្នាំ​២០១៨ នៅ​ខាង​មុខ​ស្ថានីយប្រេងឥន្ធនៈ SVM ផ្លូវ​លេខ​៤៨៨ ក្នុង​សង្កាត់​ផ្សារ​ដើម​ថ្កូវ ខណ្ឌចម្ការមន​។

តាម​ប្រភព​ព័ត៌មាន​ពី​អ្នក​ឃើញ​ហេតុ​ការ​បាន​ប្រាប់​ឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ គេ​បានឃើញ​រថយន្ត​ម៉ាក ហ៊ី​យ៉ា​ន់​ដាយ ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ ២AQ-២៨២៨ មួយ​គ្រឿង បើកបរ​ដោយ​បុរស​ជនជាតិ ខ្មែរ​ម្នាក់ រួម​ទាំង​ស្ត្រីជន​ជាតិចិន​២ ទៅ​៣​នាក់​រួម​ដំណើរ​ផង​ដែរ​។ លុះ​មក​ដល់​ចំណុច​ខាងលើ ក៏​ស្រាប់តែ​មាន​រថ​ន្ត​ស៊េរី​ទំនើប​ម៉ាក LEXUS ពណ៌​ត្រេ​អ៊ី ពាក់​ស្លាក​លេខ ខេមរភូមិន្ទ ២-០៨១៧ មួយ​គ្រឿង​ដែល​បើកបរ​ដោយ​បុរស​ម្នាក់ ស្លៀកពាក់​ស៊ី​វិល បាន​បើក​មក​ពីក្រោយ ហើយ​បាន​ទៅ​បុក​ពេញទំហឹង បណ្តាល​ឲ្យ​ក្រពឹត​គូទ​រង​ការ​ខូចខាត​យ៉ាងដំណំ​។

តាម​ប្រភព​ដដែល​បាន ប្រាប់​បន្ត​ទៀត​ថា ពាក់ព័ន្ធ​ទៅ​នឹង​ករណី​គ្រោះថ្នាក់​ចរាចរណ៍​នេះ​ដែរ ទំនងជា​បុរស​អ្នកបើកបរ​រថយន្ត ស៊េរី​ទំនើប​ម៉ាក LEXUS 570 ពណ៌​ត្រេ​អ៊ី បើកបរ​ដោយ​មិន​មើល​មុខ ឬ​ក៏​អាច​មក​ពី​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន ទើប​បានជា​ជ្រុល​ទៅ​បុក​រថយន្ត​ម៉ាក ហ៊ី​យ៉ា​ន់​ដាយ​ពីក្រោយ​ដែល​កំពុង​បើក​ខាង​មុខ​សុខ​ៗ​បែប​នេះ តែ​មិន​បណ្តាល​ឲ្យ​មនុស្ស​ណា​ម្នាក់​រងគ្រោះថ្នាក់​ឡើយ​។

ក្រោយ​ពេល​កើតហេតុ កម្លាំង​មាន​សម្ថ​កិច្ច មូលដ្ឋាន​ក៏​បាន​ចុះ​មក​ដល់​កន្លែង​កើតហេតុ ក៏​បាន​ឲ្យ​រថយន្ត​ទាំង​ពីរ​គ្រឿង បើក​ទៅ​ចត​លើ​ចិញ្ចើម​ផ្លូវ ដើម្បី​ធ្វើការ​ដោះស្រាយ​គ្នា​ដោយ​ភាគី​ខាង​រថយន្ត​ម៉ាក LEXUS 570 យល់​ព្រមយក​រថយន្ត ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ ដែល​រង​ការ​ខូចខាត​យក​ទៅ​ធ្វើការ​ជួសជុល​ឲ្យ និង​បញ្ចប់រឿង​ផង​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ